វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាស កីឡាប៉េតង់ពិភពលោក បានទទួលប្រាក់រង្វាន់ចំនួន ២ម៉ឺនដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល និងថវិកាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៥ ខែមករានេះ នៅវិមានសន្ដិភាព។May be an image of 5 people and people standing
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរ ចំពោះភាពរីកចម្រើន នៃវិស័យកីឡាជាតិបច្ចុប្បន្ន ពិសេសវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលដណ្ដើមបានមេដាយមាសពិភពលោកតជំនាន់រហូតដល់ទៅ ៥ជំនាន់ជាប់គ្នា ដោយវីរកីឡាការិនី កែ ឡេង ចំនួន ៤ជំនាន់ កាលពីឆ្នាំ២០១៣, ២០១៥, ២០១៧ និងឆ្នាំ២០១៩ មុនបន្ដជំនាន់ទី៥ ដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយយកពិន្ទុដូចគ្នា។May be an image of 2 people, people standing and outdoors
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ដថា នេះគឺជាមោទនភាពជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ការណ៍នេះហើយ ទើបសម្ដេចតែងតែផ្ដល់នូវការលើកទឹកចិត្ត និងអបអរសាទរ បន្ទាប់ពីដំណើរមាតុភូមិនិវត្តរបស់ម្ចាស់មេដាយមាសពិភពលោក ជាមួយក្បួនម៉ូតូដង្ហែរអម កម្រិតថ្នាក់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ដែលសបញ្ជាក់ឲ្យឃើញថា កម្ពុជាដណ្ដើមបានមេដាយមាសពិភពលោក ដែលជាកិត្តិយសជាតិជារួម មិនមែនសម្រាប់តែបុគ្គលនោះទេ។
ជាមួយនិងការដណ្ដើមបានមេដាយមាសពិភពលោកខាងលើ សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដល់វីរកីឡាការិនី អ៊ុក ស្រីមុំ ចំនួន ៤០លានរៀល ហើយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារផងដែរ។ ដូច្នេះ វីរកីឡាការិនី អ៊ុក ស្រីមុំ ទទួលបានប្រាក់រង្វាន់សរុបចំនួន ២ម៉ឺនដុល្លារអាមេរិក។May be an image of 3 people and people standing
ចំណែកលោក សុខ ម៉ុង ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាប៉េតង់កម្ពុជា (ផ្នែកនារី) ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០លានរៀល ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥,០០០ដុល្លារអាមេរិក ផងដែរ៕May be an image of 12 people and people standing
ប្រភព: CAMBODIA 2023