(កណ្តាល)៖ ក្រោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង២ឆ្នាំទៅលើគម្រោង និងការសាងសង់ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ ក្រុមហ៊ុនបុតករសម្ព័ន្ធ អាយ អេស អាយ គ្រុប ដែលមានឈ្មោះថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានប្រារព្ធកម្មវិធីសម្ពោធបើកដំណើរការជាផ្លូវការរោងចក្រកែឆ្នៃដុំរ៉ូឡូដែក-ស ដែលជារោងចក្រកែ ច្នៃដុំរ៉ូឡូដែក-ស ដំបូងគេនៅកម្ពុជា និងមានសមត្ថភាពផលិតដល់ទៅ២១ម៉ឺនតោនក្នុងមួយឆ្នាំ។

https://blogger.googleusercontent.com/img/a/AVvXsEiNeu6JLmb7RMb8SompU32q7Y752_i8Tsjlai6UjfB6K5izS5_dts5XeFP43b0k9iEQ_MNiWoCC2BJ2x9mx24tJVsCt_d-Y7QBDWUAbeP-HZGAPotVRAMnjjZi2gemfebbryCe6671PlJ7cudTATUuQXOGm3JApxDpzHEVfAfLHcDsckOAb6Ud8hXMf=s4032ពិធីបើកសម្ពោធនេះបានធ្វើឡើងនៅទីតាំងរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ដៃគូអាជីវកម្ម អតិថិជន ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សមព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុបផងដែរ ហើយកម្មវិធីសម្ពោធរោងចក្រថ្មីនេះ ក៏បានធ្វើឡើងស្របពេលដែរក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈានចូលគម្រប់ខួប២៥ឆ្នាំផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEilPhwf_NWG3JLSbhqoCNmLgKlB6rUDMhfVqwYhvVj3bqG3q096jOycRJCP91I45a8zPQkUa0-62oTYfyUP0QbBQuxm0MevUcHGPSMWApLyjMVnfro3-OnJmf-LY16xQ0coO02ZmDFRLnx57wjEUrJ6eox3eCcI2vKiydYBpxyE6x5_ci_j1KGW7b5b=s5600នេះជាមោទនភាពមួយសម្រាប់ប្រជាជន ក៏ដូចជាជនជាតិខ្មែរដែលអាចកែច្នៃដុំរ៉ូឡូដែក-ស សម្រាប់ផលិតដែកទីប-ស ដោយខ្លួនឯង ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន សក្តានុពល ក៏ដូចជាសមត្ថភាពរបស់កូនខ្មែរផងដែរ។

លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប បានលើកឡើងពីមូលហេតុនៃការបង្កើតរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស នេះថា ក្នុងទស្សវត្សចុងក្រោយនេះ ក្រុមហ៊ុនអេស អាយ ស្ទៀល បានផ្តោតលើការខិតខំប្រឹងប្រែងលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវបច្ចេកវិទ្យា និងដំណើរការផលិតកម្ម ហើយក៏បាននឹងកំពុងបន្តពង្រីក អាជីវកម្ម លើឧស្សាហកម្មដែកនេះផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEj5sc74JutydZco7TZoufq4nJMc2KvVfhJlmHKOTsGIXHzNWHRqB7CTmoZJm18xmhdaqbRNp5xkc44QkFfKUi7MuGIgf0sbM0G5MChpfSwzIdpoFvHDPMq1OCSe9HyFABboIIHhYBb-ZyDnWAPiUbk1dHdDRA59ewdbb6C1y2RZha7SNCks_aeMWSwU=s6240លោក កាំង ឡេង បានបញ្ជាក់ទៀតថា ដើម្បីឱ្យ អាយ អេស អាយ ស្ទៀល នៅរក្សារដំណែងជាក្រុមហ៊ុនឈានមុខគេលើវិស័យមួយនេះ ក្រុមហ៊ុនត្រូវចាប់យកផ្នែកខាងលើ នៃខ្សែសង្វាក់តម្លៃឧស្សាហកម្មកែច្នៃដែកមួយនេះ ហើយស្របពេលដែលកម្ពុជាកំពុងតែមានការវិវឌ្ឍទៅមុខយ៉ាងលឿន លើវិស័យសំណង់ ជាពិសេសសំណង់ដែក ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ដែកមានការកើនឡើងជាខ្លាំង ដូចនេះរោងចក្រថ្មីមួយនេះនឹងជួយផ្គត់ផ្គង់ដុំរ៉ូឡូដែល-ស វត្ថុធាតុដើមគុណភាណខ្ពស់ដល់ក្រុមហ៊ុន និងសិប្បកម្មផលិតដែកទីបនៅក្នុងប្រទេស កម្ពុជា សមស្របទៅនឹងតាមគោលនយោបានអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់ប្រទេសកម្ពុជាផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEhP3xtzgdSZQg4DC_SvP6guX4DZah1KbZZ7wJdOoBetkRD4r7LC9fytfvQ-z-ZSlR7eX3CidIia3UENvlbk2c_o0o8-9WbI0QKQCgYghFNcyXty-ViKDE1Ic6t1MoU5XjBhrRshJw9O8ei_uunsfWh-_51kxfKfvkMBSexhtDnbYYQoMa60CQVxCMeF=s6240បន្ថែមលើនេះលោកអគ្គនាយក កាំង ឡេង បានបញ្ជាក់ថា “ការជោគជ័យនៃគម្រោងមួយនេះ គឺមូលដ្ឋានគ្រឹះមួយផ្សេងទៀតដែលជួយជម្រុញដំណើរអភិវឌ្ឍន៍របស់ក្រុមហ៊ុន ISI STEEL សម្រាប់រយៈពេល 25 ឆ្នាំទៅមុខទៀត។ ខ្ញុំជឿជាក់ថា សមត្ថភាពប្រកួតប្រជែងនាពេលអនាគតរបស់ក្រុមហ៊ុនយើង នឹងពឹងផ្អែកលើការចាប់យកខ្សែសង្វាក់តម្លៃឧស្សាហកម្មត្រឹមត្រូវ ជាមួយនឹងបច្ចេកវិទ្យា និងសង្វាក់ផលិតកម្ម ក៍ដូចជាធនធានមនុស្ស និងបណ្តាញចែកចាយត្រឹមត្រូវ ។

https://blogger.googleusercontent.com/img/a/AVvXsEhVc36himv5dYATvOkXx4rwpaOQUjRhQ7aB3u3hJnbYbGPZCms-0z9qt8Zi_oqk5zn0fN5YcPAifCOx7RTKN5K1nhhcQmJ3qYEA-Yw15ORJCh9YtBHjtiTIeDxXuVCXYlBMIzAPLojDWPE6C_fyRZNCygPHScz9bOCIK8oqSZFs-XsHi2qDGw3KHXGX=s6240សូមបញ្ជាក់ផងដែរថាសង្វាក់ផលិតកម្មកែច្នៃដុំរ៉ូឡូដែក-ស ISI មានលក្ខណៈស្របតាមស្តង់ដារ ឧស្សាហកម្ម ជប៉ុន ដោយផ្តោតលើគុណភាពជាចម្បង ដែលមានការពិសោធន៍និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើការការពារបរិស្ថាន ដោយបានបំពាក់នូវប្រព័ន្ធប្រើប្រាស់កំដៅឡើងវិញ និងប្រព័ន្ធប្រត្តិកម្មទឹកសំណល់ផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEgZDOE--MEcEPdDIXLueurrJUz_MiXgGdruSmPrSvmtlTxklzfOb6l_Lg2JGEtjewmjHJUZE6Cz2KPNKBfwjuKJum4hmtb1uK_6qPyYL7glsy17AFOEtC-F4hipojVyg1DCIGnzzHgCH5MpIQ1D3AQ3UH1chSVRN9Uv23xu9ils9BhA8TgmjrZb47R4=s3992ដុំរ៉ូឡូដែក-ស ISI ជាផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលក្រុមហ៊ុនបានក៏កើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅ ជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះ រួមមាន៖ ស័ង្កសី ISI ផាម ដែកទីប-ស អាយ.អេស. អាយ ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គជាដើម។ គ្រប់ផលិតផល ISI STEEL ទាំងអស់សុទ្ធតែឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យគុណភាព ISO9001:2015 ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារ ផលិតផល មានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពយកចិត្តទុកដាក់ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕