វាជាការលាយឡំ នៃស្ថាបត្យកម្មនឹងសិល្បះរួមបញ្ចូលគ្នា យ៉ាងមានជំនាញទេពកោសល្យ ដោយការច្នៃប្រឌិត បើក្រឡេកមើលទៅមុំជាក់លាក់មួយ នៃព្រះវិហារនេះ ហាក់បីដូចជាកំពុងតែ កំបាំងកាយទៅវិញដោយខ្លួនឯង។ព្រះវិហា រនេះ ត្រូវបានសាងសង់ជាអគារសិល្បះដែលមានទីតាំងនៅលើផ្លូវដើរក្នុងតំបន់ក្រុង Borgloon ដែលមានសរសរដែកចំនួន ២០០០ ដើម និងបន្ទះដែកចំនួន ១០០ដាក់ជង់គ្នា មានកំពស់ ៩ ម៉ែត្រ ។

https://blogger.googleusercontent.com/img/a/AVvXsEh9y32n2aF5z8FMttsP2Sl1vlJ2hJJW2rKK1AJK6uZ6GGG8kprP2mGckztzeKESmkcPXzJ22Qnc8F89K1uSYTbDY0gmp7C8oDorRMY72w01MBTx5m0L1e-LecDkHBGWaebfATgaBZ6cjXjnTpZUgO2puwdfP87LNsPpfm8qli6vRj8l4KXADLF5xusQ=s500ភាពប្លែកនៃអគារនេះ គឺអាស្រ័យលើទីតាំងសង្កេតរបស់អ្នកទស្សនា ដោយព្រះវិហារនេះ នឹងលេចចេញជាអគារធំមួយ ឬអាចបាត់ទៅវិញមួយផ្នែក ឬ ទាំងស្រុងនៅចំពោះមុខអ្នក ។ ប្រសិនបើអ្នកឈរនៅពីខាងក្នុងព្រះវិហារ ទិដ្ឋភាពប្រទេសនៅខាងក្រៅ និងត្រូវបានគូរឡើងដោយបន្ទាត់អរូបី។

https://blogger.googleusercontent.com/img/a/AVvXsEjiMsBAtuHtGlnXmU7C87go59Ky0faxL49QjCa69bQDHChbHWntrdTIny7mbT2SEvSKsjz9SczXsCFSMVerGAWldGGy_0VcC4yd0pd2QGRlUpEBMWVp4S-ETo33kDCL5W8-fVxyUYTAIVTTyEeg9Fw_BqMXj2NmSkAjQPtOqk6D4T5BqcOMTKqulARa=s749ស្ថាបត្យកម្មនៃព្រះវិហារនេះ បានយកគំរូតាមស្ថាបត្យកម្មប្រពៃណីនៃតំបន់ ប៉ុន្តែជាមួយនិងការរៀបចំផ្តេកនៃបន្ទះស្លឹកដែកនៃព្រះវិហារ គឺត្រូវបានច្នៃប្រឌិតផ្លាស់ប្តូរទៅជាសិល្បះមួយប្រកបដោយ តម្លាភាព និងទាក់ទាញប្លែកភ្នែកមួយបែប។នៅពេលដែលអ្នកទស្សនាផ្លាស់ប្តូរពីទិសជ្រុងមួយទៅមួយទៀត គេនឹងមានភាពស្រឡាំងកាំង ដោយមានអារម្មណ៍ថា ព្រះវិហារកំពុងតែបាត់ខ្លួន បង្កើតឥទ្ធិពល»ថាមវន្ត» នៅក្នុង«ឋិតិវន្ត»ដែលគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ហើយក៏បានទាក់ទាញភ្ញៀវទេសចរណ៍ ចង់ឃើញចង់ស្គាល់ពីព្រះវិហារដ៏អាថ៍កំបាំងនេះ​ ៕

https://blogger.googleusercontent.com/img/a/AVvXsEgsVcZNia_XQ289jKRWqxwJqwO6oQz__HUk14tes2R3KJd74G3gca9ke0CgcUG-l2EqGVwCA-WZ9m4TKWMJGezd4NswfjH1Ovg0SNGjzuFZtg4gax0HjMu7Oc7dmXRJYa-zDI0zSaKadtV4yKOCbmxUuGrwynVkCx7RJqevAZJPSjfjzCEdwm_DhvwZ=s500