បរទេស៖ បុរសសម្បូរស្នេហ៍ជនជាតិនីស្សេរីយ៉ាម្នាក់បានរៀបចំពិធីមង្គលការជាមួយកូនក្រមុំពីរនាក់ក្នុងពេលតែមួយយ៉ាងអធិកអធមរយៈពេលប្រាំថ្ងៃ ធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម និងគិតថាកូនក្រមុំជាកូនភ្លោះនឹងគ្នា។

កាលពីពេលថ្មីៗនេះ បុរសជនជាតិនីហ្សេរីយ៉ាមានឈ្មោះថា Mohammed ដែលជាកូនកុំលោះបានធ្វើឱ្យអ្នកលេងបញ្ដាញសង្គមមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានគេបានបង្ហោះពីពិធីរៀបអាពាហ៍ពិពាហ៍របស់លោកជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតពីរនាក់ ដែលមានឈ្មោះថា Adama និង Aisha ។ ដោយពិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងបី បានប្រារព្ធឡើងមានរយៈពេលជាងប្រាំថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធទី ២២ ខែធ្នូ ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃអាទិត្យទី ២៦ ខែធ្នូកន្លងទៅនេះយ៉ាងអធិកអធម និងមានក្ដីសុខបំផុត ដោយព្រឹត្តិការណ៍ទាំងមូលបានធ្វើឡើងនៅក្នុងទីក្រុង Bida រដ្ឋ Niger ប្រទេសនីហ្សេរីយ៉ា។ ក្នុងនោះក្រៅពីបង្កើតឱ្យមានការភ្ញាក់ផ្អើលព្រោះកូនកំលោះមានកូនក្រមុំដល់ទៅ២នាក់ហើយនោះ  អ្នកនិយមលេងអ៊ីនធឺណិតក៏ បានកត់សម្គាល់ឃើញថាកូនក្រមុំទាំងពីរមានមុខមាត់ស្រដៀងគ្នា ដូច្នេះហើយទើបមានអ្នកសង្ស័យជាច្រើនថាកូនក្រមុំអាចជាកូនភ្លោះឬ បងប្អូនបង្កើតជាក់ជាមិនខាន។

យ៉ាងណាមិញម្ចាស់ដើមការក៏បានបង្ហោះឆ្លើយតបបញ្ជាក់វិញថា  កូនក្រមុំទាំងពីរ មិនមែនជាកូនភ្លោះ ឬបងប្អូនបង្កើតនឹងគ្នានោះទេ តែគ្រាន់តែអ្នកទាំងពីរមានមុខស្រដៀងគ្នាប៉ុណ្ណោះ៕