ថៃ៖ លោកជំទាវ​​ Nualphan Lamsam ឈ្មោះ​ហៅ​ក្រៅ​​ “ម៉ាដាម Pang” ដែលជាអ្នក​ចាត់​ការ​ទូទៅ​​ក្រុម​ជម្រើស​ជាតិ​ថៃ បាននាំយកអំណោយថ្លៃៗជាច្រើនដើម្បីជូនទៅដល់ក្រុមបាល់ទាត់ជម្រើសជាតិ​ មុនពេលត្រូវឡើងទៅប្រកួតប៉ះជាមួយក្រុមជម្រើសជាតិវៀតណាម​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 នៅថ្ងៃស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

អំណោយដែលលោកស្រីបានយកទៅចែកជូននោះមានដូចជា ទូរសព្ទ iPhone 13 នាឡិកា Rolex លោកស្រី​ក៏​បាន​រៀបចំ​កាបូប​ម៉ាក​ល្បីៗ ដើម្បី​ប្រគល់​ជូន​គ្រូជំនួយ និង​គ្រូ​បង្វឹកផងដែរ​ ខណៈតម្លៃសរុបនៃអំណោយដែលសេដ្ឋីនី Pang នាំជូនក្រុមជម្រើសជាតិថៃគឺមានជាង ១លានបាត (ជាង៣ម៉ឺនដុល្លារអាមេរិក)។

លើសពីនេះទៅទៀត លោក​ស្រី Nualphan Lamsam បាន​សន្យា​​ផ្ដល់​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​ទៅ​២០​លាន​បាត (៦០​ម៉ឺន​ដុល្លារ) ប្រសិន​បើ​ក្រុម​ឈ្នះ​ពាន AFF Suzuki Cup ២០២០ ៕

https://blogger.googleusercontent.com/img/a/AVvXsEhVDvMFhDJE2KAofvdxyzwmUUTosRVLWUYtOHPMIKv8Z0mQy0KHjFG1b3ueW0oTnWt-WBAdMyZeo9GH9SqDaQjkiS4hhyP3YZHKV_XXI4AFYHqstJLVPinqgRjH18XQ8SMvIx9JxDcP46JaSz9hd28fRmVuRQvkUm0iMdpzGYL2TXsZzNLLopKaanOt=s960https://blogger.googleusercontent.com/img/a/AVvXsEipJHaPv2rMlvRKKc5RWs95aaqR0apiMx1i4zjVCqZ2AZSr2skZhdSADt23aSHh-bBJI6IVf4pZpsTGoHGnzwIwfGRxIiiS2hVYqhTDDvW4qVHdZgi56E3Nquad3nHthr6PaWzKsnIqorM-c9dZ_zDlONSMjGyozRmpKutNatZ32QDrMPkoHJvQJz5O=s960

https://blogger.googleusercontent.com/img/a/AVvXsEg2-LWaIxY6B-z3WsaKkn3kmvFEg2MC6NQz2ZPr8bbRZTKlaGRy4duuno7bcSALWR1jax3ebFuAGllIGh6cbwN2JdfB1AjMIRH8zahdm-4it-m2wJiO2tT2as2vGhYRFcLW1wL_PH8mCJIVD-9AqzhmglwsWNCe4oDo51cZEwQu12ekUE0VonxWIfrA=s1568https://blogger.googleusercontent.com/img/a/AVvXsEgBgBgVp-IcxIUFaZXvgi6zGxpBvCbUoSprN71mLw2QtuSQ2eTomgqFuyqjv1peSGhOX1iH1ZjDHYF49sunwF5qtjAzZK9iX5Pd1goaUgIluC_1Q4O55Km8onk9vR2SclEJNjddC5YiMWbHVM0CvvmCwP_gwITho0aYk2Qkqu2jKDc4m8PqsZ8cZnGN=s1568

https://blogger.googleusercontent.com/img/a/AVvXsEgnWLzQRdeRCvFgV2x0Hhzg_lF2xshnRLgMvhXnTGykdpUPeFWEF5DQUDxojiLSZAkkagLqUCLuOWZcVZ92Ld0grVKD-458DRb00rVR_9kpYm5EKdx4T1sykBtXoXD65k7PueaP9dGqnnEW_5Ha3q8N9jbyQmdRogEo2MBCsACE7ZshFHE7bFJUvkUM=s960