យល់ដឹង៖ សម្រស់របស់នារីដែលស្រស់ស្អាតពិតជាសំខាន់និងមានតម្លៃ តែក៏ត្រូវតែមានភាពឆ្លាតនៅក្នុងនោះផងដែរ “អញ្ចឹងតើធ្វើដូចម្តេចទើបយើងក្លាយជាស្ត្រីឆ្លាត?”

ថ្ងៃនេះសូមបង្ហាញពីភាពឆ្លាតវៃរបស់នារីៗដែលអ្នកជាស្ត្រីគួរតែអនុវត្តទាំងអស់គ្នា៖

១. កុំបោះបង់ដោយងាយ

មនុស្សនឹងដើរតាមក្ដីសុបិនរបស់ខ្លួនរហូតដល់សម្រេចលទ្ធផល ប៉ុន្តែការបរាជ័យក្នុងការទទួលបានជោគជ័យជាលើកដំបូង សុទ្ធតែជារឿង ឬមេរៀនល្អៗសម្រាប់ស្រីៗ ព្យាយាមធ្វើអ្វីដែលខ្លួនចង់ជោគជ័យ មិនគួរបោះបង់ដោយងាយហើយមិនបោះបង់មួយជំហានក្នុងការប្រឈមមុខនឹងបញ្ហា  ដែលនៅជុំវិញខ្លួននោះទេ។

២. មើលពិភពលោកដោយសុទិដ្ឋិនិយម

មិត្តៗនារីឆ្លាតកុំខ្ជះខ្ជាយពេលធ្វើអត់ប្រយោជន៍អី ភ្ញាក់ឡើង សុទិដ្ឋិនិយមជារឿងមួយទៀតដែលធ្វើអោយមនុស្សស្រីមើលទៅឆ្លាតជាងមុន  ដោយសារមនុស្សស្រីញញឹម និងមើលពិភពលោកដោយសុទិដ្ឋិនិយម ស្ត្រីនឹងទាក់ទាញជាងមុននៅពេលមានអាកប្បកិរិយាវិជ្ជមាន ដែលព្រមផ្លាស់ប្តូរគំនិតអវិជ្ជមានមកជាវិជ្ជមានចំពោះជីវិតមួយនេះ។

៣. ហ៊ានប្រឈមមុខ

នារីហ៊ានប្រឈមមុខនឹងបញ្ហាផ្សេងៗជាច្រើន នោះមានន័យថានាង  មានលក្ខណៈពិសេសជាខ្លាំង  ស្រីៗដែលមិនគេចពីបញ្ហាដែលកើតមានចំពោះមុខ នាងនិងត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាគ្រប់ពេលវេលា ដែលនេះជាឪកាសក្នុងការរៀនមេរៀន និងបទពិសោធន៍កន្លងមករបស់ខ្លួន។

៤. ហ៊ាននិយាយថា “សុំទោស”

អ្នកណាក៏ចេះមានកំហុស ប៉ុន្តែតើអ្នកក្លាហានហ៊ាននិយាយពាក្យសុំទោសចំពោះកំហុសដែលយើង បានធ្វើពីមុនទេ?  កុំខ្មាស់អៀននឹងពោលពាក្យថា សុំទោស វាមិនថោកទាបនោះទេ ប៉ុន្តែវាបានបង្ហាញឱ្យឃើញថាអ្នកគឺជាមនុស្សថ្លៃថ្នូរទៅវិញទេ។

៥. ស្វែងរកចំណេះដឹងជានិច្ច

មិត្តនារីៗគួរតែស្វែងរកនូវចំណេះដឹងឱ្យបានច្រើនសម្រាប់ខ្លួនឯង យើងត្រូវតែហ៊ានរៀនពីមនុស្សល្អ  មនុស្សដែលមានបទពិសោធន៍ ស្ត្រីដ៏ស្រស់ស្អាតសម័យនេះ គឺរកបានគ្រប់ទីកន្លែង  ប៉ុន្តែក៏មាននារីមិនតិចទេដែលមានសម្រសស្រស់ស្អាតនិងឆ្លាតដូចគ្នា។

៦. តែងតែមានហេតុផល

តើអ្នកជាមនុស្សប្រភេទណា?  ស្អាតឆ្លាតតែគ្មានហេតុផល ឬស្អាតឆ្លាតមានហេតុផល បើមនុស្សស្រី ជាប្រភេទទីមួយចង់ប្រាប់ថាទោះស្រីឆ្លាតតែគ្មានហេតុផលក៏ធ្វើឲ្យមនុស្សស្រីម្នាក់នោះមើលទៅគ្មានតម្លៃនោះទេ ប៉ុន្តែប្រសិនបើជានារីមានហេតុផលមើលទៅនាងគឺជាមនុស្សថ្លៃថ្នូរ និងគួរឱ្យគោរព។

៧. ខិតខំធ្វើការ

បើចង់ក្លាយជាមនុស្សស្រីឆ្លាតតែបែរជាខ្ជិល ហើយនៅពេលណាដែលនាងខ្ចិល ទោះបីនាងជាមនុស្ស ឆ្លាតវៃ  មានទំនួលខុសត្រូវ ក៏ដោយ នាងនៅតែមិនអាចធ្វើជានារីអាចដឹកនាំអ្នកដទៃបាននោះទេ ដូច្នេះការខិតខំរបស់ស្ត្រី វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យខ្លួនមើលទៅឆ្លាត ថែមទាំងបានទទួលគំនិតថ្មីៗជាច្រើនពីការងារថែមទៀតផង។

៨. តែងតែពឹងផ្អែកលើខ្លួនឯងជាមុនសិន

មនុស្សស្រីពេលមានបញ្ហាមិនព្រមព្យាយាមពឹងលើខ្លួនឯងមុន  នេះជាមនុស្សស្រីមើលងាយ ខ្លួនឯងខ្លាំងណាស់ បើអ្នកជាស្ត្រីឆ្លាត អ្នកគួរតែពឹងផ្អែកលើខ្លួនឯងជាមុនសិន ធ្វើឱ្យអស់ពីសមត្ថភាព មុននឹង ពឹងលើអ្នកដទៃ៕