ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱសថផងដែរ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ ។ លោអ្នកអាចសាកញ៉ាំខ្ទឹមសមួយកំពឹសភ្លាមៗ ពេលត្រឡប់មកពីខាងក្រៅវិញ ដែលនេះគឺជាវិធីសាមញ្ញ ប៉ុន្តែវានាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់រាងកាយ។One Major Effect Garlic Has On Your Gut, Says Science — Eat This Not That

– ការពារជំងឺផ្តាសាយ

ការទទួលទានខ្ទឹមសមួយកំពឹស បន្ទាប់ពីត្រឡប់មកពីខាងក្រៅដែលមានអាកាសធាតុត្រជាក់ គឺវាពិតជាមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺផ្តាសាយ យ៉ាងមានប្រសិទ្ធភាព ។ ថ្វីត្បិតតែវាមានក្លិនមិនល្អ ប៉ុន្តែខ្ទឹមសត្រូវបានគេស្គាល់ថាជាអាហារកំពូល ដែលមានលក្ខណៈសម្បត្តិអង់ទីប៊ីយ៉ូទិកយ៉ាងខ្លាំង ដែលវាអាចការពារជំងឺផ្សេងៗបានយ៉ាងល្អ ។Garlic Is Great To Stay Immune From Seasonal Flu and Cold!

– បង្កើនភាពស៊ាំ

យោងតាម Healthline បានបង្ហាញឲ្យដឹងថា ខ្ទឹមសមានផ្ទុកនូវសារធាតុដែលជួយប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ។ ជាងនេះទៅទៀតខ្ទឹមសទាំងមូលក៏មានផ្ទុកសារធាតុម្យ៉ាងហៅថា alliin ផងដែរ នៅពេលដែលខ្ទឹមសត្រូវបានកំទេច ឬទំពារ សមាសធាតុទាំងនេះនឹងប្រែទៅជា allicin ដែលជាសារធាតុសកម្មសំខាន់នៅក្នុងខ្ទឹមស។ ដោយAllicin មានផ្ទុកស្ពាន់ធ័រ ដែលផ្តល់ឱ្យខ្ទឹមសនូវក្លិន និងរសជាតិប្លែករបស់វា។
មានន័យថាការទទួលទានខ្ទឹមសពេលត្រឡប់មកពីអាកាសធាតុត្រជាក់ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែមានប្រសិទ្ធភាព។

– ប្រឆាំងនឹងភាពតានតឹង , អស់កម្លាំង

វាមិនមែនជារឿងចៃដន្យទេដែលអ្នកតែងតែហាក់ដូចជាផ្តាសាយ នៅពេលអ្នកធ្វើការលើសទម្ងន់ ឬស្ថិតក្រោមភាពតានតឹង។ ក្រុមស្រាវជ្រាវ បានរាយការណ៍នៅក្នុងទិនានុប្បវត្តិ ក្នុងខែវិច្ឆិកា ឆ្នាំ 2011ថា រាងកាយបាត់បង់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៅពេលដែលស្ថិតក្រោមភាពតានតឹង។ នៅពេលដែលពួកគេញ៉ាំខ្ទឹមស ពួកគេបានរកឃើញថាវាមានប្រសិទ្ធភាពប្រឆាំងនឹងភាពតានតឹង និងអស់កម្លាំង។ ខ្ទឹមសអាចប៉ះពាល់ដល់ការឆ្លើយតបរបស់ក្រពេញ Adrenal ចំពោះភាពតានតឹង ការទទួលទានខ្ទឹមស ក្រពេញ Adrenal របស់អ្នកផលិតអរម៉ូនស្ត្រេស ហើយកាត់បន្ថយកម្រិតនៃភាពអស់កម្លាំងរបស់អ្នក។ ដូច្នេះហើយ ជារៀងរាល់ថ្ងៃ ខ្ទឹមសមួយកំពឹស នឹងជួយអ្នកបន្ធូរភាពតានតឹង រាងកាយកាន់តែស្វាហាប់។Why you should eat garlic empty stomach? - Times of India

– ជំងឺលើសឈាម

ខ្ទឹមសជំរុញការសំយោគនីទ្រីកអុកស៊ីដ ដែលពង្រីកសរសៃឈាម និងរារាំងសកម្មភាពរបស់ ACE (អង់ស៊ីមបំប្លែង angiotensin) ដែលជួយឱ្យឈាមរត់បានល្អ សម្ពាធឈាមកាន់តែមានស្ថិរភាព។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ 2020 ក៏បានរកឃើញផងដែរថា នៅក្នុងការសាកល្បងចំនួន 12 និងមនុស្សជាង 550 នាក់ដែលមានជំងឺលើសឈាមដែលទទួលទានខ្ទឹមសជារៀងរាល់ថ្ងៃ មានឥទ្ធិពលដូចគ្នាទៅនឹងការលេបថ្នាំបញ្ចុះសម្ពាធឈាមដែរ ព្រោះវាជួយកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិក ៨ ពិន្ទុ ខណៈពេលដែលបង្កើនសម្ពាធឈាម diastolic ៥.៥ ពិន្ទុ។

– កាត់បន្ថយការរលាក

ការសិក្សាលើស្ត្រីចំនួន 70 នាក់ដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ដែលត្រូវបានបោះពុម្ពក្នុងខែវិច្ឆិកា ឆ្នាំ 2020 នៅក្នុងទស្សនាវដ្តី Phytotherapy Research បានរកឃើញថា ក្រុមដែលប្រើគ្រាប់ខ្ទឹមស 1000 mg ជារៀងរាល់ថ្ងៃរយៈពេលប្រាំបីសប្តាហ៍ នឹងធ្វើឲ្យមានការថយចុះនៃការរលាក ការឈឺចាប់ និងអស់កម្លាំងតិចជាងក្រុម placebo ។Botanical Roots: Why you should eat garlic | Loop Jamaica

– កាត់បន្ថយកូលេស្តេរ៉ុល

អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតនៃខ្ទឹមសសម្រាប់បេះដូង នោះគឺធ្វើអោយកម្រិតកូឡេស្តេរ៉ុលប្រសើរឡើង ដោយខ្ទឹមសអាចជួយកាត់បន្ថយការផលិតកូលេស្តេរ៉ុលក្នុងថ្លើម។ ខណៈពេលដែលការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីកំណត់ទំនាក់ទំនងរវាងការទទួលទានខ្ទឹមស និងកម្រិតកូឡេស្តេរ៉ុល ការវិភាគមេតានៃការសិក្សាដែលបានចេញផ្សាយក្នុងខែឧសភា ឆ្នាំ 2018 នៅក្នុងទស្សនាវដ្តី Medicine បានសន្និដ្ឋានថា ការបន្ថែមខ្ទឹមសមានប្រសិទ្ធភាពក្នុងការកាត់បន្ថយទាំងកូឡេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុល LDL ខ្ពស់ ដែលជាកត្តាហានិភ័យពីរសម្រាប់ ជំងឺបេះដូង។

អត្ថបទដោយ៖ សុផានីត