ការធ្វើលំហាត់ប្រាណត្រឹមត្រូវមុនពេលចូលគេង សូម្បីតែសម្លៀកបំពាក់គេងក៏អាចជួយឱ្យអ្នកស្រកទម្ងន់ និងធ្វើឱ្យរាងកាយរបស់អ្នកប្រសើរឡើងបានផងដែរ។

– គេងជាមួយសម្លៀកបំពាក់តិច

ការស្លៀកពាក់ច្រើនពេលគេង ពេលខ្លះក៏ធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលផងដែរ ទោះបីជាអ្នកគិតថាវាមានសមត្ថភាពរក្សាភាពកក់ក្តៅក៏ដោយ។ ជាការពិត នៅពេលដែលអ្នកគេងស្លៀកសម្លៀកបំពាក់ស្តើង ឬគ្មានអ្វីសោះ អ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើន រួមទាំងជំនួយក្នុងការសម្រកទម្ងន់ផងដែរ តាមរយៈការរក្សាសីតុណ្ហភាពរាងកាយរបស់អ្នកឱ្យកាន់តែត្រជាក់នៅពេលអ្នកគេង ការរំលាយអាហាររបស់អ្នកនឹងលឿនជាងមុន ព្រោះវាផលិតជាតិខ្លាញ់កាន់តែច្រើន ដើម្បីរក្សាអ្នកឱ្យក្តៅ ដែលខ្លាញ់ទាំងអស់នេះបង្កើតជាកំដៅដែលដុតកាឡូរី បង្កើនអត្រាមេតាបូលីសរបស់អ្នកសម្រាប់មួយថ្ងៃដើម្បីជួយអ្នកសម្រកទម្ងន់។The Secret to a Better Night's Sleep: A Sense of Purpose? - Scientific  American

– គេងឱ្យបានគ្រប់គ្រាន់

យោងតាមអ្នកស្រាវជ្រាវការគេងបានបង្ហាញថា កាលវិភាគនៃការគេងដាច់ដោយឡែកអាចជួយយើងសម្រកទម្ងន់បាន។ ការគេងគឺចាំបាច់សម្រាប់ដំណើរការធម្មតានៃអរម៉ូនរាងកាយ និងមុខងារនៃប្រព័ន្ធភាពស៊ាំ ដែលការគេងមិនលក់ធ្វើឱ្យអ្នកធ្លាក់ក្នុងស្ថានភាពឡើងទម្ងន់ដោយអចេតនា ដូច្នេះមនុស្សពេញវ័យត្រូវការគេងប្រហែលពី 7 ម៉ោងកន្លះទៅ 9 ម៉ោងដើម្បីបំពេញថាមពលក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ។4 Benefits of Getting Enough Sleep You Should Know About

– ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

លំហាត់ប្រាណនាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែក៏ត្រូវការធ្វើវាឱ្យបានត្រឹមត្រូវផងដែរ ជាពិសេសការធ្វើលំហាត់ប្រាណទន់ភ្លន់មុនពេលចូលគេង។ ប្រសិនបើអ្នកមានសាច់ដុំច្រើន វានឹងជួយដុតកាឡូរីកាន់តែច្រើន ទោះបីជាអ្នកកំពុងគេងក៏ដោយ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃពីសាមញ្ញទៅកម្រិតខ្ពស់ដោយផ្អែកលើការស៊ូទ្រាំសម្រាប់ខ្លួនអ្នក នឹងជួយអ្នកឱ្យស្រកទម្ងន់។ ប្រសិនបើអ្នកពិបាកដោះស្រាយនៅពេលយប់ សូមព្យាយាមធ្វើលំហាត់ប្រាណពីរ បីម៉ោងមុនពេលចូលគេង។Home Workout and Fitness Tips: Exercising without the Gym - HelpGuide.org

– គេងក្នុងបន្ទប់ងងឹត និងត្រជាក់

យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកដែលកំណត់សីតុណ្ហភាពក្នុងបន្ទប់គេងរបស់ពួកគេនៅសីតុណ្ហភាព 19 អង្សាសេរយៈពេលមួយខែ នឹងអាចបង្កើនចំនួនកាឡូរីដែលដុតដោយខ្លាញ់ពណ៌ត្នោត 42% នឹងការបិទភ្លើងពេលគេង ។ យោងតាមការសិក្សាមួយចំនួនក៏បានបង្ហាញផងដែរថា ពន្លឺមុនពេលចូលគេង ក៏ជួយបន្ថយកម្រិតជាតិ Melatonin របស់អ្នកផងដែរ ។
ប្រសិនបើអ្នកគេងជាមួយពន្លឺភ្លើង វាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបទបញ្ជាជីវសាស្ត្រនៃការរំលាយអាហារ ដែលនាំឱ្យឡើងទម្ងន់ យល់ល្អអ្នកគួរតែបិទទូរទស្សន៍ ទូរស័ព្ទ និងភ្លើងផ្សេងទៀតផងដែរ ។Xiaomi Mijia Air Conditioner Sleep Edition, silent air conditioning -  Digital Home ProBox

– អាហារតាមកាលវិភាគ

ពេលវេលាដើម្បីញ៉ាំ និងគេងគួរតែត្រូវបានអនុវត្តន៍តាមកាលវិភាគជារៀងរាល់ថ្ងៃ ដើម្បីនាំមកនូវប្រសិទ្ធភាពសម្រកទម្ងន់ ដែលមនុស្សតិចតួចរំពឹងទុក។ យោងតាមលោក Charlotte Harrison ដែលជាអ្នកឯកទេសខាងចំណីអាហារដែលបានចុះបញ្ជីនៅទីក្រុងឡុងដ៍ បានប្រាប់ឲ្យដឹងថា “រាងកាយរបស់យើងដំណើរការតាមចង្វាក់ circadian ដែលជានាឡិកាខាងក្នុងរបស់វា ដែលម៉ោងអាហារមានការប៉ះពាល់យ៉ាងខ្លាំងដល់ចង្វាក់ circadian របស់យើង ដូច្នេះការកំណត់ពេលអាហារពិតជាមានសារៈសំខាន់ ឃជាខ្លាំង ប្រសិនបើអ្នកចង់ធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង និងសម្រកទម្ងន់៕Scheduled Eating- Why It's Beneficial and How to Start – Center for Healthy  Eating and Activity Research

អត្ថបទដោយ ៖ សុផានីត