នៅអាយុ ៤៥-៥៥ ឆ្នាំរាងកាយចាប់ផ្តើមចូលទៅក្នុងរយៈពេលនៃការចុះខ្សោយយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមិនដឹងពីរបៀបថែរក្សាវា អ្នកនឹងបាត់បង់កម្លាំងយ៉ាងឆាប់រហ័ស។

ដោយអ្នកជំនាញផ្នែកសុខភាពនិយាយថា ចាប់ពីអាយុ ៤៥ឆ្នាំទៅ រាងកាយមនុស្សចាប់ផ្ដើមចាស់ទៅ
យ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែលនាំឱ្យកើតជំងឺជាច្រើន ជាងនេះទៅទៀត
របៀបរស់នៅក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផងដែរ ដោយមានទម្លាប់៤យ៉ាងដែលអ្នកគួរតែ
បញ្ឈប់ទម្លាប់ទាំងនេះភ្លាម ប្រសិនជាអ្នកចង់ទទួលបានសុខភាពល្អ និងមិនសូវឈឺ។Unhealthy Habits and How You Can Quit Them | Reader's Digest Canada

– ជារឿយៗចូលគេងយឺត

សព្វថ្ងៃនេះ មនុស្សជាច្រើនតែងតែចូលចិត្តនៅយប់ជ្រៅ ដើម្បីមើលរឿងភាគ ទូរទស្សន៍ មើលទូរស័ព្ទ អានរឿង ឬធ្វើរឿងផ្ទាល់ខ្លួនជាច្រើនទៀត ជាលទ្ធផល ការគេងច្រើនតែចាប់ផ្តើមបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។
ប៉ុន្តែសកម្មភាពទាំងអស់នេះ ពេលអ្នកនៅក្មេង អ្នកប្រហែលជាមិនយល់ថានេះជាបញ្ហានោះទេ ព្រោះការគេងថ្ងៃបន្ទាប់អាចដោះស្រាយបានទាំងអស់។ តែយ៉ាងណាមិញ បន្ទាប់ពីអាយុ ៤៥ ឆ្នាំឡើងទៅ ប្រសិនបើអ្នកនៅតែគេងយឺត វានឹងបំផ្លាញថ្លើមរបស់អ្នកយ៉ាងខ្លាំង។ ព្រោះតែថ្លើមមានតួនាទីរក្សាឈាម បើមិនមានឈាមគ្រប់គ្រាន់ក្នុងខ្លួនទេ ឈាមរត់ក្នុងខ្លួនមនុស្សនឹងប៉ះពាល់ទៅដល់សុខភាពអ្នកជាខ្លាំង ។
ប្រសិនបើអ្វីៗនៅតែបន្តដូចនេះ qi និងឈាមក្នុងរាងកាយនឹងមិនមានគ្រប់គ្រាន់ទេ ដែលនាំឱ្យដំណើរការនៃភាពចាស់កាន់តែលឿន។
ដូច្នេះហើយ អ្នកដែលចូលចិត្តគេងយប់ត្រូវតែបោះបង់ទម្លាប់អាក្រក់នេះទៅ ព្យាយាមចូលគេងមុនម៉ោង១១យប់ និងធ្វើលំហាត់ប្រាណទន់ភ្លន់មុនពេលចូលគេង យកល្អកុំហាត់ប្រាណខ្លាំងពេក ។ ជាមួយគ្នានេះដែរ ការផឹកទឹកដោះគោក្តៅមួយពែង ក៏ជាវិធីដ៏ល្អមួយក្នុងការជួយឱ្យរាងកាយសម្រាក និងគេងលក់លឿនផងដែរ។What are the healthy benefits of sleeping late? - Quora

– ឆាប់ខឹង

ប្រសិនបើអ្នកជារឿយៗងាយខឹង បាត់បង់កំហឹង ពួកគេនឹងបញ្ចេញ adrenaline ច្រើន ចង្វាក់បេះដូងកើនឡើង ដែលងាយបង្កជារោគសញ្ញាដូចជា សម្ពាធឈាមកើនឡើង ភ័យ តឹងទ្រូងជាដើម ។

នៅពេលខឹង រាងកាយនឹងបញ្ចេញសារធាតុម្យ៉ាងហៅថា “Catecholamine” ដែលធ្វើសកម្មភាពលើប្រព័ន្ធសរសៃប្រសាទកណ្តាល ធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ពង្រឹងការដោះស្រាយអាស៊ីតខ្លាញ់ ជាតិពុលក្នុងកោសិកាថ្លើម និងបង្កើនកម្រិតជាតិស្ករក្នុងឈាម លំហូរឈាមក៏កើនឡើងទៅតាមនោះដែរ។ មនុស្សដែលមានកំហឹងនឹងធ្វើឱ្យមានការបញ្ចេញជាតិ catecholamines ច្រើនពេក ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលបណ្តាលឱ្យមានជម្ងឺជាច្រើនប្រភេទ ដូចជាជំងឺថ្លើមជាដើម។I'm Always Angry! How To Stop Being Angry All The Time - Self Development Secrets

– អង្គុយយូរពេក

មនុស្សជាច្រើនតែងតែអង្គុយគ្រប់ពេល មិនថាម៉ោងធ្វើការ ការសិក្សា ឬពេលទំនេរ ដែលទាំងអស់នេះជាទម្លាប់អាក្រក់ដែលងាយ “ឆក់យកជីវិតអ្នក” ។
ការអង្គុយយូរពេក ងាយនឹងនាំឱ្យឈាមរត់មិនល្អ ដែលធ្វើឱ្យមានបញ្ហាជាច្រើន ជាងនេះទៅទៀតបុរសក៏អាចបង្កឱ្យមានជំងឺប្រព័ន្ធទឹកនោម និងប្រព័ន្ធបន្តពូជ ដូចជារលាកក្រពេញប្រូស្តាតជាដើម ហើយចំពោះស្ត្រីក៏អាចមានជំងឺរោគស្ត្រីមួយចំនួនផងដែរដូចជា រលាកអាងត្រគាក នឹងរលាកទ្វារមាស។
ជាពិសេសសម្រាប់អ្នកដែលធ្វើការនៅoffice រយៈពេលយូរ ដែលត្រូវអង្គុយរាប់ម៉ោង ជាដើម ។Long sitting hours can decrease your life span! 5 health hazards of sitting you didn't know - Education Today News

– មិនចូលចិត្តផឹកទឹក

មនុស្សគ្រប់គ្នាដឹងពីសារៈសំខាន់នៃទឹកសម្រាប់រាងកាយមនុស្សហើយថា រាងកាយរបស់យើងត្រូវការជាតិទឹក ៧០% ប្រសិនបើខ្វះជាតិទឹក សរីរាង្គក្នុងរាងកាយនឹងរងផលប៉ះពាល់ ការរំលាយអាហារក៏នឹងត្រូវបំផ្លាញផងដែរ។

ប៉ុន្តែមនុស្សជាច្រើនមិនចូលចិត្តផឹកទឹកទេ ជាទូទៅពួកគេមិនគិតអំពីការផឹកទឹករហូតដល់ស្រេកទឹក ឬជំនួសទឹកដោយភេសជ្ជៈផ្សេងទៀតដូចជា ស្រាបៀរ ភេសជ្ជៈកាបូន អាល់កុល… ជាដើម ដែលទាំងអស់នេះពិតជាអាក្រក់ខ្លាំងណាស់សម្រាប់សុខភាព ។Is it possible to not like water? : SBS Food

ដែលក្នុងអំឡុងពេលអាយុ ៤៥-៥៥ ឆ្នាំ អ្នកត្រូវតែរៀនពីរបៀបរក្សាលំនឹង និងសុខភាពនៃរាងកាយរបស់
អ្នក ជាមួយនឹងរបៀបដែលអ្នកព្យាបាលរាងកាយរបស់អ្នក នោះអ្នកនឹងទទួលបានលទ្ធផលសមស្រប។
ជាងនេះទៅទៀតមានតែការបង្កើតនិងរក្សាទម្លាប់រស់នៅឱ្យបានល្អ ទើបអ្នកអាចមានរាងកាយដែល
មានសុខភាពល្អ ស្វាហាប់ នឹងមានអាយុវែង៕

 

អត្ថបទដោយ៖ សុផានីត