ចង់សម្រកទម្ងន់ដោយសុវត្ថិភាព និងដើម្បីទទួលបានសុខភាពល្អ កុំរំលងគ្រាប់ធញ្ញជាតិទាំង ៣ ប្រភេទ
ខាងក្រោមនេះឲ្យសោះ !
– គ្រាប់ផ្កាឈូករ័ត្ន

គ្រាប់ផ្កាឈូករ័ត្ន មានសារធាតុចិញ្ចឹមជាច្រើន និងជាប្រភពសម្បូរជាតិសរសៃសម្រាប់រាងកាយ ដូច្នេះហើយ គ្រាប់ផ្កាឈូករ័ត្ន ពិតជាស័ក្តិសមជាអាហារសម្រន់ពេលថ្ងៃសម្រាប់អ្នកដែលចង់សម្រកទម្ងន់។
ចំពោះជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់នៅក្នុងគ្រាប់ផ្កាឈូករ័ត្ន ធ្វើឲ្យមនុស្សនឹងមានអារម្មណ៍ឆ្អែតបានយូរ។ ដែលការឆ្អែតរយៈពេលវែង គឺជាកត្តាសំខាន់មួយដើម្បីកាត់បន្ថយចំណង់អាហារ និងការពារការញ៉ាំច្រើនពេក ដែលបណ្តាលឱ្យដំណើរការសម្រកទម្ងន់បរាជ័យ។គ្រាប់ធញ្ញជាតិទាំង ៨ដែលអ្នកគួរតែបរិភោគឲ្យបានជារៀងរាល់ថ្ងៃ - Khmernote

លើសពីនេះទៅទៀត គ្រាប់ផ្កាឈូករ័ត្ន ក៏មានផ្ទុកនូវវីតាមីន E វីតាមីន B5 វីតាមីន B6 សារធាតុ folate ស័ង្កសី ជាតិដែក សេលេញ៉ូម និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកផងដែរ ។

– គ្រាប់ជី

គ្រាប់ជី គឺជាអាហារមួយក្នុងចំណោមអាហារដែលមនុស្សជាច្រើនជ្រើសរើសសម្រាប់សុខភាពគ្រួសារទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមិនទាន់ដឹងពីអត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃការប្រើប្រាស់ “superfood” នេះនៅឡើយទេ ។ ប្រសិនបើអ្នកញ៉ាំគ្រាប់ជី ជាទៀងទាត់ វានឹងជួយគាំទ្រដល់ការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព ដោយសារតែវាមានជាតិសរសៃខ្ពស់ និងកាឡូរីទាប។ នៅពេលបរិភោគក្នុងក្រពះ គ្រាប់ជី នឹងស្រូបយកជាតិទឹក និងធ្វើឱ្យឆ្អែត ព្រមទាំងកាត់បន្ថយការទទួលទានអាហារ ដែលធ្វើឱ្យដំណើរការនៃការសម្រកទម្ងន់កាន់តែងាយស្រួលផងដែរ។

ជាងនេះទៅទៀត គ្រាប់ជី ក៏មានប្រូតេអ៊ីនបន្លែ និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ដែលសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះប្រឆាំងនឹងរ៉ាឌីកាល់សេរីនៃជំងឺមហារីកផងដែរ ។អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​គ្រាប់​ជី​រាល់ថ្ងៃ  រាង​​កាយ​នឹង​ទទួល​​ផល​ដ៏អស្ចារ្យ – Koh Santepheap Daily

– អង្ករសំរូប

យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង American Journal of Clinical Nutrition បានបង្ហាញឲ្យដឹងថា អង្ករសំរូបគឺជាជម្រើសកំពូលសម្រាប់រាងកាយ ទាំងអត្ថប្រយោជន៍សុខភាព និងអាហារូបត្ថម្ភ។
អង្ករសំរូប បានឆ្លងកាត់ដំណើរការចម្រាញ់ ដែលមិនដូចអង្ករសទេ ដោយសំបកខាងក្រៅ បានផ្តល់ “ភាពពេញលេញធម្មជាតិ” ដល់គ្រាប់ធញ្ញជាតិ ហើយសម្បូរទៅដោយប្រូតេអ៊ីន ជាតិ Thiamine កាល់ស្យូម ម៉ាញ៉េស្យូម ជាតិសរសៃ និងប៉ូតាស្យូម។អង្ករសំរូប សម្រាប់លក់ – Legendary Angkor Tours

សម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់ ឬអ្នកដែលមានជំងឺទឹកនោមផ្អែម អង្ករសំរូបអាចមានប្រយោជន៍ដោយសារតែសន្ទស្សន៍ glycemic ទាប និងធន់ទ្រាំនឹងអាំងស៊ុយលីនតិច។
លើសពីនេះ អង្ករសំរូប គឺជាប្រភពម្សៅដ៏ល្អសម្រាប់រាងកាយ ហើយក៏ជាប្រភេទអង្ករដែលមានជាតិសរសៃ
ច្រើន និងជួយសម្រកទម្ងន់បានយ៉ាងល្អ។ លើសពីនេះ នៅពេលដែលអ្នកញ៉ាំអង្ករសំរូបជាប្រចាំ វាក៏ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ដែលជះឥទ្ធិពលវិជ្ជមានដល់ការបញ្ចេញអាំងស៊ុយលីនរបស់រាងកាយ ក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម ដែលល្អសម្រាប់បេះដូង សរសៃឈាម និងការពារពីជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ។

អត្ថបទដោយ ៖ សុផានីត