កាហ្វេ គឺជាភេសជ្ជៈដែលល្អខ្លាំងសម្រាប់ថ្លើម ជាពិសេសប្រសិនបើអ្នកទទួលទានតាមពេលវេលាត្រឹមត្រូវ ប្រសិទ្ធភាពនឹងកើនឡើងទ្វេដង។ ដោយកាហ្វេមានសមត្ថភាពកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ និងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងថ្លើម ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មបន្សាបរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ នឹងជួយការពារការបំផ្លាញកោសិកា។
ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nutrients បានបង្ហាញថា កាហ្វេក៏អាចជួយការពារស្លាកស្នាមថ្លើមផងដែរ ដែលវាអាចជួយបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺក្រិនថ្លើម ឬជំងឺថ្លើម។

ពេលវេលាទាំង ៤ ដ៏អស្ចារ្យក្នុងការទទួលទានកាហ្វេ ដើម្បីទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ៖Drinking coffee helps to improve mood as daylight hours decrease

– ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ១១:៣០ ព្រឹក

មនុស្សជាច្រើនតែងតែមានទម្លាប់ផឹកកាហ្វេនៅពេលព្រឹកព្រលឹម ដើម្បីជំនួសឱ្យអាហារពេលព្រឹក តែនេះគឺជារឿងខុសខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់អ្នក ។មូលហេតុ គឺដោយសារសរីរាង្គក្នុងរាងកាយនៅតែដំណើរការមិនប្រក្រតី អរម៉ូនស្ត្រេស cortisol នៅតែខ្ពស់ ដូច្នេះការផឹកកាហ្វេភ្លាមៗនឹងធ្វើឱ្យកម្រិតស្ត្រេសកើនឡើង ដែលបណ្ដាលឲ្យរាងកាយនឹងធ្លាក់ទៅក្នុងស្ថានភាពមិនស្ងប់ ថប់បារម្ភ ភ័យព្រួយ វិលមុខ ខ្សោយអវយវៈ នឹងពិបាកផ្តោតលើការងារ។

អ្នកជំនាញនិយាយថា ពេលវេលាដ៏ល្អបំផុតដើម្បីផឹកកាហ្វេគឺ ១០ព្រឹក -១១:៣០ព្រឹក បន្ទាប់ពីអាហារពេលព្រឹក ដែលជាពេលដែលអ័រម៉ូនស្ត្រេសមានកម្រិតទាប ការផឹកកាហ្វេពេលវេលានេះនឹងជួយឱ្យអ្នកភ្ញាក់ពីដំណេក នឹងល្អចំពោះសុខភាព។Is Having Coffee After Dinner A Good Idea? - PageOneCoffee

– ៣០ នាទីបន្ទាប់ពីញ៉ាំអាហារ

កាហ្វេមានឥទ្ធិពលយ៉ាងខ្លាំងលើការលើកកម្ពស់ប្រព័ន្ធរំលាយអាហារ ដូច្នេះហើយ អ្នកគួរតែផឹកកាហ្វេរ ប្រហែល ៣០ នាទីក្រោយញ៉ាំអាហារ ដើម្បីធ្វើឱ្យដំណើរការរំលាយអាហារមានភាពរលូនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចការពារស្ថានភាពដូចជាការមិនរំលាយអាហារ នឹងហើមពោះផងដែរ។Happy-Couple-Drinking-Coffee - Reporter.mk

– ចាប់ពីម៉ោង ១៣:០០រសៀល ដល់ ១៥:០០រសៀល

បន្ទាប់ពីម៉ោង១ រសៀល អ័រម៉ូនស្ត្រេស cortisol ចាប់ផ្តើមធ្លាក់ចុះ ដែលធ្វើអោយអ្នកតែងតែងងុយគេង នឹងមានអារម្មណ៍ច្របូកច្របល់។ ប៉ុន្តែនៅពេលអ្នក ផឹកកាហ្វេ ១ ពែងភ្លាមៗ នោះវានឹងជួយឱ្យអ្នកមាអរម្មណ៍នឹងស្មារតីក្នុងការបំពេញការងារឡើងវិញ។
តែយ៉ាងណាមិញ អ្នកមិនគួរផឹកកាហ្វេក្រោយម៉ោង ៣ រសៀលនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកគេងមិនលក់នៅពេលយប់។

All the Reasons You Need to Drink Coffee Before Your Workout
– មុនពេលហាត់ប្រាណ

ការផឹកកាហ្វេមួយពែង ៣០ នាទីមុនពេលហាត់ប្រាណ នឹងជួយបង្កើនការរំលាយអាហារ និង
ដុតបំផ្លាញកាឡូរីកាន់តែច្រើន ដែលជួយឱ្យសម្រេចបានលទ្ធផលហ្វឹកហាត់កាន់តែប្រសើរ៕

 

អត្ថបទដោយ៖ សុផានីត