អ្នកមិនធ្លាប់បានដឹងពីមុនមកនោះទេថា ប្រសិនជាអ្នកដាក់ប្រេងខ្យល់ ១ ដំណក់លើផ្ចិតមុនចូលគេង តើនឹងមានអ្វីកើតឡើង?

ប្រេងខ្យល់ គឺជាប្រេងសំខាន់មួយប្រភេទ ដែលប្រើជាថ្នាំព្យាបាលរោគ ព្រោះតែវាមានប្រសិទ្ធភាពព្យាបាលកំដៅ កាត់បន្ថយការហើម កាត់បន្ថយការរមាស់ ព្យាបាលឈឺក្បាល ឈឺដៃជើង នឹងការពារមូសខាំ… ។
អ្នកជំនាញនិយាយថា ការដាក់ប្រេងខ្យល់ ១ ដំណក់លើផ្ចិតរាល់យប់មុនពេលចូលគេង អាចជួយសម្រួលដល់ការរំលាយអាហារ ដែលធ្វើឲ្យអ្នកគេងលក់ស្រួល នឹងសម្រួលដល់ការទល់លាមក… ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៤យ៉ាងនៃការលាបប្រេងខ្យល់លើផ្ចិតមុនពេលចូលគេង ៖

– ជំរុញការរំលាយអាហារឲ្យសុខភាពល្អ

ឱសថបុរាណចិនបានធ្វើការណែនាំឲ្យចាក់ប្រេងខ្យល់ ១ដំណក់ចូលក្នុងផ្ចិតជារៀងរាល់យប់ ដើម្បីបង្កើនសុខភាពក្រពះពោះវៀន។ ដោយសារផ្ចិត គឺជាការតភ្ជាប់រវាងសរីរាង្គខាងក្នុង និងសកម្មភាពខាងក្រៅផ្ចិតគឺមានភាពផុយស្រួយណាស់ ដូច្នេះប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើការថែទាំ និងអនាម័យ ក៏ដូចជាមិនផ្លាស់ប្តូរទម្លាប់នៃការញ៉ាំទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សរីរាង្គខាងក្នុង។ ជាងនេះទៅទៀត នៅពេលដែលផ្ចិតត្រជាក់ វានឹងធ្វើឱ្យអ្នករាគផងដែរ ។4 Components of Good Health That Enhance Leadership | CCLដើម្បីសម្អាតផ្ចិត នឹងមានកម្ដៅ មុនចូលគេងអ្នកគួរដាក់ប្រេងខ្យល់ ១ តំណក់ទៅលើផ្ចិត ដើម្បីឲ្យវាស្រូបយកសារធាតុដ៏អស្ចារ្យនៃប្រេងខ្យល់ ដែលធ្វើឱ្យមុខងារក្រពះពោះវៀនប្រសើរឡើង បង្កើនល្បឿនចរាចរឈាម និងធ្វើឱ្យផ្លូវរំលាយអាហារកាន់តែមានផាសុខភាព។

– ធ្វើអោយប្រសើរឡើងនូវការទល់លាមក

ដោយសារការរស់នៅជឿនលឿន មនុស្សជាច្រើនតែងតែញ៉ាំអាហារលឿន នឹងញ៉ាំបន្លែតិច… ដែលជាមូលហេតុធ្វើឲ្យទល់លាមកកាន់តែធ្ងន់ធ្ងរ។ ដើម្បីកែលម្អស្ថានភាពនេះ វាត្រូវបានគេណែនាំអោយដាក់ប្រេងខ្យល់ពីរបីដំណក់ចូលទៅក្នុងផ្ចិតជារៀងរាល់យប់មុនពេលចូលគេង ដើម្បីជំរុញឱ្យមានការស្ទះក្រពះពោះវៀន ជំរុញការបញ្ចេញសារធាតុគ្រោះថ្នាក់ក្នុងលាមក ផ្តល់សំណើមដល់ពោះវៀន និងបំបាត់ការទល់លាមក។ ទម្លាប់នេះស័ក្តិសមណាស់សម្រាប់អ្នកដែលឧស្សាហ៍អង្គុយនៅការិយាល័យ ឬ អង្គុយស្ងៀម។Serious Toll of Chronic Constipation Overlooked - Gastrointestinal Society

– គេងលក់ស្រួលជាងមុន

ក្នុងជីវិតរស់នៅរបស់មនុស្ស រហូតដល់ 1/3 នៃពេលវេលាត្រូវបានចំណាយលើការគេង ការគេងក៏ជាពេលដែលរាងកាយជួយជួសជុលខ្លួនឯងផងដែរ ។ ដូច្នេះហើយ ការធានាបាននូវការគេងប្រកបដោយគុណភាពខ្ពស់ ពិតជាមានតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ប្រសិនបើការគេងមិនបានល្អ វានឹងនាំឱ្យមានបញ្ហាដល់ប្រព័ន្ធ endocrine ដែលធ្វើឱ្យឈាមរត់ក្នុងរាងកាយយឺត នឹងកើតមាននូវសុខភាពផ្លូវចិត្តកាន់តែអាក្រក់ កាត់បន្ថយភាពធន់ និងភាពស៊ាំ ប៉ះពាល់ដល់ការងារ និងជីវិតប្រចាំថ្ងៃ។
មធ្យោបាយសាមញ្ញបំផុត ក្នុងការកែលម្អគុណភាពនៃការគេង គឺការលាបប្រេងខ្យល់នៅលើផ្ចិតរបស់អ្នកមុនពេលចូលគេង ក្នុងការជួយពន្លឿនចរាចរឈាម ជម្រះមេរីឌីន ដែលធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពនៃការគេង។Sleep well so you are awake better - Hindustan Times

– ជួយស្ត្រីគ្រប់គ្រងការមករដូវ & សម្រកទម្ងន់

យោងតាមវេជ្ជសាស្ត្រចិនបានបង្ហាញថា ស្បូនរបស់ស្ត្រីត្រជាក់ខ្លាំង ដែលជាមូលហេតុមួយនៃការមករដូវមិនទៀងទាត់ ។ វិធីសាស្រ្តដ៏ល្អនោះ អ្នកអាចដាក់ប្រេងខ្យល់មួយតំណក់នៅលើផ្ចិតក្នុងពេលគេង ដើម្បីជួយបន្សាបភាពត្រជាក់នៅតំបន់ស្បូនរបស់អ្នក ។
លើសពីនេះ ប្រេងខ្យល់ក៏បានផ្តល់ភាពកក់ក្តៅដល់រាងកាយមួយចំនួនផងដែរ ក្នុងការជួយការពារជំងឺ ដូចជា ក្អក និងផ្តាសាយយ៉ាងមានប្រសិទ្ធភាព។How Did Women Deal With Periods in the Dark Ages? This Web Series Will Tell  You | Glamour

សម្រាប់ស្ត្រីធាត់ គួរតែលាបប្រេងខ្យល់នៅលើផ្ចិតមុនពេលចូលគេង ព្រោះវាអាចមានឥទ្ធិពលល្អលើការសម្រកទម្ងន់ក្នុងរយៈពេលយូរ ជួយគ្រប់គ្រងឈាម បណ្តេញភាពត្រជាក់ និងផ្ដល់សំណើមចេញពីរាងកាយ ព្រមទាំងជំរុញដល់ការរំលាយអាហារផងដែរ ។

+ ចំណាំ៖

– ករណីមានជំងឺរ៉ាំរ៉ៃ កុមារ និងស្ត្រីមានផ្ទៃពោះ មុនពេលប្រើប្រេងខ្យល់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ។

– ប្រើប្រាស់មិនលើសពី 3-4 ដងក្នុងមួយថ្ងៃ ហើយកុំលាបលើភ្នាសរំអិល តំបន់ភ្នែក នឹងមុខរបួសចំហ។

អត្ថបទដោយ៖ សុផានីត