ថ្លើមគឺជាផ្នែកសំខាន់មួយនៃរាងកាយ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែឥទ្ធិពលទម្លាប់នៃការញ៉ាំ សកម្មភាពរស់នៅ និងបរិស្ថានជុំវិញ បានធ្វើឲ្យអត្រាកើតជំងឺថ្លើមមានការកើនឡើងជាខ្លាំង ។

តាមរយៈការស្រាវជ្រាវកន្លងមក វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺថ្លើម បានចង្អុលបង្ហាញថា មូលហេតុមួយដែលធ្វើឱ្យអ្នកជំងឺ ជាពិសេសចំពោះបុរសមានការកើតឡើងនូវជំងឺនេះ គឺដោយសារតែទម្លាប់ដែលពួកគេធ្លាប់ធ្វើមុនពេលចូលគេង នោះគឺជា “ ការទទួលស្រា “ ។Man Drinking A Pint Of Draft Beer Stock Photo - Download Image Now - iStock

ជាការពិត 90% នៃជាតិអាល់កុល ដែលបានចូលក្នុងខ្លួនមនុស្ស វាត្រូវបំបែកដោយការរំលាយអាហារនៅក្នុងថ្លើម។ ក្នុងអំឡុងពេលដំណើរការនេះ ជាតិអាល់កុលនឹងត្រូវបានបំប្លែងទៅជាអាសេតាល់ដេអ៊ីតនៅក្នុងថ្លើម ដែលបង្កជាសារធាតុបង្កមហារីក ហើយមិនងាយបំបែកចេញពីរាងកាយឡើយ Acetaldehyde ដែលបានចូលទៅកកកុញនៅក្នុងថ្លើមមិនត្រឹមតែបំផ្លាញថ្លើមប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យក្លាយទៅជាកោសិកាថ្លើម necrosis និងជំងឺមហារីកទៀតផង។

ជាងនេះទៅទៀត អ្នកជំនាញក៏បានបន្ថែមថា អ្នកមានផ្ទុកនូវមេរោគរលាកថ្លើមប្រភេទ B នឹងសកម្មភាពកោសិកាថ្លើមមានកម្រិតទាបជាងមនុស្សធម្មតា ដែលធ្វើឲ្យថ្លើមងាយនឹងកើតជំងឺនេះផងដែរ ។

អាស្រ័យហេតុនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា នៅពេលដែលមានជំងឺមហារីកថ្លើម រាងកាយនឹងលេចចេញនូវរោគសញ្ញាមិនប្រក្រតីដូចខាងក្រោមនេះ ដែលអ្នកគួរចងចាំទុក ៖

– ការកើនឡើងនៃមុន , ស្បែកស្រអាប់

– ឃ្លានអាហារ រាគញឹកញាប់ និងស្រកទម្ងន់

– គេងមិនលក់ញឹកញាប់ ងាយស្រួលភ្ញាក់នៅកណ្តាលយប់ គុណភាពដំណេកខ្សោយ

– ស្បែកមុខមានខ្លាញ់ច្រើន , សក់ងាយជ្រុះ

– រូបរាងនៃស្បែកឡើងក្រហម , កន្ទួល , រមាស់នៅលើបាតដៃ

– មាត់ស្ងួត , ខ្យល់ដង្ហើមអាក្រក់ នឹងនោមញឹកញាប់ ( លឿង )

– ហៀរទឹកមាត់ញឹកញាប់ និងមានក្លិនមិនល្អ

– អវយវៈទន់ខ្សោយ រាងកាយទន់ខ្សោយ ក្រោយសម្រាកនៅតែអស់កម្លាំង

លើសពីនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំផងដែរថា ដើម្បីការពារសុខភាពទូទៅ និងសុខភាពថ្លើម ជា
ពិសេស មនុស្សគ្រប់រូបគួរតែចៀសវាងឲ្យឆ្ងាយពីគ្រឿងស្រវឹង ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាព
លោកអ្នក៕What is Liver Disease?

អត្ថបទដោយ៖ សុផានីត