អាហ្វ្រិកខាងត្បូង៖ ប្រធានាធិបតីលោក Cyril Ramaphosa នៃអាហ្វ្រិកខាងត្បូងពិនិត្យឃើញថាមាន វិជ្ជមានកូវីដ-១៩ ប៉ុន្តែមានរោគសញ្ញាស្រាលដោយសារតែបានការចាក់វ៉ាក់សាំងបង្កាគ្រប់ចំនួន កខណៈពេលដែលមានការរីករាលដាលនៃមេរោគ Omicron ផ្ទុះឡើងនៅទូទាំងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានចេញ សេចក្តី ថ្លែងការណ៍បញ្ជាក់ថា  ប្រធានាធិបតី Cyril Ramaphosa បានធ្វើតេស្តវិជ្ជមាន កូវីដ-១៩ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺមួយនេះ  ក្នុងនោះក៏គាត់មានស្មារតីល្អហើយស្ថិត ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក របស់ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងក្រុង Cape Town។ ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ប្រធានាធិបតី Ramaphosa  ក៏បានចាត់តាំងអនុប្រធានាធិបតី David Mabuza ជំនួសគាត់សិន ហើយធ្វើការក្រោមការទទួលខុសត្រូវរបស់គាត់នៅសប្តាហ៍ក្រោយ។

គួរបញ្ចាក់ផងដែលថាការឆ្លងនូវជំងឺកូវីដ-១៩ របស់ប្រធានាធិបតីរូបនេះ គឺស្របពេលដែល មានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ ប្រភេទ Omicron ថ្មី ត្រូវបានគេដឹងថាមានជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង និងកំពុងតែមានអ្នកឆ្លងក្នុងប្រទេសនេះតែអ្នកជំងឺស្ថិតក្នុងស្ថានភាពស្រាលៗ ហើយឥឡូវនេះវាក៏ត្រូវបានរីកសាយភាយ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកថែមទៀតផង៕