ការកាត់បន្ថយរយៈពេលដែលអ្នកស្លៀក “ខោខ្លី” ជារៀងរាល់ថ្ងៃអាចមានអត្ថប្រយោជន៍មួយចំនួនសម្រាប់សុខភាពស្ត្រី តោះស្វែងយល់ទាំងអស់គ្នា ។

– នាំមកនូវផាសុកភាព កាត់បន្ថយក្លិន

ការដោះសម្លៀកបំពាក់មួយស្រទាប់ច្បាស់ជាធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រួលខ្លួនជាងមុន ទោះជាយ៉ាងណាក៏ដោយអត្ថប្រយោជន៍មួយទៀតនៃការមិនពាក់ “ខោក្នុង” គឺការកាត់បន្ថយក្លិន។
តំបន់ពិសេសរបស់ស្ត្រីនឹងត្រូវបែកញើសនៅពេលក្តៅ ហើយខោក្នុងនឹងជាប់សំណើម រួមទាំងបង្កើនក្លិន និងបង្កើតលក្ខខណ្ឌសម្រាប់បាក់តេរីលូតលាស់ផងដែរ ។
ដូច្នេះហើយការមិនស្លៀកខោក្នុង អាចជួយឱ្យញើសស្ងួតបានលឿន និងកាត់បន្ថយក្លិនបានយ៉ាងល្អផងដែរ ។How to Remove Sweat Smells From Clothes (7 Methods)

– កាត់បន្ថយការច្រាលក្រពះពោះវៀន

សម្លៀកបំពាក់ ជាពិសេសខោក្នុង ដែលធ្វើឲ្យតឹងដល់រាងកាយ ធ្វើឱ្យមានសម្ពាធ ជាពិសេសនៅលើពោះ និងក្រពះ ដែលបណ្តាលឱ្យកើតមានការច្រាលក្រពះពោះវៀន ដែលនាំឱ្យក្រហាយទ្រូងជាដើម ដោយការដោះខោក្នុងរបស់អ្នកចេញ អាចជួយកាត់បន្ថយហានិភ័យនៃការចាល់អាស៊ីតក្រពះរបស់អ្នកបាន។

– កាត់បន្ថយហានិភ័យនៃការឆ្លង

Candida គឺជាបាក់តេរីដែលត្រូវបានរកឃើញនៅក្នុង 20% នៃស្ត្រី ទោះបីជាមនុស្សមួយចំនួនមិនមានរោគសញ្ញាអ្វីក៏ដោយក៏នៅតែមានឱកាសនៃការឆ្លងមេរោគផ្សិតនៅក្នុង “តំបន់ឯកជន” របស់ពួកគេផងដែរ ។Viral gastroenteritis is no fun, but it's not the flu

ក្រណាត់នៅលើខោក្នុង អាចជាប់សំណើម ដែលបង្កើតជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់បាក់តេរីលូតលាស ដូច្នេះហើយ ជួនកាលការមិនស្លៀកខោក្នុង ក៏ជាវិធីដ៏ល្អក្នុងការកាត់បន្ថយការឆ្លងមេរោគផ្សិតផងដែរ។

– កាន់តែមានសុវត្ថិភាព

ស្បែកនៅតំបន់ពិសេសគឺងាយ រសើប និងងាយខូច ចមពោះខោអាវក្នុងដែលសភាពតឹងពេក ឬធ្វើពីវត្ថុសិប្បនិម្មិតអាចបណ្តាលឱ្យមានអាឡែស៊ី រលាក នឹងខូចទ្រង់ទ្រាយជាដើំម ។ ការមិនស្លៀកខោក្នុងនិងការជ្រើសរើសសម្លៀកបំពាក់រលុង គឺជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយបញ្ហាទាំងអស់នេះ។

– ចំពោះអត្ថប្រយោជន៍សម្រាប់បុរស
បុរសដែលកាត់បន្ថយការស្លៀកខោក្នុង ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដោយវាអាចជួយក្នុងការកាត់បន្ថយហានិភ័យនៃការរលាក , ការខូចទ្រង់ទ្រាយ នឹងរមាស់ជាដើម លើសពីនេះ វាក៏ជួយការពារសុខភាពនៃប្រព័ន្ធបន្តពូជរបស់បុរសផងដែរ៕11 Benefits Of Not Wearing Underwear, According To Experts

 

អត្ថបទដោយ៖ សុផានីត