ថៃ៖ អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបានទាមទារ និង សង្ឃឹមក្នុងថ្ងៃទិវារដ្ឋធម្មនុញ្ញថារដ្ឋធម្មនុញ្ញដែលមាននៅក្នុងប្រទេសគឺផ្អែកលើតម្រូវការរបស់ប្រជាជនយ៉ាងពិតប្រាកដ។

អតីតនាយករដ្ឋមន្ត្រីអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបានបង្ហោះសារតាមរយៈទំព័រហ្វេសបុកនៅថ្ងៃសុក្រ ទី ១០ ធ្នូ ឆ្នាំ ២០២១ ដែលត្រូវនឹងថ្ងៃទិវារដ្ឋធម្មនុញ្ញ និងដល់ពេលបង្កើតរដ្ឋធម្មនុញ្ញ ដែលមានប្រភពពីប្រជាពលរដ្ឋ និងមានច្បាប់ជាសកល ព្រោះរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០១៧ ដែលមានប្រភពចេញពីរបបយោធា និងកំពុងអនុវត្តដល់បច្ចុប្បន្ននេះ វាបានផ្តាច់សិទ្ធិប្រជាជននិងធ្វើឱ្យមានការលំបាកក្នុងការស្តារ លទ្ធិប្រជាធិបតេយ្យឡើងវិញ។

ដោយក្នុងនោះអ្នកស្រីបានរៀបរាប់បែបនេះថា៖

“ថ្ងៃទី១០ ខែធ្នូ គឺជាទិវារដ្ឋធម្មនុញ្ញ ប៉ុន្តែប្រជាជនថៃមិនអាចនិយាយដោយមោទនភាពអំពីរដ្ឋធម្មនុញ្ញនេះបានទេ ព្រោះរដ្ឋធម្មនុញ្ញនេះកើតចេញពីការបន្តអំណាចរបស់ NCPO កំណត់ និង បានដកហូតសិទ្ធិប្រជាពលរដ្ឋក្នុងប្រទេស វាពិបាកក្នុងការនាំប្រទេសត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញវិញណាស់។ ត្រូវតែធ្វើឱ្យច្បាប់មានលក្ខណៈជាសកល ទទួលយក ភាគីទាំងអស់ដោយមិនរើសអើង ចាប់ផ្តើមពីការស្តាប់សម្លេងគ្រប់ទិសទី គ្រប់វិស័យ  អនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចូលរួមក្នុងការបង្កើតច្បាប់ខ្ពស់បំផុតជាមួយគ្នា ដែលខ្ញុំនៅតែទន្ទឹងរង់ចាំមើលរដ្ឋធម្មនុញ្ញដែលផ្អែកលើតម្រូវការរបស់ប្រជាជនយ៉ាងពិតប្រាកដ”៕