ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱសថដ៏ល្អសម្រាប់សុខភាពទៀតផង
ដោយខ្ទឹមជួយឱ្យរាងកាយបំពេញជាតិរ៉ែ , វីតាមីន , ជាតិសរសៃ , កាបូអ៊ីដ្រាត និងប្រូតេអ៊ីន បានយ៉ាង
ល្អ។

នៅក្នុងឱសថបុរាណ វេជ្ជបណ្ឌិតទូទៅ Bui Dac Sang (បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណា
ម សមាគមឱសថបូព៌ាហាណូយ) បាននិយាយថា ខ្ទឹមសមានរសជាតិហឹរស្រាល នឹងក្រពុលបន្តិច តែ
មានប្រសិទ្ធភាពក្នុងការជម្រះកំដៅ និងបន្សាបជាតិពុល , អនាម័យ ; ព្យាបាលខ្យល់ដង្ហើមមិនល្អ
ពិបាកបត់ជើងតូច , បូស ទឹករំអិល និងកូនកណ្តុរក្នុងសួត ជាដើមបានយ៉ាងល្អ ។Put Garlic Under Your Pillow 1 Night, See If It Works for You

អ្នកបានដឹងរួចមកហើយថាការទទួលទានខ្ទឹមសទទួលបានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែតើអ្នកមាន
ដឹងទេថា មានការប្រើប្រាស់ខ្ទឹមសដ៏អស្ចារ្យមួយទៀត គឺការដាក់ខ្ទឹមសនៅក្រោមខ្នើយមុនពេលចូលគេ
ង។ ដោយមុនពេលចូលគេង អ្នកសាកដាក់ខ្ទឹមសមួយដុំក្រោមខ្នើយ រង់ចាំ៧ ថ្ងៃក្រោយ អ្នកអាចទទួល
បានអព្ភូតហេតុ ៤ យ៉ាងដែលថ្នាំមិនអាចធ្វើបាន!

៧ថ្ងៃក្រោយដាក់ខ្ទឹមសក្រោមខ្នើយ រួចចូលគេង តើរាងកាយអ្នកនឹងមានការប្រែប្រួលយ៉ាងណា?

ក្រោយពី៧ថ្ងៃនៃការដាក់ខ្ទឹមសរក្រោមខ្នើយ វាបានជួយឱ្យរាងកាយបង្កើនល្បឿនចរាចរឈាម ដែល
បណ្ដាលមកពីការចូលគេងពេលយប់ ជាពេលដែលរាងកាយធ្វើដំណើរឈាមរត់។ ប្រសិនបើ
ដំណើរការនេះបរាជ័យ វានឹងធ្វើឱ្យការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ ដែលងាយប៉ះពាល់ដល់គុណភាពនៃ
ការគេង និងបណ្តាលឱ្យអស់កម្លាំង ឈឺក្បាល វិលមុខ បាត់បង់តុល្យភាព បាត់បង់ការចងចាំ ធ្លាក់
ទឹកចិត្ត នឹងជួបវិបត្តិផ្លូវចិត្តដ៏គួរឱ្យភ័យខ្លាច … ជាងនេះទៅទៀតការដាក់ខ្ទឹមសក្រោមខ្នើយមុនពេល
ចូលគេងអាចជួយជំរុញរាងកាយតាមរយៈក្លិនខ្ទឹមស ដែលធ្វើឱ្យឈាមរត់បានលឿន ។Why you should sleep with garlic clove under your pillow - Adomonline.com

លើសពីនេះទៅទៀត ខ្ទឹមសក៏មានឥទ្ធិពលការពារជាក់លាក់លើសរសៃឈាម ដែលជួយឱ្យ
គេងលក់ស្រួល នឹងកាត់បន្ថយភាពតានតឹង ជាពិសេសល្អបំផុតចំពោះមនុស្សជាច្រើនប្រឈមមុខនឹង
ការគេងមិនលក់ នឹងបង្កើនហានិភ័យនៃការធាត់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។

បន្ថែមពីនេះ ការដាក់ខ្ទឹមសនៅក្រោមខ្នើយក៏អាចជួយជំរុញសរសៃប្រសាទ និងកែលម្អបញ្ហាជាមួយនឹង
គុណភាពនៃការគេង ក៏ដូចជាមានលក្ខណៈសម្បត្តិក្នុងការសម្លាប់បាក់តេរី , បំបាត់ក្លិន និងសម្លាប់
មេរោគមួយចំនួននៅក្នុងបន្ទប់ផងដែរ ។ ជាងនេះទៅទៀតដោយការដាក់ខ្ទឹមសនៅក្រោម
ខ្នើយមុនពេលចូលគេង អាចជួយសម្អាតបរិយាកាសបន្ទប់គេង ធ្វើឱ្យបន្ទប់គេងកាន់តែស្អាត និង
មានក្លិនក្រអូប នឹងជម្រះកម្ដៅ ។ ដែលការធុំក្លិនខ្ទឹមសជាប្រចាំក៏ជួយឱ្យរាងកាយ
បង្កើនភាពស៊ាំ ប្រឆាំងនឹងភាពត្រជាក់ពីការចូលទៅក្នុងខ្លួនមនុស្ស និងការពារជំងឺផ្តាសាយក្នុងកម្រិត
ជាក់លាក់មួយផងដែរ៕Benefits of Sleeping with a Garlic Clove under Your Pillow - Pillow Insider

អត្ថបទដោយ ៖ សុផានីត