ទោះបីជាមានរសជាតិជូរចត់ក៏ដោយ អាហារទាំងនេះផ្តល់អត្ថប្រយោជន៍សុខភាពច្រើនជាងអាហារមួយចំនួនដែលមានរសជាតិផ្អែមឆ្ងាញ់។
អាហារល្វីង ៤ មុខមានឥទ្ធិពលប្រឆាំងមហារីក

– ផ្លែម្រះ
ផ្លែម្រះ ជាបន្លែមួយ្រភេទដែលមានរសជាតិល្វីង តែសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលល្អសម្រាប់សុខភាព។
ផ្លែម្រះត្រូវបានគេមើលឃើញថាជាឱសថធម្មជាតិ ដើម្បីបញ្ចុះជាតិស្ករក្នុងឈាមចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា ក៏អាចជួយការពារការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរីផងដែរ ។Bitter is Better - By: Kathryn Hilger Kingen
លើសពីនេះ នៅក្នុងគ្រាប់ផ្លែម្រះ ក៏មានផ្ទុកនូវសារធាតុរារាំងប្រូតេអ៊ីន ដែលរារាំងការសំងាត់នៃសារធាតុប្រូតេអ៊ីនដោយកោសិកាមហារីកមិនឱ្យផ្លាស់ទី និងលុកលុយចូលទៅកាន់តំបន់ផ្សេងទៀត។
តាមបទពិសោធន៍នៃការមើលថែក្មេងៗពីបុរាណ ផ្លែម្រះត្រូវហាលឱ្យស្ងួត រួចយកទៅចម្អិនក្នុងទឹក ដើម្បីងូតទឹកឱ្យកុមារ ដើម្បីជួយព្យាបាលកន្ទួលរមាស់។

– ខាត់ណា

បន្លែនេះសម្បូរទៅដោយវីតាមីន A វីតាមីន C និងកាល់ស្យូម ជាមួយគ្នានេះដែរ ខាត់ណាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដូចជា carotenoids និង flavonoids ដែលជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក។
ជាងនេះទៅទៀត ខាត់ណាក៏ជាអាហារបន្សាបជាតិពុលដ៏ល្អឥតខ្ចោះសម្រាប់ថ្លើមរបស់អ្នកផងដែរ។advantages of nature: អត្ថប្រយោជន៍ទាំង៥នៃខាត់ណាផ្កា

– កាកាវ

សូកូឡាខ្មៅ មានរសជាតិល្វីង ដូច្នេះមិនមែនគ្រប់គ្នាចូលចិត្តញ៉ាំវានោះទេ ។ ទោះជាយ៉ាងណាក៏ដោយ អាហារនេះមានសុខភាពល្អ ព្រោះវាផ្ទុកបរិមាណកាកាវល្អ ម្សៅកាកាវត្រូវបានផលិតចេញពីគ្រាប់ពូជនៃដើមកាកាវ ហើយមានរសជាតិល្វីងក្នុងទម្រង់ឆៅរបស់វា។ រសជាតិល្វីងរបស់វា គឺដោយសារតែវត្តមានរបស់ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងវា ដែលអាចពង្រីកសរសៃឈាមនិងកាត់បន្ថយការរលាក។
ក្រៅពីនេះ កាកាវក៏មានសារធាតុរ៉ែជាច្រើនដូចជា ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស ម៉ាញេស្យូម និងជាតិដែកផងដែរ ។CACAO VS. COCOA: WHAT'S THE DIFFERENCE?

– Celery សេលឺរី

Celery មានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលចាំបាច់សម្រាប់រាងកាយ ក្នុងពេលជាមួយគ្នានេះ celery ក៏មានលក្ខណៈសម្បត្តិត្រជាក់ផងដែរ ដូច្នេះវាសមស្របណាស់សម្រាប់អ្នកដែលមានកំដៅខាងក្នុងខ្លួន។
មាតិកាកាឡូរីទាបរបស់វា celery គឺសមរម្យសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ជាងនេះទៅទៀត វាក៏ជាបន្លែដ៏ល្អសម្រាប់សុខភាព នឹងការពារជំងឺមហារីកផងដែរ៕Celery: Health benefits & nutrition facts | Live Science

អត្ថបទដោយ ៖ សុផានីត