បើសង្កេតឃើញថាមានចំណុចខ្មៅៗចំនួន៣នៅលើដងខ្លួន សូមប្រយ័ត្ន ព្រោះវាជាសញ្ញាដែលបង្ហាញថាស្បូនរបស់អ្នកកំពុងតែពោរពេញទៅដោយជាតិពុល ដែលងាយបង្កជាជំងឺផ្សេងៗចំពោះរាងកាយ ។

រចនាសម្ព័ន្ធនៃរាងកាយរបស់ស្ត្រីគឺស្មុគស្មាញណាស់ ជាពិសេសស្បូនដោយវាគឺជាមូលដ្ឋានគ្រឹះនៃសុខភាពរបស់ស្ត្រី។ ដោយការមករដូវម្តងៗ ប្រសិនបើស្បូនអាចបញ្ចេញជាតិពុល និងកាកសំណល់ចេញបានយ៉ាងលឿន នោះខាងក្នុងស្បូនមានភាពស្អាត និងមានសុខភាពល្អ ដែលអាចការពារជំងឺរោគស្ត្រីបាន។ ប្រសិនបើការមករដូវមិនរលូន ការឈឺពោះដែលបណ្តាលមកពីកំណកឈាមនឹងបង្កើនហានិភ័យនៃការរលាក។ប្រសិនបើជាតិពុល និងកាកសំណល់ច្រើនកកកុញក្នុងស្បូន វាក៏នឹងបញ្ជូនសញ្ញាមួយចំនួនមកអ្នកដែរ ស្ត្រីមិនត្រូវព្រងើយកន្តើយឡើយ។

ដោយខាងក្រោមនេះ គឺជាកន្លែងបីនៅលើដងខ្លួនរបស់ស្ត្រីដែលមិនគួរមើលរំលង ប្រសិនបើវាលេចឡើងពណ៌ខ្មៅនោះជាសញ្ញាដែលបង្ហាញថាស្បូនស្ថិតក្នុងស្ថានភាពមិនល្អ។

– ជុំវិញបបូរមាត់ប្រែជាខ្មៅ

នៅក្រោមកាលៈទេសៈធម្មតា និងមានសុខភាពល្អ ជ្រុងនៃបបូរមាត់របស់ស្ត្រីជាធម្មតាមានសភាពរលោង និងមានពណ៌ផ្កាឈូកស្រាល។
ប៉ុន្តែប្រសិនបើអ្នកឃើញថា ស្បែកនៅសងខាងមាត់របស់អ្នកកាន់តែងងឹតទៅៗពេលអ្នកក្រឡេកមើលកញ្ចក់ វាអាចទៅរួចដែលថារាងកាយរបស់អ្នកឆ្លងជំងឺផ្តាសាយ នឹងស្បូនមានជាតិពុលជាច្រើន ដែលបណ្ដាលមកពីបញ្ហារដូវមកមិនទៀងទាត់។កុំឲ្យបបូរមាត់ខ្មៅ​ បន្ថយសម្រស់អ្នកតទៅទៀត!

– ការផ្លាស់ប្តូររាងកាយមិនធម្មតាអំឡុងពេលមានរដូវ

នៅពេលដែលអ្នកមានសុខភាពល្អ ប្រព័ន្ធ endocrine មានស្ថេរភាព ឈាមរដូវនឹងមានពណ៌ក្រហមភ្លឺប៉ុន្តែប្រសិនបើជាតិពុលច្រើនកកកុញ ឈាមពេលមករដូវនឹងមានកំណកពណ៌ត្នោត ឬខ្មៅ។
អំឡុងពេលមករដូវ ប្រសិនបើអ្នកមានអារម្មណ៍ឈឺខ្នង ហើមពោះ ជួនកាលមានកំណកឈាម នោះជាសញ្ញាដែលបង្ហាញថា ស្បូនរបស់អ្នកកំពុងតែមានផ្ទុកនូវកាកសំណល់ច្រើន ជាតិពុល ដែលផ្ដល់ផលមិនល្អសម្រាប់សុខភាព។Painful Periods: When to See Your Gynecologist - Raleigh-OBGYN

– ពណ៌នៃស្បែកភ្លៅមានសភាពឡើងខ្មៅ

ពេលងូតទឹក យើងអាចសង្កេតមើលពណ៌ស្បែកភ្លៅដើម្បីមើលថាវាធម្មតាឬអត់។ ជាធម្មតា ស្បែកភ្លៅនឹងមានសភាពសជាងស្បែកដទៃទៀតនៃរាងកាយ ប៉ុន្តែប្រសិនបើអ្នកមើលឃើញថាស្បែកភ្លៅមានសភាពខ្មៅនោះ វាជាសញ្ញាដែលព្រមានចំពោះសុខភាពរាងកាយរបស់អ្នក ។
ដោយសញ្ញាបែបនេះវាជាការបង្ហាញថា រាងកាយរបស់អ្នកបានប្រមូលផ្តុំទៅដោយជាតិពុលជាច្រើន ដែលអ្នកគួរយកចិត្តទុកដាក់ ពិនិត្យ និងថែរក្សាស្បូនរបស់អ្នកឱ្យបានល្អ ដើម្បីការពារពីជំងឺផ្សេងៗដែលអាចកើតមានចំពោះរាងកាយ ៕

Thigh Contusion (Quadriceps Contusion) - Sportsinjuryclinic.net

អត្ថបទដោយ៖ សុផានីត