នៅពេលមានកង្វះអ័រម៉ូន រាងកាយរបស់ស្ត្រីច្រើនតែចាស់ បាត់បង់ពណ៌ ឬឈឺជាដើម ។ ដូច្នេះតើធ្វើដូចម្តេច ដើម្បីសម្គាល់សញ្ញានៃការធ្លាក់ចុះអ័រម៉ូនអេស្ត្រូសែនរបស់ស្រ្ដី ?

យោងតាមវេជ្ជបណ្ឌិត Tran Quang Hoc – សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានបង្ហាញថា អ័រម៉ូនភេទស្រី Estrogen គឺជានាមទូទៅសម្រាប់សារធាតុបី ដែលតំណាងឱ្យ E1 , E2 , E3 ដោយអ័រម៉ូនភេទស្រីត្រូវបានសំងាត់ចេញពីអូវែរ ដែលជាកត្តាកំណត់សម្រាប់ “ចរិតលក្ខណៈរបស់ស្ត្រី” ដែលជួយឲ្យស្ត្រីមានទំហំដើមទ្រូងធំ និងចង្កេះស្ដើង។Woman Looking Uneasy Holding a Crumpled Paper

ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់បន្ថែមទៀតថា អ័រម៉ូន estrogen ត្រូវបានរក្សាទឹក និងជាតិខ្លាញ់ក្រោមស្បែក ដែលធ្វើឱ្យស្បែករលោង និងគ្រប់គ្រងលក្ខណៈផ្លូវភេទរបស់ស្ត្រី។ ជាធម្មតាកម្រិតអរម៉ូនអ៊ឹស្ត្រូសែនរបស់ស្ត្រីមានចាប់ពី 50 pg/ml ដល់ 400 pg/ml ។ ប្រសិនបើកម្រិតនេះទាបជាងកម្រិត 100 pg/ml នោះវាជាសញ្ញាដែលបង្ហាញថា ស្រ្ដីកំពុងតែមានកង្វះអ័រម៉ូនអេស្ត្រូសែន។

ខាងក្រោមនេះគឺជាសញ្ញាព្រមានចំនួន ៧ ដែលបង្ហាញថាស្ត្រីកំពុងជួបប្រទះការធ្លាក់ចុះនៃអ័រម៉ូនអេស្ត្រូជេន ៖

– តំបន់ ‘ភ្នំ’ កំពុងរួមតូច
អេស្ត្រូជេនគឺជា “អរម៉ូនភេទស្រី” ដែលមានឥទ្ធិពលធ្វើឱ្យរាងកាយរបស់ស្ត្រីមាន ‘ខ្សែកោង’ ដែលខុសគ្នាទាំងស្រុងពីភាពវៃឆ្លាតរបស់បុរស ក្នុងពេលជាមួយគ្នានេះ វាក៏ជួយដល់ការវិវត្តនៃក្រពេញ mammary ផងដែរ។ ប្រសិនបើមានកង្វះអ័រម៉ូន estrogen នោះ ‘តំបន់ខាងលើ’ នឹងជួបប្រទះនូវការយារធ្លាក់ រួញ និងចុះខ្សោយការបត់បែន។Osteoporosis - Exercise is Medicine

– ឆ្អឹងខ្សោយ
នៅពេលដែលឆ្អឹងខ្សោយ ស្រ្តីតែងតែមានអារម្មណ៍ថាសន្លាក់ស្ងួត ឈឺចាប់ ចលនាមិនអាចបត់បែនបានដូចមនុស្សចាស់ នេះអាចបណ្តាលមកពីការថយចុះដង់ស៊ីតេឆ្អឹង ។ ដោយអេស្ត្រូជេន ធ្វើការរួមជាមួយនឹងកាល់ស្យូម វីតាមីន D និងសារធាតុរ៉ែផ្សេងទៀត ដើម្បីរក្សាឆ្អឹងឱ្យរឹងមាំ។ ប្រសិនបើកម្រិតអរម៉ូនអ៊ឹស្ត្រូសែនមានកម្រិតទាប វាអាចនាំឱ្យមានការថយចុះនៃដង់ស៊ីតេឆ្អឹង។

– វដ្តរដូវមិនទៀងទាត់
អរម៉ូនអ៊ឹស្ត្រូសែន គឺជាអរម៉ូនដ៏សំខាន់មួយ ដែលគ្រប់គ្រងវដ្តរដូវរបស់ស្ត្រី។ ប្រសិនបើអ្នករកឃើញថារដូវរបស់អ្នកមិនទៀងទាត់ នោះវាទំនងជាបង្ហាញថា អ័រម៉ូនអេស្ត្រូជេនរបស់អ្នកកំពុងថយចុះ។

– ស្នាមស្បែក
យោងតាមលោកវេជ្ជបណ្ឌិត Tran Quang Hoc បានបង្ហាញឲ្យដឹងថា ការធ្លាក់ចុះនៃកម្រិតអរម៉ូនអ៊ឹស្ត្រូសែន បណ្តាលឱ្យមានរោគសញ្ញាស្បែកដូចជា៖ ស្បែកប្រែជាស្ងួត លែងរក្សាភាពយឺត ស្នាមជ្រួញ និងការយារធ្លាក់ចាប់ផ្តើមលេចឡើង រួមមានដូចជា Melasma , tan , ចំណុចអាយុ , freckles … លេចឡើងកាន់តែច្រើនមលលើស្ត្រី។5 Relationship Problems That Cannot Be Solved | India.com

– បញ្ហា “ ស្នេហា “
ស្ត្រីដែលបង្ហាញសញ្ញាលែងចាប់អារម្មណ៍ គ្រាន់តែចង់សម្រាក និងគេចពីស្វាមី គឺជាការបង្ហាញពីការខ្វះអ័រម៉ូនអេស្ត្រូហ្សែនក្នុងខ្លួន… ដោយអ្នកគួរកត់សម្គាល់ថា ប្រសិនបើមានរោគសញ្ញាទាំងនេះ វាទំនងជាបរិមាណអ័រម៉ូនក្នុងខ្លួន នឹងរាងកាយមានកម្រិតទាបហើយត្រូវការការបំពេញបន្ថែម។

– ទម្ងន់
អ័រម៉ូន រួមទាំង អេស្ត្រូជេន អាចដើរតួក្នុងការគ្រប់គ្រងទម្ងន់ និងបរិមាណនៃជាតិខ្លាញ់ដែលរាងកាយរក្សាទុក។ ប្រសិនបើកម្រិតអរម៉ូនអ៊ឹស្ត្រូសែនទាប វាអាចបណ្តាលឱ្យឡើងទម្ងន់។

– ការឆ្លងមេរោគលើផ្លូវទឹកនោម
ការកើនឡើងនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម អាចកើតមានឡើងដោយសារតែការស្តើងនៃជាលិកានៅក្នុងបង្ហួរនោមដែលអាចវិវត្តជាមួយនឹងការថយចុះនៃអរម៉ូនអ៊ឹស្ត្រូសែន។Perimenopause: Rocky road to menopause - Harvard Health

លើសពីនេះ នៅពេលដែលអ្នកឃើញក្រពេញញើស និងក្រពេញសេប៊ូមថយចុះសកម្មភាព សក់ស្ងួត ផុយ ងាយបែក និងពណ៌ប្រផេះ ក្ដៅក្នុងរាងកាយ បែកញើសពេលយប់ គេងមិនលក់ ការផ្លាស់ប្តូរឆាប់ខឹងនឹង បាត់បង់ការចងចាំជាដើម … ដែលអ្នកគួរប្រុងប្រយ័ត្នផងដែរព្រោះវាអាចជាសញ្ញានៃការថយចុះនៃអរម៉ូនអ៊ឹស្ត្រូសែន៕

 

អត្ថបទដោយ ៖ សុផានីត