យល់ដឹង៖ វាជារឿងធម្មតាទេដែលមនុស្សគ្រប់គ្នាមានការអស់កំលាំង ឬថាមពលផ្លូវចិត្ត នៅកន្លែងធ្វើការ និងក្នុងជីវិត ហើយអ្នកមិនមានអារម្មណ៍ចង់ធ្វើអ្វីនោះឡើយ  បន្ថែមពីលើភាពតានតឹងពីការងារ នៅតែមានបញ្ហាជាច្រើននៅក្នុងជីវិតនៅជុំវិញពួកយើង រឹតតែធ្វើឱ្យអស់កម្លាំងថែមទៀត។

ដូច្នេះហើយយើងមានគន្លឹះខ្លះៗដើម្បីបង្កើនថាមពល សម្រាប់អ្នករាល់គ្នាដែលនឿយហត់នឹងការរស់នៅនិងអស់ថាមពលក្នុងចិត្តសម្រាប់សម្រេចការងារផ្សេងៗ៖

១. ផ្លាស់ប្តូរបរិយាកាសការងារ

ធ្វើការក្នុងបរិយាកាសថ្មីអាចជួយឱ្យមានថាមពលបន្ថែមដើម្បី  ដំបូងអាចចាប់ផ្តើមជាមួយនឹងការរៀបចំតុថ្មីឬប្តូរទៅធ្វើការនៅកន្លែងផ្សេង  ឬព្យាយាមធ្វើការនៅជ្រុងស្ងាត់ដើម្បីស្វែងរកភាពស្ងៀមស្ងាត និងសិរីភាពសម្រាប់ខ្លួនឯងនឹងមានឱកាសគិតអំពីបញ្ហាផ្សេងៗផងដែរ។

២. ខ្ជិលបន្តិច

ការអស់កម្លាំង ឬថាមពលផ្លូវចិត្តរបស់យើងអាចបណ្តាលមកពីការអស់កម្លាំងផ្លូវកាយដូច្នេះធ្វើខ្ជិលខ្លះទាំងការងារ ឬការប្រើប្រាស់អ្វីមួយប្រចាំថ្ងៃដោយគ្រាន់តែទុកវាចោល ឬសាកល្បងអ្វីដែលសមហេតុសមផលចំណាយពេលច្រើនដើម្បីសម្រាកសម្រាប់ខ្លួនឯងឱ្យគ្រប់គ្រាន់។

៣. បង្ហាញពីអារម្មណ៍

អាចបង្ហាញពីអារម្មណ៍ទៅកាន់នរណាម្នាក់ វាគឺជាដំណោះស្រាយមួយផ្សេងទៀតដែលអាចជួយសម្រាលភាពនឿយហត់របស់យើងនិងអាចស្តារថាមពលត្រឡប់មកមកវិញដោយភាពរីករាយ និងធូរស្បើយនៅក្នុងចិត្តផងដែរ។

៤. ធ្វើអ្វីដែលអ្នកចូលចិត្ត

ពេលទំនេរ រកពេលធ្វើរឿងដែលអ្នកចូលចិត្ត ឬដើរលេងទាំងការធ្វើសកម្មភាពឬចំណូលចិត្ត ដែល អ្នកចូលចិត្តដូចជា ការដាំផ្កា មើលកុន ដើរទិញឥវ៉ាន់ ដើរលេងជាមួយមិត្តភ័ក្ដិទៅខេត្តផ្សេងៗ និង វានឹងជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុន ព្រោះនេះចាត់ទុកថាជាការសម្រាក ហើយនឹងនាំមកវិញនូវកម្លាំងដើម្បីតស៊ូក្នុងជីវិតការងារបន្តទៀត។

៥. នៅជាមួយមនុស្សដែលយើងស្រលាញ់

ការនៅជាមួយមនុស្សជាទី ស្រឡាញ់គឺដូចជាការបញ្ចូលថាមពលដល់ខ្លួនយើងប៉ុន្តែយើងក៏គួរតែបញ្ចេញភាពតានតឹងនិងទទួលបានថាមពលវិជ្ជមានពីមនុស្សជាទីស្រលាញ់របស់យើងផងដែរ។

៦. លំហាត់ប្រាណ

លំហាត់ប្រាណ អាចជួយសម្រាលភាពតានតឹងបានផងដែរហើយបន្ថែមពីលើការធ្វើលំហាត់ប្រាណ រាងកាយ វាក៏ជួយគ្រប់គ្រងចិត្តផងដែរនៅពេលដែលយើងហាត់ប្រាណរាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន endorphins ដែលជាសារធាតុនៃសុភមង្គលនឹងចេញមក វានឹងជួយឱ្យរាងកាយរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយ និងជួយឱ្យចិត្តរបស់អ្នកស្ងប់វាក៏ជួយឱ្យគេងលក់ស្រួលផងដែរ។

៧. សម្រាកឱ្យបានគ្រប់គ្រាន់

នេះគឺជាអ្វីដែលសំខាន់បំផុត ការសម្រាកមិនបានគ្រប់គ្រាន់សម្រាប់រាងកាយរបស់យើង នឹង ធ្វើឱ្យខួរក្បាលមិនមានភាពច្បាស់លាស់ គិតយឺត មិនមានកម្លាំងនិងងាយឆាប់ខឹងវាកាន់តែ មានច្រើនទៅៗ រហូតដល់វាអស់ថាមពលក្នុងការងារ ឬការរស់នៅ  ដូច្នេះហើយយើងគួរតែរកពេលវេលាសម្រាប់ខួរក្បាល  សម្រាកឈប់គិតពីការងារ ម៉ោងគេងគឺគេងហើយគេងឱ្យលក់ស្រួលនឹងមានកម្លាំងឡើងវិញនិងមាន កម្លាំងប្រយុទ្ធជាមួយបញ្ហានៅថ្ងៃបន្ទាប់៕