នៅថ្ងៃ “មករដូវ” ស្ត្រីដែលខិតខំប្រឹងប្រែងផឹកទឹកប្រភេទនេះនឹងនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនចំពោះសុខភាពរាងកាយនឹងសម្រស់របស់ពួកគេ ។

– ទឹកខ្ញី
ខ្ញី គឺជាគ្រឿងទេសដ៏ពេញនិយមដែលតែងតែមាននៅក្នុងផ្ទះបាយគ្រប់ក្រុមគ្រួសារ ព្រោះតែវាមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ពេលដល់ថ្ងៃមករដូវ អ្នកអាចប្រើខ្ញីតាមវិធីផ្សេងៗដើម្បីចិញ្ចឹមរាងកាយ កាត់បន្ថយការមករដូវ នឹងបង្កើនសមត្ថភាពបន្សាបជាតិពុល។
ដោយអ្នកអាចផឹកទឹកខ្ញីក្តៅ ប្រើខ្ញីត្រាំជើង ឬផ្សំខ្ញីជាមួយគ្រឿងផ្សំមួយចំនួនទៀត ដើម្បីទទួលបានលទ្ធផលល្អជាង។ទទួលទាន​ទឹក​ខ្ញី​ បែបណា​ទើប​ធ្វើឱ្យ​សម្រក​ទម្ងន់? | La Reine Media

– ទឹកក្តៅ
ការផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺជារឿងដែលស្ត្រីគួរធ្វើមិនមែនត្រឹមតែនៅថ្ងៃ “មករដូវ” ប៉ុណ្ណោះទេ។ ការផឹកទឹកចម្រោះ គឺល្អក្នុងការជួយពង្រឹងចរាចរឈាម គ្រប់គ្រងការកន្ត្រាក់ស្បូន និងជួយសម្រួលការឈឺចាប់ពេលមករដូវ។ក្នុងអំឡុងពេល “មករដូវ” អ្នកគួរតែផឹកទឹកក្តៅឬទឹកឆ្អិនត្រជាក់ តែចំពោះទឹកត្រជាក់គួរចៀសវាងព្រោះសីតុណ្ហភាពទឹកទាបពេក វានឹងធ្វើឱ្យសីតុណ្ហភាពរាងកាយមិនមានតុល្យភាព ដែលធ្វើឱ្យឈឺពោះកាន់តែធ្ងន់ធ្ងរ ។15 Wonderful Health Benefits Of Drinking Hot Water | Styles At Life

– តែ Chrysanthemum
តែ Chamomile ត្រូវបានគេប្រើជាញឹកញាប់ដើម្បីព្យាបាលការគេងមិនលក់ កាត់បន្ថយភាពតានតឹងសរសៃប្រសាទ ពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងភាពចាស់។ ជាងនេះទៅទៀតភេសជ្ជៈនេះក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការឈឺចាប់ពេលមករដូវផងដែរ។Chinese Tea Chrysanthemum Tea New Product Baby Chrysanthemum 500g Organic  Premium Chrysanthemum Bud Dry Herbal Health Tea|Teapots| - AliExpress

– តែ Mint
តែ Peppermint មានផ្ទុកសារធាតុ menthol ដែលជួយព្យាបាលការឈឺបំពង់ក និងបំបាត់ការឈឺចាប់ពេលមករដូវបានយ៉ាងល្អ។ លើសពីនេះ តែនេះក៏ជួយបន្ធូរសាច់ដុំក្រពះ កាត់បន្ថយកម្រិតនៃការកន្ត្រាក់ស្បូនអំឡុងពេលថ្ងៃមករដូវផងដែរ ។MINT TEA شاى نعناع – thenavybar

– តែបៃតង
តែបៃតងជាភេសជ្ជៈផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន សារធាតុ Polyphenols នៅក្នុងស្លឹកតែមានប្រសិទ្ធភាពកាត់បន្ថយការរលាកស្បូនក្នុងថ្ងៃមករដូវ ជាងនេះទៅទៀតទឹកតែក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដើម្បីជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត គ្រប់គ្រងការកន្ត្រាក់ស្បូន និងជួយបន្ថយការឈឺចាប់។Is Green Tea Good for Oral Health? | Dr. Robert M. Sorin, DMD

លើសពីនេះ ភេសជ្ជៈនេះក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយការពារភាពចាស់ពីខាងក្នុង ក៏ដូចជាជួយដល់ការសម្រកទម្ងន់ នឹងការពារការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ៕

 

អត្ថបទដោយ៖ សុផានីត