រាជធានីភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានឲ្យដឹងថា នាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានរថយន្ដ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្ត កើនឡើងដល់ ៥,២លានគ្រឿង។

លោកបានឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

លោក ស៊ុន ចាន់ថុលបញ្ជាក់ថា “កំណើនរថយន្ត និងទោចក្រយានយន្ត បច្ចុប្បន្នធៀបនឹង ឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី៦,៥ម៉ឺនគ្រឿង រហូតដល់៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្ត កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿងរហូតដល់ ៥,២លានគ្រឿង”។
https://blogger.googleusercontent.com/img/a/AVvXsEjmWCzA3eQbI1fS0rZ_AuoFWYRXmd4JzDXQc3JeFfce3Y5c6HeH0E8xtZatuMdPsWafW_ikhVm7TgH22fQdSGM5zkFmAezEVZj3B2EjEz5S-WpnEWm-UqHudd_6ZSMl0QdRgJVNSs4l_1Suqs5WlCroXQMpyz65_7tYundb1rouRN1_C7K2U_ByVWlyeg=s800

លោកបន្ដថា ដោយឡែកបើប្រៀបធៀបអំពីសុខមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងបច្ចុប្បន្ន អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ ពោលគឺពី៥៦ឆ្នាំរហូតដល់ជាង៧០ឆ្នាំ ដែលជាសូចនាករមួយបង្ហាញ ឲ្យឃើញភាពប្រសើរឡើងជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕