កីឡាជាតិរបស់ប្រទេសជប៉ុនមួយណេះត្រូវបានគេស្គាល់ថាស៊ូម៉ូ  ដោយនៅក្នុងភាសាជប៉ុន  ហៅថាកីឡាបោកចំបាប់ ដែលកីឡាករស៊ូម៉ូភាគច្រើនមានមាឌធំៗ និងធាត់ៗ។Fall of Azumazeki stable represents tragic loss for professional sumo | The  Japan Times

ការប្រកួតកីឡាប្រពៃណីមួយនេះ គឺកីឡាករទាំងពីរនៅក្នុងសង្វៀនត្រូវប្រកួតគ្នាដោយត្រូវរុញផ្តួលដៃគូម្ខាងទៀតឲ្យចេញពីសង្វៀនដើម្បីកំណត់ចាញ់ឈ្នះ។ ដោយសារត្រូវការកម្លាំងខ្លាំង និងសម្បទាមាំមួនដែលមិនអាចខ្វះបានក្នុងពេលរុញ និងបោកផ្តួលដៃគូ កីឡាករស៊ូម៉ូម្នាក់ៗ ត្រូវប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មនិងទទួលយកនូវរបបអាហារដែលសំបូរទៅដោយវីតាមីនក្នុងមួយថ្ងៃយ៉ាងហោចណាស់៧០០០-៨០០០កាឡូរី (មនុស្សធម្មតាត្រូវការជាមធ្យមប្រមាណ២៤០០-៣០០០កាឡូរី) ក្នុងចេតនាបង្កេីនទម្ងន់នៃរាងកាយ​និងកម្លាំងសម្រាប់ប្រកួត។ លក្ខខណ្ឌនៃរាងកាយដ៏ធំនេះ​ជាចំនុចពិសេសដែលបញ្ជាក់ពីកម្លាំងដ៏ខ្លាំងក្លាក្នុងការរុញផ្តួលដៃគូរផងដែរ។Sumo 101: Becoming a rikishi | The Japan Times

ទោះបីជាកីឡាករបោកចំបាប់ស៊ូម៉ូមើលទៅមាឌធំនិងធាត់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានសុខភាពល្អដែលនឹកស្មានមិនដល់។ នោះក៏ព្រោះថា ពួកគេត្រូវធ្វើលំហាត់ប្រាណ និងហ្វឹកហាត់ការប្រកួតជាប្រចាំ ធ្វើយ៉ាងណាឲ្យគីឡូធ្ងន់​ តែសារធាតុខ្លាញ់ក្នុងរាងកាយរត់ចុះធ្លាក់ទៅក្រោមស្បែក ដែលខ្លាញ់ទាំងនោះមិនសូវជាផ្តល់នូវផលប៉ះពាល់ខ្លាំងចំពោះសុខភាពនោះទេ៕Osunaarashi messing around some kids during the 2020 promotion : r/Sumo

ប្រភព: Japan Foundation Asia Center