ឥណ្ឌា៖ មហាសេដ្ឋីឥណ្ឌាម្នាក់បានចំណាយទឹកប្រាក់អស់២សែនដុល្លារជាង​ ដើម្បីសាងសងអគារចម្លងនៃ Taj Mahal សម្រាប់ភរិយាជាទីស្រឡាញ់របស់គាត់ដែលមានអាយុ២៧ឆ្នាំ។កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ គេហទំព័រមួយបានរាយការណ៍ថា មហាសេដ្ឋីលោក អាណាន់ ក្នុងប្រទេសឥណ្ឌា ដែលជាម្ចាស់នៃមន្ទីរពេទ្យមួយ និងជាម្ចាស់សាលាដ៏ល្បីក្នុងប្រទេសឥណ្ឌាម្នាក់ផងនោះ លោកបានសាងសង់អគារថ្មម៉ាបដំបូលពណ៌សឈ្មោះថា Taj Mahal ត្រូវបានសាងសង់ នៅកណ្តាលក្រុង Purhanpur ដែលសង់យកតម្រាប់តាម Taj Mahal ដើមនិង ជាអគារអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំង ៧ស្ថិតនៅAgraនៃប្រទេសឥណ្ឌា របស់ពិភពលោក ដោយអាណាន់មានគំនិតសង់ឡើងសម្រាប់ជូនឱ្យភរិយាជាទីស្រឡាញ់របស់គាត់។  ក្នុងនោះការសាងសង់ត្រូវបានចំណាយពេលប្រហែល ៣ ឆ្នាំ នៅលើផ្ទៃដីទំហំ ៩៣០ ហិកតា កម្ពស់ ៨ ម៉ែត្រ ឬមួយភាគបីនៃទំហំរបស់អគារដើម  ហើយអគារនេះត្រូវបានសាងសង់ឡើងដោយថ្មម៉ាបយកពី Makrana នៃរដ្ឋ Rajasthan ដែលជាកន្លែងយកថ្មកែវប្រើដើម្បីសម្រាប់សាងសង់ Taj Mahal ដែលជាអគារដើមពិតប្រាកដនោះ យ៉ាងណាមិញក្រឡេកទៅមើលអគារដែលទើបតែសាងសង់នេះវិញវាពិតជាស្រស់ស្អាត និង មានភាពទាក់ទាញមិនចាញ់អគារដើមបុរាណនោះទេ៕រូបប្រាសាទTaj Mahal ពិត