ភ្នំពេញ៖ ពីរយៈពេលកន្លងមក តារាស្រីដ៏ល្បីកម្ពុជា គឺទេពបូព្រឹក្ស នាងទើបតែបានចេញនូវ MV ថ្មី មានចំណងជើងថា Top Of The Lady ដែលចំណាយលុយអស់រាប់ម៉ឺនដុល្លារ ដោយក្នុងបទចម្រៀងនោះមានបង្កប់នូវអត្ថន័យលើកតម្កើងស្ត្រី និង មានជាការស្លៀកសម្លៀកបំពាក់ដែលរចនាបទឡើងជាវប្បធម៌បុរាណរបស់ប្រទេសយើង។

ស្រាបតែពេលថ្មីៗកន្លងមកនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយអ្នកដែលបានស្ដាប់បទចម្រៀងរបស់តារាស្រី ទេពបូព្រឹក្ស មានចំណងជើងថា Top Of The Lady ហើយនោះ ស្រាប់តែហ្វេនៗ និងប្រជាជនថៃមួយចំនួនបានធ្វើការរិះគន់ជាខ្លាំងទៅលើតារាស្រីកម្ពុជា ថាបានចម្លងនូវបទចម្រៀងពី តារាស្រី Lalisa ក្នុងក្រុម Blackpink ក្នុងបទ DU DU DUU DU និង Kill This love ព្រមទាំងយល់ថាចម្លងទាំងទំនុកច្រៀង និង កាយវិកាផ្សេងៗ ព្រោះបទនេះបានចេញមុននៅក្នុងឆ្នាំ២០១៩។ ក្នុងនោះក៏មានមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជាបានចូលទៅប្រតិកម្មជាមួយនឹងការរិះគន់មកលើតារាកម្ពុជាបែបនេះ ថា​ នេះជាបទដែលទើបតែបង្កើតទំនុកច្រៀងថ្មីនោះទេ ហើយក៏ជាការបង្ហាញនូវវប្បធម៌របស់ប្រទេសកម្ពុជាពិតទាំងស្រុង៕