រាជធានីភ្នំពេញ ៖ តម្លៃនៃជីវិតពិតប្រាកដ គឺមានមកពីខាងក្នុង។ គុណតម្លៃរបស់មនុស្សម្នាក់ៗ មិនត្រូវបានកំណត់ដោយទ្រព្យសម្បត្តិ បុណ្យសក្តិ ឬឋានៈសង្គមឡើយ។ តម្លៃនៃជីវិតរបស់អ្នកក៏មិនមែនត្រូវបានវាស់ដោយចំនួនទឹកលុយ មាសពេជ្រ ឬវត្ថុក្រៅខ្លួននោះដែរ។ តោះ!ពេលនេះមកដឹងពីតម្លៃពិតនៃជីវិតរបស់អ្នកទៅមើលនោះអ្នកនឹងដឹងថា អ្នកគឺជាមនុស្សដែលមានតម្លៃពិតប្រាកដ។ មួយវិញទៀត សូមអ្នកកុំអនុញ្ញាតឲ្យពិភពលោកនេះបន្ថែមតម្លៃលើជីវិតរបស់អ្នកទៀតធ្វើអ្វី ព្រោះអ្នកមានតម្លៃមួយដែលមិនអាចកាត់ថ្លៃបានរួចទៅហើយ។

១. ស្វែងរកភាពរីកចម្រើនបន្ថែមលើភាពឥតខ្ចោះ
អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយប្រយោគនេះផងដែរដែលត្រូវបានមនុស្សជាច្រើននាំគ្នាលើកយកមកនិយាយព្រោះអ្វី? ព្រោះវាជាការពិត! រឿងរ៉ាវដ៏ធំមួយដែលតែងតែរារាំងមនុស្សមិនឲ្យទទួលបានសុភមង្គល និងភាពជោគជ័យនោះគឺថា មនុស្សគ្រប់គ្នាខំប្រឹងតែប៉ងប្រាថា្នបែបនេះ បែបនោះ ឬចង់បានឲ្យអ្វីដែលខ្លួនប៉ងឲ្យបានល្អឥតខ្ចោះ។ នៅពេលដែលអ្នកប្រឹងប្រែងតែទៅលើការប៉ងប្រាថ្នា អ្នកបែរជាភ្លេចគិតទៅការផ្តោតអារម្មណ៍នោះកម្រិតនៃការខិតខំរបស់អ្នកនឹងធ្លាក់ចុះ ហេតុប្រសិនបើអ្នកចង់បង្កើនកម្រិតនៃសុភមង្គល និងភាពជោគជ័យយ៉ាងឆាប់រហ័សនោះ សូមអ្នកផ្លាស់ប្តូរអារម្មណ៍ដែលគិតគិតតែចង់បានល្អឥតខ្ចោះទៅរកការលូតលាស់នោះល្អជាង។

២. គ្មានសោះឡើយការខកខាន
សុភមង្គល និងភាពជោគជ័យគឺហាក់បីដូចជាផ្ទុយទាំងស្រុងពីពាក្យថាបរាជ័យ។ ហេតុនេះតើអ្វីទៅជាការបរាជ័យ?
នៅពេលដែលអ្នកធ្វើអ្វីមួយ ហើយអ្នកគិតថាធ្វើបែបនេះមិនល្អ ធ្វើបែបនោះមិនល្អ ឬមើលទៅហាក់ដូចជាមិនអាចទៅរួច ហើយអ្នកសុខចិត្តបោះបង់ ឬខកខានមិនបានធ្វើវា នោះអ្នកក្លាយជាអ្នកបរាជ័យដំបូងគេបំផុត។ អ្នកគួរតែសាកល្បងធ្វើ ឬសាកល្បងចូលរួមបំពេញអ្វីមួយ នោះយ៉ាងហោចណាស់ក៏មានភាគរយមួយចំនួនដែលនឹងនាំអ្នកឲ្យទទួលបានភាពជោគជ័យ រួមទាំងសុភមង្គល។ ខ្ញុំលើកឧទាហរណ៍ដ៏ងាយស្រួល សម្រាប់ជាគំនិតបំភ្លឺទាក់ទិននឹងបញ្ហាប្រឡង៖ ឧទាហរណ៍ថា ថ្ងៃស្អែកអ្នកប្រលងសញ្ញាបត្រណាមួយ ប៉ុន្តែអ្នកបែរជាគិតថាអ្នកមិនចេះ អ្នកធ្វើមិនបានទេនៅក្នុងការប្រលងនោះ ដូច្នេះអ្នកនឹងមានអារម្មណ៍ថាអ្នកបានធ្លាក់មុនការប្រលងមកដល់រួចទៅហើយ។ ពិតណាស់ដល់ថ្ងៃប្រលងអ្នកបែរជាមិនបានចូលរួម អ្នកបែរជាសម្ងំនៅស្ងៀមស្ងាត់ក្នុងទីណាមួយ ហើយវេលាដែលការប្រលងបានកន្លងផុតទៅអ្នកនឹងមានអារម្មណ៍សោកស្តាយ ព្រោះថាបើអ្នកបានចូលរួមយ៉ាងហោចណាស់អ្នកក៏បានដឹងពីបទពិសោធន៍ទៅថ្ងៃថាការប្រលងមានរបៀបបែបណា។ ហេតុនេះមនុស្សគ្រប់គួរកុំមានការខកខានឲ្យសោះ ព្រោះពេលវេលារបស់ជីវិតគឺពិតជាដើរលឿនណាស់។

៣. យកភាពជោគជ័យគឺជាប្រធានបទ
គុណតម្លៃដ៏អស្ចារ្យបំផុតមួយនៅក្នុងជីវិត គឺការរៀនសូត្រភាពជោគជ័យត្រូវបានគេសន្មត់យ៉ាងដូចម្តេច ហើយតើត្រូវធ្វើដូចម្តេចដើម្បីបានជោគជ័យ។ កំហុសមួយដែលជាបញ្ហាដ៏ធំបំផុតសម្រាប់ជីវិតរបស់មនុស្សនោះគឺការប្រដេញតាមភាពជោគជ័យ ហើយមនុស្សខ្លះបែរជាឲ្យនិយមន័យទៅលើភាពជោគជ័យខុស រហូតធ្វើឲ្យខ្លួនឯងមិនអាចរកឃើញបាននៅតម្លៃពីជីវិត និងសុភមង្គល៕