រាជធានីភ្នំពេញ ៖ សេចក្ដីអំណត់ ការអត់ធ្មត់ គឺជាភាពរឹងមាំផ្លូវចិត្តទាំងឡាយដែលអ្នកបានឆ្លើយតបទៅនឹងបញ្ហាដែលបានកើតមានឡើងចំពោះយើងម្នាក់ៗក្នុងជីវិតប្រចាំថ្ងៃ ហើយវាក៏ជាសមត្ថភាពរបស់អ្នកក្នុងការទប់ទល់នឹងឧបសគ្គនានាដែលបានបង្ហាញខ្លួននៅក្នុងដំណើរជីវិតដ៏ស្មុគស្មាញមួយនេះ។ សេចក្ដីអំណត់ វាប្រៀបបានទៅនឹងដើមឈើមួយដើមដែលមានឫសជូរចត់ល្វីង ប៉ុន្តែនៅពេលដែលផ្លែវាចេញមកមានរសជាតិផ្អែមជាទីបំផុត។ ដូចគ្នាដែរ នៅពេលដែលជីវិតជួបបញ្ហា កាន់តែខ្លាំង កាន់តែលំបាក អ្នកក៏ត្រូវតែបន្ថែមសេចក្ដីអំណត់ឲ្យខ្លាំងក្លា ហើយនៅពេលដែលក្រោយមកផ្លែផ្កានៃភាពអំណត់ គឺជាសេចក្ដីសុខ និងភាពជោគជ័យ។

នៅពេលដែលអ្នកមានភាពអត់ធន់ជាមួយនឹងអារម្មណ៍របស់ខ្លួនឯង និងអារម្មណ៍អ្នកដទៃបាន នោះអ្នកក៏អាចដោះស្រាយបញ្ហាជីវិតបានយ៉ាងប្រសើរផងដែរ។ ការព្យាយាមអត់ធ្មត់របស់អ្នកពិតជាអាចបង្កើតភាពធន់នៃអារម្មណ៍របស់អ្នក និងអាចគ្រប់គ្រងលើការឆ្លើយតបរបស់អ្នកចំពោះបញ្ហាប្រឈមក្នុងជីវិត៕