រាជធានីភ្នំពេញ ៖ នៅសុខៗអ្នកប្រហែលជាធ្លាប់គិតហើយថាអ្វីដែលខ្លួនកំពុងតែជួបប្រទះនៅពេលនេះគឺជារឿងដ៏អាក្រក់បំផុតមួយ ហើយអ្នកក៏ប្រហែលជាធ្លាប់សួរខ្លួនឯងថាតើជីវិតរបស់អ្នកធ្លាក់មកក្នុងសភាពដ៏អាក្រក់បែបនះដោយរបៀបណា? ពេលខ្លះទៀតអ្នកក៏អាចចោទសួរខ្លួនឯងថាតើខ្លួនអ្នកបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ឬក៏អត់ ហើយតើអ្នកនឹងទទួលបានអ្វីពីការដែលខ្លួនកំពុងតែខិតខំមួយនេះ?

ក៏ប៉ុន្តែបន្ទាប់ពីរយៈពេលពីរទៅបីឆ្នាំកន្លងផុតទៅ អ្នកប្រហែលជាក្រឡេកមើលទៅក្រោយហើយអ្នកនឹងគិតសារជាថ្មីថារឿងរ៉ាវកន្លងទៅដែលអ្នកធ្លាប់ជួបប្រទះគឺពិតជាបទពិសោធន៍ដ៏អស្ចារ្យជាទីបំផុត ហើយកាន់តែពិសេសជាងនេះទៅទៀតនោះអ្នកប្រហែលជាអាចនិយាយអរគុណដល់ពេលវេលាកន្លងផុតទៅថែមទៀតផង។ សូមចងចាំថា រាល់ជំហានជីវិតគឺ​ប្រៀបដូចជាការរៀបចំមួយសម្រាប់ឲ្យអ្នកជួបប្រទះ និងទទួលបាននូវមេរៀនដែលអ្នកត្រូវតែរៀនសូត្រពីវា។ ដូច្នេះនៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលដែលច្របូកច្របល់បំផុតនៃជីវិតរបស់អ្នក អ្នកពិតជាកំពុងអានសៀវភៅជីវិតរបស់អ្នក សៀវភៅដែលនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់ពីជីវិតដែលនឹងរៀបចំអ្នកសម្រាប់ជំពូកបន្ទាប់។

ហេតុនេះអ្នកគ្រាន់តែរស់នៅក្នុងជីវិតរបស់អ្នកដូចជាអ្នកកំពុងអានសៀវភៅ ព្រោះថាជំពូកខ្លះអាក្រក់ ខ្លះល្អ ប៉ុន្តែវាជួយអ្នកឱ្យយល់អំពីដំណើររឿងកាន់តែល្អនៅពេលអ្នកឆ្លងកាត់ជំពូកនីមួយៗ៕