អាកាសធាតុត្រជាក់ក្នុងរដូវរងានឹងធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់ ប៉ុន្តែរាល់
រដូវរងាបែបនេះ មនុស្សជាច្រើនតែងតែប្រឈមមុខនឹងបញ្ហាស្បែកស្ងួត។ ដូច្នេះថ្ងៃនេះ KBN សូមចែក
រំលែកវិធីសាស្រ្តទាំង ៧ យ៉ាង ដើម្បីការពារស្បែករបស់លោកអ្នកកុំឲ្យស្ងួតក្នុងរដូវរងាខាងមុខនេះ ។
ចង់ដឹងថាវិធីសាស្រ្តទាំង៧យ៉ាងនោះមានអ្វីខ្លះ តោះមកអានទាំងអស់គ្នា ៖

១. ជៀសវាងពីការងូតទឹកក្តៅ

ពេលអាកាសធាតុចុះត្រជាក់ មនុស្សជាច្រើនគឺត្រូវការងូតទឹកក្តៅឧណ្ហៗ ដើម្បីកំដៅរាងកាយរបស់ពួកគេ ប៉ុន្តែវាជាបញ្ហាចម្បងដែលធ្វើឱ្យស្បែកបាត់បង់សំណើមទៅវិញ។ សីតុណ្ហភាពកាន់តែខ្ពស់ សំណើមកាន់តែច្រើនដែលត្រូវបានបាត់បង់ ហើយវាក៏បណ្តាលឱ្យប្រេងនៅលើស្បែកត្រូវបានបាត់បង់ នឹងធ្វើឱ្យស្បែកស្ងួតកាន់តែងាយស្រួលផងដែរ ដូច្នេះហើយអ្នកគួរតែចៀសវាងពីការងូតទឹកក្តៅនៅពេលអាកាសធាតុត្រជាក់ ។Cold Shower vs. Hot Shower: Benefits, Post-Workout, and More

២. ចិញ្ចឹមស្បែកបន្ទាប់ពីងូតទឹក

បន្ទាប់ពីងូតទឹករួច អ្នកមិនគួរជូតខ្លួនឱ្យស្ងួតពេកនោះឡើយ ដោយអ្នកត្រូវប្ដូរមកជាការទុកស្បែកឲ្យនៅមានសំណើមឬ ជាតិទឹកបន្តិច បន្ទាប់មកអ្នកត្រូវជ្រើសរើសនូវការប្រើក្រេមលាបដើម្បីផ្ដល់សំណើមដល់ស្បែកវិញ ដើម្បីជួយរក្សាជាតិទឹកក្នុងស្បែក ក៏ដូចជាផ្តល់សំណើមដល់ស្បែក និងការពារស្បែកកុំឲ្យស្ងួតផងដែរ ។7 Easy Home Hacks for Healthier Skin | Everyday Health

៣. ចិញ្ចឹមស្បែករបស់អ្នកមុនពេលចូលគេង

វាមានសារៈសំខាន់ណាស់ក្នុងការចិញ្ចឹមស្បែករបស់អ្នកមុន
ពេលចូលគេង ផ្ទុយទៅវិញប្រសិនបើអ្នកមិនអើពើចំពោះអាហារបំប៉នទាំងនោះ វាអាចបណ្តាលឱ្យស្បែក
របស់អ្នកស្ងួតផងដែរ។ ដូច្នេះមុនពេលចូល
គេង អ្នកគួរតែចិញ្ចឹមស្បែករបស់អ្នក ជាពិសេសកន្លែងដែលងាយស្ងួតខ្លាំងជាងគេដូចជាដៃ ជើង និង
កែងដៃ ដែលជាកន្លែងបាត់បង់ជាតិទឹកលឿនជាងកន្លែងផ្សេងទៀតនៃរាងកាយ។Care for your skin before beauty sleep | Lifestyle News,The Indian Express

៤. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ការផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ វានឹងជួយស្តារស្បែកស្ងួតឱ្យមាន
សំណើម និងពោរពេញទៅដោយជាតិទឹកក្នុងខ្លួនរបស់អ្នក វិធីល្អបំផុតគឺការផឹកទឹកក្តៅ ដើម្បីឲ្យមាន
ជាតិទឹកទាំងនោះចូលទៅចិញ្ចឹមក្នុងរាងកាយរបស់យើងគ្រប់ពេល។Healthy Hydration – How Your Body Uses Water - Ask The Scientists

៥. ការទទួលទានផ្លែឈើ និងបន្លែ
ការទទួលទានបន្លែ និងផ្លែឈើដែលមានជាតិទឹកច្រើន អាចជួយស្តារសំណើមដល់ស្បែករបស់លោកអ្នក ព្រោះនៅក្នុងផ្លែឈើ និងបន្លែមានធាតុផ្សំទឹកជាច្រើន និងសារធាតុចិញ្ចឹម ក៏ដូចជាវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ។ ដោយវាអាចជួយបំប៉នស្បែកឱ្យមើលទៅភ្លឺថ្លា និងមានសុខភាពល្អ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងប៉េងប៉ោះ ត្រសក់ ការ៉ុត ក្រូច ឪឡឹក ផ្លែប៉ោម។ល។Top 10 Reasons to Eat More Fruits and Vegetables

៦. ជៀសវាងសម្លៀកបំពាក់ដែលងាយរលាកស្បែក

សម្លៀកបំពាក់ដែលអាចធ្វើឱ្យរលាកស្បែកគួរតែត្រូវបានជៀសវាង ព្រោះក្រៅពីរដូវរងាវាក៏ជារដូវដែលធ្វើឲ្យស្បែកស្ងួតផងដែរ បើអ្នកត្រូវរលាកស្បែកដោយសារតែសម្លៀកបំពាក់ដែលអ្នកស្លៀកនោះប្រាកដជាមិនល្អទេ។ ដូច្នេះសម្លៀកបំពាក់រោមសត្វដែលអ្នកគួរចៀសវាង ឬឈុតដែលមានលាយសារធាតុគីមីក្នុងផលិតកម្ម ដោយអ្នកគួរតែងាកមកស្លៀកសំលៀកបំពាក់ដែលផលិតពីសរសៃធម្មជាតិដូចជាកប្បាស ក្រណាត់ទេសឯក រួមទាំងសូត្រដែលអាចមានខ្យល់ចេញចូលបាន។ ប្រសិនបើចាំបាច់ត្រូវស្លៀកសំលៀកបំពាក់ដែលធ្វើឱ្យរលាកស្បែកទាំងនោះ អ្នកគួរតែស្លៀកសម្លៀកបំពាក់ដែលធ្វើពីសរសៃធម្មជាតិជាមុនសិន ។

អត្ថបទដោយ ៖ សុផានីត