លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានគេទទួលស្គាល់ថា ជាស្ថាបត្យករដ៏ល្អឯកនៅក្នុងប្រទេសកម្ពុជា ដោយលោកបានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយ។

សង្ខេបសមិទ្ធផលចម្បងៗរបស់លោក វណ្ណ ម៉ូលីវណ្ណ រួមមាន៖
ពហុកីឡដ្ឋានជាតិអូឡាំពិក,សាលសន្និសីទចតុមុខ,វិមានឯករាជ្យ, សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧),វិមានរដ្ឋចំការមន,សាលមហោស្រពជាតិសុរាម្រឹត, អនុវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀន និងវិទ្យាស្ថានភាសាបរទេស (IFL) ជាដើម។ក្រោយពីលាចាកលោកតើស្ថាបត្យករ វណ្ណ មូលីវណ្ណ បន្សល់ទុកស្នាដៃធំៗអ្វីខ្លះ? - KHB News

ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ បាននិយាយថា៖«ខ្មែរគួរខិតខំបង្កើតដោយខ្លួនឯងនូវអ្វីដែលសម័យអង្គរបានបន្សល់ទុក»។ ស្ថាបត្យកម្មនៅកម្ពុជាដែលសាងសង់ដោយជនបរទេសមិនប្រាកដថាត្រឹមត្រូវនោះឡើយ។ លោក វណ្ណ ម៉ូលីវណ្ណ បានស្នើដល់ស្ថាបត្យករជំនាន់ក្រោយយ៉ាងដូច្នេះថា៖«ត្រូវរក្សាអត្តសញ្ញាណខ្មែរនៅក្នុងសំណង់ទាំងអស់»។តើអ្នកបានដឹងពីអ្វីខ្លះ នៃសំណង់ស្ថាបត្យកម្មសាលសន្និសីទចតុមុខរបស់បិតាស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ - Leading Real Estate News in Cambodia

លោកបានបន្តទៀតថា «ខ្ញុំសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងខិតខំរកគំនិតថ្មី ការឆ្នៃប្រឌិតថ្មី និងបន្ថែមលើសម័យបុរាណ»។ «ខ្ញុំខ្មែរ ខ្ញុំធ្លាប់រស់នៅក្នុងផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រឡាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តសញ្ញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តសញ្ញាណរបស់ខ្មែរក្នុងស្ថាបត្យកម្មរហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ»។តោះកូនខ្មែរយើង មកស្គាល់សមិទ្ធផលធំៗរបស់បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ
លោកបានរម្លឹកថា កាលពីជំនាន់មុន គេថាលោកបានជួយបង្កើតចលនាមួយដែលគេហៅថា ស្ថាបត្យកម្មខ្មែរបែបទំនើប។ ប៉ុន្តែសម្រាប់សាស្ត្រចារ្យជនជាតិជប៉ុនខ្លះវិញ គេបានហៅលោកថា៖«លោកមិនត្រឹមតែជាអ្នកបង្កើតចលនាស្ថាបត្យកម្មខ្មែរទំនើបប៉ុណ្ណោះទេ។ តែលោក គឺជាអ្នកបង្កើតចលនាអោយវប្បធម៌ខ្មែររស់ឡើងវិញ»៕