ខេត្តបាត់ដំបង៖ រដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹងដោយបញ្ជាក់ថា លោក វុន ជុំ ភេទប្រុស អាយុ៥២ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើសកម្មភាពពុះដីសាធារណៈរបស់រដ្ឋ ពោលគឺដីចំណីខ្នងអាងភាស ជាឡូតិ៍លក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដោយក្នុងមួយឡូតិ៍មានទទឹង២០ម៉ែត្រក្នុងតម្លៃ៣០០០ដុល្លារអាមេរិក ស្ថិតក្នុងភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលស្រុកថ្មគោល បានបញ្ជាក់ថា ដើម្បីចៀសវាងការចាញ់បោកកលល្បិចរបស់បុគ្គលខាងលើ ពោលគឺ លោក វុន ជុំ រដ្ឋបាលស្រុកថ្មគោល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចខាងក្រោម ៖

-មិនអនុញ្ញាតឲ្យមានការទិញលក់ដីដែលមានទីតាំងខាងលើជាដាច់ខាត
-ការទិញលក់ដីឡូតិ៍ដែលមានទីតាំងខាងលើជាអំពើខុសច្បាប់
-មិនអនុញ្ញាតឲ្យមានការសាងសង់សំណង់ផ្សេងៗគ្រប់ប្រភេទនៅលើដីឡូតិ៍នោះទេ
-រាល់សំណង់ដែលបានសាងសង់រួចត្រូវធ្វើការរុះរើចេញយ៉ាងយូរត្រឹមថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់៕https://blogger.googleusercontent.com/img/a/AVvXsEibZJBfs3UVk_RdbSFbsGCtu8UPuGr1zo8vAbzmjUAPhcoPOLIX_UPsCsRzjOMwFGvTReF0MGKYTkWUtl466bpPp5gNOCtV5pT68He65AOyzWoTU1dR3kYQMjWTUr5DzjDonjUINooMqYcCl2Hy-VboTdXqaXLZFYgB0IZf3-NEOatavZuEJsIqCDd7=s1280