ការញ៉ាំនំបុ័ងច្រើនពេក ហើយខុសពេលវេលា អាចធ្វើឲ្យអ្នកឡើងទម្ងន់វិញក្នុងអំឡុងពេលសម្រកទម្ងន់ ឬគ្រប់គ្រងទម្ងន់។ តោះមករៀនពីរបៀបញ៉ាំនំបុ័ងផ្អែម និងនំប៉័ងផ្សេងៗ ដែលមានសន្ទស្សន៍ Glycemic Index (GI) ខ្ពស់ ដោយមិនបណ្តាលឱ្យឡើងទម្ងន់ត្រឡប់មកវិញ អំឡុងពេលសម្រកទម្ងន់ ឬរបបអាហារ ដែលយោងតាមការណែនាំរបស់អ្នកជំនាញជនជាតិជប៉ុន។

– ញ៉ាំនៅពេលព្រឹកមិនលើសពីម៉ោង13.00
ដោយសារតែនំប៉័ងផ្អែមមានថាមពលខ្ពស់ពីល្បាយម្សៅស្រូវសាលី ទឹកដោះគោខាប់ និងស្ករ ដូច្នេះអ្នកមិនគួរញ៉ាំលើសពី ២ដុំក្នុងមួយពេលនោះទេ ហើយគួរញ៉ាំនៅពេលព្រឹករហូតដល់ម៉ោង 13 : 00 ព្រោះរយៈពេលនេះ ជាពេលវេលាដែលរាងកាយដុតបំផ្លាញថាមពលបានល្អ។Free Photo | Asian japanese family has breakfast at home. asian mom, dad,  and daughter feeling happy talking together while eat bread, corn flakes  cereal and milk in bowl on table in

– ញ៉ាំជាមួយអាហារប្រូតេអ៊ីន
ការទទួលទាននំបុ័ងជាមួយនឹងអាហារសម្បូរប្រូតេអ៊ីនដូចជាស៊ុត សាច់អាំង ត្រីធូណាកំប៉ុង និងឈីស គឺល្អក្នុងការជួយគ្រប់គ្រងនាឡិកាជីវសាស្រ្តរបស់រាងកាយដើម្បីបង្កើនការរំលាយអាហារថាមពល។

– ញ៉ាំជាមួយភេសជ្ជៈក្តៅ
ការទទួលទានភេសជ្ជៈក្តៅៗ ដូចជាទឹកដោះគោ តែ និងកាហ្វេ គឺល្អក្នុងការជួយបង្កើនសីតុណ្ហភាពរាងកាយ និងបង្កើនអត្រាមេតាបូលីសក្នុងរាងកាយ។Cute Little Girl in the Field Eating a Bread and Drinking Milk at Sunset.  Healthy Eating Concept. by SergGrbanoff

– ញ៉ាំយឺត ៗ ដោយត្រូវការពេលយ៉ាងហោចណាស់ 20 នាទី
ការទំពារឱ្យបានហ្មត់ល្អ ហើយចំណាយពេលប្រហែល 20 នាទីនៅអាហារពេលព្រឹក រួមទាំងនំបុ័ងផ្អែម នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងឆ្អែតបានយូរ សូម្បីតែផ្នែកតូចៗក៏ដោយ។ លើសពីនេះទៀតការទំពារយ៉ាងហ្មត់ចត់ ក៏ជួយក្នុងការកាត់បន្ថយបន្ទុកលើបំពង់រំលាយអាហារផងដែរ ។

– មិនបរិភោគជារៀងរាល់ថ្ងៃ
ប្រសិនបើអ្នកញ៉ាំនំបុ័ងជារៀងរាល់ថ្ងៃ ជាតិស្ករ ខ្លាញ់ពីប៊ឺ នឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលធាត់។12 Side Effects of Eating Too much Bread - Flab Fix

– ញ៉ាំបន្លែជាមុនសិន
បន្លែគឺសម្បូរទៅដោយជាតិសរសៃអាហារ ដោយការទទួលទានបន្លែមុនពេលញ៉ាំនំបុ័ង គឺបានជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

អត្ថបទដោយ៖ សុផានីត