អ្នកណាដែលឈឺកឬ គ្រិចក ដេកលើខ្នើយ រឹងក ឈឺ ឬជាប់គាំងពេលបត់ យើងមានដំណោះស្រាយសាមញ្ញមួយចំនួនសម្រាប់អ្នក។
ការរឹងក ឬសាច់ដុំករឹង វាជាជំងឺដែលធ្វើឱ្យពិបាកក្នុងការរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យចលនាមិនស្ថិតស្ថេរ ហើយមានការឈឺចាប់នៅក នៅពេលធ្វើចលនាផងដែរ។ ការរឹងកដែលកើតឡើងបន្ទាប់ពីភ្ញាក់ពីដំណេក នេះអាចមកពីឥរិយាបថមិនត្រឹមត្រូវដែលជួយដល់ក សាច់ដុំករលាក ឬដូចដែលយើងហៅថា ដេកខុសខ្នើយ។មានអាការៈឈឺចុកត្រង់កបន្ទាប់ពីដំណេក? សាកល្បងវិធីទាំងនេះអាចជួយដោះស្រាយបញ្ហាបាន! - Khmerload

+ សម្រាប់វិធីព្យាបាលការរឹងកពេលដេកខុសខ្នើយ

– ការបង្ហាប់ក្តៅ ៖ ប្រើក្រណាត់លាងសម្អាតដោយទឹកក្ដៅឧណ្ហៗ រួចលាបលើកន្លែងដែលមានបញ្ហាយៈពេល ១៥ ទៅ ២០ នាទី នោះវានឹងជួយពង្រីកសាច់ដុំដែលជាប់នោះ សូមកត់សម្គាល់ថា ពេលរំកិលកទៅខាងណាដែលអ្នកមានអារម្មណ៍ថាតឹង ឬឈឺ ។4 Self-Massage Techniques That Can Free You From Neck Pain / Bright Side– ប្រើដៃរបស់អ្នករុញក្បាលរបស់អ្នកក្នុងទិសដៅនោះរហូតដល់វាមានអារម្មណ៍តឹងខ្លាំង ប៉ុន្តែមិនឈឺទេ អ្នកត្រូវសង្កត់វារយៈពេល 10-15 វិនាទី បន្ទាប់មកបញ្ចេញសម្ពាធដែលអ្នកដាក់ដៃរបស់អ្នកចុះ បន្ទាប់មកធ្វើម្តងទៀតច្រើនដងរហូតដល់អ្នកចាប់ផ្តើមមានអារម្មណ៍ថាភាពតឹងណែននិងរឹងរបស់សាច់ដុំកអ្នកបានថយចុះ។
– ម៉ាស្សាថ្នមៗ ដោយប្រើដៃរបស់អ្នកច្របាច់លើសាច់ដុំដែលមានអារម្មណ៍តឹង ឬឈឺ ដោយផ្តល់ក្នុងសម្ពាធកម្រិតមធ្យម ដែលធ្វើឱ្យវាមានអារម្មណ៍តឹង និងគ្មានការឈឺចាប់ បន្ទាប់មកច្របាច់និងបញ្ចេញការបង្ហាប់ក្តៅតាមចង្វាក់មុនពេលម៉ាស្សា នេះនឹងធ្វើឱ្យវាងាយស្រួលក្នុងការម៉ាស្សា និងបន្ធូរសាច់ដុំឈឺបានលឿន ។
– ជៀសវាងការបង្វិលក្បាលរបស់អ្នកញឹកញាប់ កុំព្យាយាមរើក ដោយនៅឲ្យស្ងៀម ដោយដេកចុះជាបណ្តោះអាសន្ន ដើម្បីឱ្យសាច់ដុំកបានសម្រាក ។Massage Therapy for Chronic Stiff Neck

+ ចំពោះការប្រុងប្រយ័ត្ន

– កុំសង្កត់ ច្របាច់ ឬលាតសាច់ដុំរហូតមានអារម្មណ៍ឈឺចាប់ ព្រោះវានឹងធ្វើឱ្យសាច់ដុំកន្ត្រាក់ច្រើន ហើយមិនគួរឲ្យអ្នកដទៃពត់ក ឬប៉ះនោះឡើយ ព្រោះវានឹងបង្កឱ្យមានការរលាក និងរ៉ាំរ៉ៃ ប្រសិនបើវានៅតែមិនបាត់ទៅវិញជាបណ្តើរៗ អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យ ។

អត្ថបទដោយ ៖ សុផានីត