នៅពេលដែលអ្នកឃើញសញ្ញាទាំងនេះលេចឡើងជាទៀងទាត់ បន្ទាប់ពីអ្នកទទួលទានអាហាររួច ដូចជា
ចុកពោះ តឹងទ្រូង ក្អួតចង្អោរជាដើម ដែលទាំងអស់នេះវាជាសញ្ញាដែលបង្ហាញថាកំពុងតែមាន
បញ្ហាសុខភាពជាមួយនឹងក្រពះ ពោះវៀនរបស់អ្នក ដែលអ្នកគួរ
តែទៅមន្ទីរពេទ្យ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

– តឹងទ្រូង , ដកដង្ហើមខ្លីបន្ទាប់ពីអាហារ

បាតុភូតនេះកើតឡើងជាចម្បងចំពោះអ្នកដែលផឹកស្រាពេលកំពុងញ៉ាំអាហារ រោគសញ្ញានៃការតឹងទ្រូង និងដង្ហើមខ្លីក្រោយពេលអាហារកាន់តែច្បាស់ ភាពធ្ងន់ធ្ងរក៏កាន់តែធ្ងន់ធ្ងរ។ លើសពីនេះទៀត នេះក៏អាចជាសញ្ញានៃជំងឺសរសៃឈាមបេះដូងផងដែរ ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះលេចឡើងជាញឹកញាប់ អ្នកគួរតែទៅមន្ទីរពេទ្យឱ្យបានឆាប់ ដើម្បីពិនិត្យ និងស្វែងរកមូលហេតុពិតប្រាកដ។ចេះតែតឹងក្នុងទ្រូងមែនទេ អញ្ចឹងសាកល្បងវិញទាំងនេះសិនទៅមើល

– ឈឺពោះបន្ទាប់ពីអាហារ

ការឈឺពោះបន្ទាប់ពីអាហារ ច្រើនតែកើតឡើងដោយសារតែបញ្ហាពោះវៀន ក្រៅពីនេះ អ្នកដែលមានទម្លាប់ផឹកស្រាយូរ ឬញ៉ាំខុសពេលក៏អាចជួបនឹងបាតុភូតនេះដែរ។ ដោយវាជាសញ្ញានៃជំងឺជាច្រើនដែលមិនអាចទាយទុកជាមុនបាន ដូចជាគ្រួសក្នុងថង់ទឹកប្រមាត់ នឹងជំងឺរលាកលំពែងរ៉ាំរ៉ៃ…។ល។មូលហេតុ ១០យ៉ាងពាក់ព័ន្ធនឹងការឈឺពោះ

– មានអារម្មណ៍ពិបាកក្នុងខ្លួន ឬ ក្អួតចង្អោរបន្ទាប់ពីអាហារ

ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ ឬក្រោយពេលញ៉ាំអាហាររួចហើយ មានអារម្មណ៍
មិនស្រួលខ្លួន ចង់ក្អួតចង្អោរ អ្នកត្រូវប្រយ័ត្ន ព្រោះវាអាចជាបញ្ហានៃប្រព័ន្ធសរសៃប្រសាទកណ្តាល ឬ
ជំងឺនៃក្រពះ និងពោះវៀន ។ ប្រសិនសញ្ញានេះកាន់តែលេចឡើងជាញឹកញាប់ វាកាន់តែគ្រោះថ្នាក់ ដែល
អ្នកត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពឱ្យបានឆាប់រហ័ស ។ហេតុផលអ្វីទើបបានជានូវសុខៗអ្នកមានអារម្មណ៍ចង់ក្អួត?

– ឈឺពោះ ឬ រាគ

ប្រសិនជាអ្នកឧស្សាហ៍រាគក្រោយអាហាររួច អ្នកត្រូវប្រយ័ត្នជំងឺក្រពះ និងពោះវៀន… ព្រមទាំងជំងឺមួយ
ចំនួនទៀត ដែលទាក់ទងនឹងជំងឺរាគរូសបន្ទាប់ពីញ៉ាំអាហារមានដូចជា ជំងឺរលាកក្រពះ រលាក
ពោះវៀន និងរលាកខ្នែងពោះវៀន។ លើសពីនេះ ជំងឺរលាកលំពែង ក៏ធ្វើឲ្យមានការរំខានដល់ការស្រូបចូល
ក្នុងពោះវៀនតូចផងដែរ ដែលបណ្តាលឱ្យរាគបន្ទាប់ពីទទួលទានអាហាររួច។រោគសញ្ញានៃកុមារភាពទល់លាមក

+ ចំពោះសញ្ញាទាំងនេះក៏អាចព្រមានពីជំងឺគ្រោះថ្នាក់ជាងនេះទៅទៀតផងដែរដូចជា ជំងឺក្រពះ និងពោះវៀនធំ

– ហើមពោះ និងមានភាពតានតឹងសាច់ដុំបន្ទាប់ពីញ៉ាំអាហារ

ការហើមពោះ និងមានភាពតានតឹងសាច់ដុំ ដែលវាតែងតែកើតឡើងជាញឹកញាប់ ទោះបីជាអ្នកបានញ៉ាំ
អាហារក្នុងកម្រិតមធ្យមក៏ដោយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះជំងឺក្រពះ ដែលវាបង្ហាញឲ្យដឹងពីសញ្ញានៃ
ជំងឺដំបៅក្រពះ ឬ ជំងឺមហារីកក្រពះដំណាក់កាលដំបូង។ ដោយនៅពេលដែលឆ្លងមេរោគ អ្នកជំងឺតែង
តែមានអារម្មណ៍ឈឺចាប់ ហើមពោះ នឹងក្អួតចង្អោរ បន្ទាប់ពីញ៉ាំអាហារ ។រាគនិងក្អួតជាមួយនឹងក្រហាយទ្រូង

– ការក្រហាយទ្រូង

បន្ទាប់ពីទទួលទានអាហាររួច អ្នកតែងតែមានការក្រហាយទ្រូង (ការច្រាលអាស៊ីត) ដែលអាចជា
រោគសញ្ញានៃជំងឺមហារីក និងបង្កើនហានិភ័យនៃជំងឺនេះផងដែរ។ ចូរអ្នកប្រយ័ត្នចំពោះការច្រាលអាស៊ីត
នេះ ដែលអមជាមួយដោយការឈឺបំពង់ក នឹងឈឺទ្រូង ប្រសិនជាអ្នកឧស្សាហ៍មានអាការៈបែបនេះជា
ញឹកញាប់ អ្នកគួរទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកឱ្យឃើញពីមូលហេតុ និងទទួលបាន
ការព្យាបាលទាន់ពេលវេលា។

អត្ថបទដោយ៖ សុផានីត