ថ្វីត្បិតតែជំងឺមហារីកមាត់ស្បូន ប៉ុន្តែតើអ្នកដឹងទេថា ស្ត្រីអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូនដោយជ្រើសរើសអាហារ ដែលរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺមហារីកប្រភេទនេះ?
ខាងក្រោមនេះគឺជាអាហារផ្លែឈើទាំង១០ប្រភេទ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទាំងអស់នេះ ។

1. ផ្លែទទឹម

ផ្លែទទឹមមានផ្ទុកអាស៊ីត ellagic ដែលជួយការពារការផ្លាស់ប្តូរកោសិកានៅក្នុងខ្លួនមនុស្ស ជាងនេះទៅទៀតវាក៏រារាំងការរីកសាយនៃកោសិកាមិនធម្មតាដែលអាចក្លាយទៅជាកោសិកាមហារីក ដែលវិទ្យាស្ថានមហារីកជាតិ សហរដ្ឋអាមេរិកបានប្រាប់បន្ថែមអំពីអាស៊ីត ellagic នៅក្នុងផ្លែទទឹមនេះ អាចការពារជំងឺមហារីកមាត់ស្បូនផងដែរ។អត្ថប្រយោជន៍សុខភាពទាំង១៥ នៃទឹកផ្លែទទឹម

2. ផ្លែល្ហុង

ផ្លែល្ហុងសម្បូរទៅដោយសារធាតុ Beta-carotene កាល់ស្យូម ជាតិដែក ផូស្វ័រ វីតាមីន A និងវីតាមីន C ដែលទាំងអស់នេះជួយការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។ ដោយសារតែសារធាតុទាំងនេះរារាំងការលូតលាស់នៃដុំសាច់ ឬកោសិកាមិនប្រក្រតីដែលអាចកើតមានជាកោសិកាមហារីក។8 Evidence-Based Health Benefits of Papaya

3. ខាត់ណាផា្កស្ពៃ Cruciferous

រុក្ខជាតិមានសារជាតិ flavonoids និង selenium ដែលជាសារធាតុជួយកម្ចាត់រ៉ាឌីកាល់សេរីផងដែរ មានការស្រាវជ្រាវរកឃើញថា រាងកាយទទួលបានសារជាតិ selenium ប្រមាណ ២៥០-៣០០ mcg ក្នុងមួយថ្ងៃរួមទាំងការទទួលបានវីតាមីន A ជាមួយវា ។ ដែលវាអាចការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទជាពិសេសជំងឺមហារីកមាត់ស្បូន ។The Beginners Guide to Cruciferous Vegetables

4. ផ្កាខាត់ណាខៀវ Broccoli

មានសារធាតុ flavonoids ខ្ពស់រួមទាំងវីតាមីន A វីតាមីន B និងវីតាមីន C ហើយត្រូវបានចាត់ថ្នាក់ជាបន្លែដែលមានលក្ខណៈសម្បត្តិជួយប្រឆាំងនឹងកោសិកាមហារីកមាត់ស្បូនផងដែរ។Broccoli for Babies - First Foods for Baby - Solid Starts

5. បន្លែស្លឹកបៃតង

បន្លែមានផ្ទុកសារជាតិ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចការពារកោសិកាក្នុងរាងកាយពីភ្នាក់ងារបង្ករោគដែលអាចបង្កជាកោសិកាមហារីកមាត់ស្បូន។សាកមើល!​ អាហារអាចជួយរក្សាជាតិទឹកក្នុងខ្លួនក្នុងពេលរដូវក្តៅ | Romdoul Post

6. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិទាំងមូលគឺជា កាបូនអ៊ីដ្រាតស្មុគស្មាញដែលពោរពេញទៅដោយសារធាតុ
ចិញ្ចឹម មិនថាវាជាជាតិសរសៃអាហារ សារធាតុរ៉ែ វីតាមីន ឬសារធាតុ Phytonutrients ដែលជាសារធាតុ
ប្រឆាំងអុកស៊ីតកម្មនោះទេ តែសារធាតុចិញ្ចឹមទាំងអស់នេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺ
មហារីកមាត់ស្បូន។អត្ថប្រយោជន៍នៃការទទួលទានគ្រាប់ធញ្ញជាតិ ដែលអ្នកមិនធ្លាប់ដឹង – Knongsrok

7. ប្រភេទផ្សេងៗនៃគ្រាប់

គ្រាប់ធញ្ញជាតិមានប្រូតេអ៊ីនខ្ពស់ និងមានសារធាតុ carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតក
ម្ម វាក៏ជាអាហារទំនើបដែលជួយប្រឆាំងកោសិកាមហារីកផងដែរបេះដូងឈឺចាប់ - បរិភោគគ្រាប់។ លក្ខណៈសម្បត្តិដែលមានប្រយោជន៍របស់គ្រាប់សម្រាប់បេះដូង,  អ្វីដែលជាការប្រើគ្រាប់សម្រាប់បេះដូងផ្លែឈើស្ងួត ...

8. សារាយសមុទ្រ

សារាយសមុទ្រក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកផងដែរ ដោយយោងតាមការសិក្សាមួយ
ដែលត្រូវបានចេញផ្សាយនៅក្នុង ទិនានុប្បវត្តិ Japan Journal of Experimental Medicine សត្វកណ្តុរបាន
ផ្តល់អាហារដល់សារ៉ាយសមុទ្រហៅថា Kombu ដែលបានកាត់បន្ថយការលូតលាស់ដុំសាច់បានជាង 95% ។អត្ថប្រយោជន៍សុខភាព សារធាតុចិញ្ចឹម និងផលប៉ះពាល់ របស់សារាយសមុទ្រ

9. ខ្ទឹមស និងខ្ទឹមបារាំង

ខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយសារធាតុ selenium សារធាតុរ៉ែ វីតាមីន
អាស៊ីត និងសារធាតុចិញ្ចឹមផ្សេងៗ ជាមួយនឹងលក្ខណៈសម្បត្តិដែលជួយការពារជំងឺ ខ្ទឹមស និងខ្ទឹម
បារាំង ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូច
ជា flavonoids ដែលអាចជួយការពារជំងឺមហារីកមាត់ស្បូន។ខ្ទឹមបារាំង និងខ្ទឹមស អាចជួយការពារជំងឺមហារីក?

10. អាស៊ីតខ្លាញ់អូមេហ្គា 3

នៅពេលដែលរាងកាយមនុស្សមានកម្រិតអាស៊ីតខ្លាញ់អូមេហ្គា 3 ទាប វាមានហានិភ័យនៃជំងឺមហារីក
ខ្ពស់ លើសពីនេះទៅទៀតការសិក្សាបានរកឃើញថា អាស៊ីតខ្លាញ់អូមេហ្គា៣ ក៏អាច
ជួយបញ្ឈប់ការលូតលាស់នៃមេរោគ HPV ផងដែរ ។ បន្ថែមពីលើអាហារទាំង 10 ដែលយើងបានរៀបរាប់
ខាងលើនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន ក៏មានបន្លែ និងផ្លែឈើពណ៌ទឹកក្រូច
និងលឿងផង រួមទាំងភេសជ្ជសៈតែបៃតង ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកប្រភេទនេះ
ផងដែរ។អូមេហ្គា 3: ហេតុអ្វីវាមានប្រយោជន៍? អាស៊ីតខ្លាញ់អូមេហ្គា 3:  អ្វីដែលមានប្រយោជន៍, លក្ខណសម្បត្តិដែលផលិតផលត្រូវបានផ្ទុក

អត្ថបទដោយ៖ សុផានីត