ដើម្បីការពារ និងថែរក្សាមុខងារភ្នែករបស់អ្នក ជៀសវាងភ្នាក់ងារបរិស្ថាន ក៏ដូចជាជំងឺភ្នែក កុំព្រងើយកន្តើយចំពោះវីតាមីន 5 យ៉ាងដែលមានសារៈសំខាន់ជាពិសេសសម្រាប់ភ្នែករបស់អ្នកខាងក្រោម ៖

– វីតាមីន B

វីតាមីន B ជួយបង្កើនការរំលាយអាហារនៃកោសិកាភ្នែក កាត់បន្ថយការកកស្ទះសរសៃប្រសាទអុបទិក nនិង រក្សាចក្ខុវិស័យឱ្យមានសុខភាពល្អ។ ដែលការកង្វះវីតាមីន B ធ្វើឱ្យភ្នែកមិនច្បាស់ អស់កម្លាំងភ្នែក ស្រវាំងភ្នែក និងរមួលសាច់ដុំភ្នែក។Why you should care about this B vitamin - Folate - Red Rock Running Company

– វីតាមីន C

វីតាមីន C មានតួនាទីការពារភ្នែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មីអ៊ុលត្រាវីយូឡេ ជួយកោសិកាប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចគ្រប់គ្រងការរលាកនៅក្នុងភ្នែក។ ជាមួយគ្នានេះដែរ វីតាមីន C ត្រូវបានគេបង្ហាញថាអាចការពារ និងពន្យារការវិវត្តនៃជំងឺភ្នែកឡើងបាយ កម្រិតការហូរឈាមតាមសរសៃ និងការហូរឈាមតាមសរសៃ ជាងនេះទៅទៀតវីតាមីន C ក៏ចាំបាច់ក្នុងការផលិតកូឡាជែន ដែលជាសមាសធាតុចាំបាច់សម្រាប់ព្យាបាលការខូចខាតជាលិកានៃភ្នែកផងដែរ ។Vitamin C deployed in big doses to help treat coronavirus patients | South  China Morning Post

– វីតាមីន E

វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារភ្នែកពីការខូចខាតខាងក្រៅ ជំរុញចលនាឈាមរត់ និងជួយកែលម្អការមើលឃើញ។ លើសពីនេះ វីតាមីន E ក៏ការពារជំងឺភ្នែកឡើងបាយផងដែរ។Top 12 Benefits of Vitamin E For Your Skin And Hair – The Urban Guide

– វីតាមីន A

វីតាមីន A គឺចាំបាច់សម្រាប់ការថែរក្សាកោសិកាដែលមើលឃើញពន្លឺរបស់ភ្នែក កង្វះវីតាមីន A គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃការបាត់បង់ការមើលឃើញ។ ប្រសិនបើរាងកាយមិនទទួលបានវីតាមីន A គ្រប់គ្រាន់ វាអាចបណ្តាលឱ្យងងឹតភ្នែកពេលយប់ ស្ងួតភ្នែក ឬជំងឺភ្នែកធ្ងន់ធ្ងរជាងនេះ អាស្រ័យលើកម្រិតនៃកង្វះនេះ។8 Vitamin A rich foods that you must include in your diet!

អត្ថបទដោយ៖ សុផានីត