ថ្វីត្បិតតែការទទួលទានទឹកឱ្យបានគ្រប់គ្រាន់មានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពក៏ដោយ ប្រសិនបើអ្នកផឹកទឹកក្នុងេពេល 3នេះ វានឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់បេះដូង និងតម្រងនោមរបស់អ្នក ។

– ពេលកំពុងហាត់ប្រាណ
មុខងារបេះដូង និងសួតត្រូវបានពង្រឹងនៅពេលអ្នកហាត់ប្រាណ ប៉ុន្តែប្រព័ន្ធរំលាយអាហារគឺខ្សោយ។ ដូច្នេះហើយ ប្រសិនបើអ្នកទទួលទានទឹកនៅពេលនេះ វាងាយនឹងបង្កឱ្យមានជាតិទឹកនៅក្នុងក្រពះ ដែលធ្វើឱ្យហើមពោះ ឈឺពោះ និងក្អួតចង្អោរជាដើម មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងដាក់បន្ទុកបន្ថែមទៀតដល់តម្រងនោម និងបេះដូងផងដែរ ។What happens when you drink too much water working out | Well+Good
– ពេលកំពុងញ៉ាំអាហារ
ពេលញ៉ាំអាហារ មាត់នឹងបញ្ចេញទឹកមាត់ច្រើន ដើម្បីជួយរំលាយអាហារ និងជួយរំអិលអាហារ ដោយការផឹកទឹកក្នុងពេលកំពុងញ៉ាំអាហារនឹងកាត់បន្ថយកំហាប់នៃទឹកមាត់ ធ្វើឱ្យទឹកក្រពះមួយផ្នែករលាយ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងការស្រូបចូលក្នុងរាងកាយ។Why you should not drink water before or after meals | The Times of India

– នៅពេលប្រើថ្នាំមួយចំនួន
ឱសថភាគច្រើនដែលយើងប្រើ ត្រូវលេបជាមួយទឹក ប៉ុន្តែក៏មានថ្នាំពិសេសមួយចំនួនផងដែរ ដែលមិនលេបជាមួយទឹកព្រោះកាត់បន្ថយប្រសិទ្ធភាពរបស់វា ហើយថែមទាំងអាចបង្កជាជំងឺដែលបណ្តាលមកពីថ្នាំទៀតផង។ ឧទហរណ៍ ថ្នាំក្អក …. ។30 Most Commonly Prescribed Pediatric Medications

+ ដើម្បីទទួលបានសុខភាពល្អ អ្នកត្រូវប្រាកដថា អ្នកបានផ្តល់ជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយ ដែលអ្នកត្រូវផឹកទឹក 1.5 – 2 លីត្រជារៀងរាល់ថ្ងៃ ។ ដោយការទទួលទានទឹកនៅពេលវេលាទាំង ៨នេះនឹងផ្ដល់ផលល្អសម្រាប់សុខភាព៖

– ផឹកទឹកបន្ទាប់ពីភ្ញាក់ពីគេង ៦-៧ ម៉ោង

– ផឹកទឹក នៅម៉ោង 8-9 យប់

– ផឹកទឹក នៅម៉ោង 11-12

– ផឹកទឹក នៅម៉ោង 13-14

– ផឹកទឹក នៅម៉ោង 15-16

– ផឹកទឹក នៅម៉ោង ៥ ល្ងាច

– ផឹកទឹក នៅម៉ោង 19-20

-ផឹកទឹក មុន 30 នាទីមុនពេលចូលគេងWhat Happens To Your Skin When You Drink Water — Eat This Not That

នៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹក ចូរផឹកទឹកចម្រោះក្តៅមួយកែវ ដើម្បីដំណើរការមុខងាររបស់ថ្លើម និងតម្រងនោមឱ្យរលូន តែត្រូវចាំថា ផឹកទឹកក្តៅ តែមិនក្តៅពេក ឬត្រជាក់ពេកនោះទេ។ចំពោះអ្នកដែលមានជំងឺតម្រងនោម ឬថ្លើម មិនគួរទទួលទានទឹកច្រើនពេកទេ ហើយគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកវិធីសាស្ត្រសមស្របបំផុត ដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹករបស់ពួកគេ ក៏ដូចជាជួយដល់ការព្យាបាលជំងឺថ្លើម និងតម្រងនោមផងដែរ។

អត្ថបទដោយ៖ សុផានីត