អាហារពេលព្រឹក គឺជាអាហារដ៏សំខាន់មួយដែលសុខភាពអ្នកត្រូវការ ដើម្បីទ្រទ្រង់នូវថាមពលរាងកាយ តែប្រសិនបជាអ្នកជ្រើសរើសអាហារពេលព្រឹកមិនបានត្រឹមត្រូវក៏សុខភាពរាងកាយអ្នកមិនអាចទទួលបានថាមពលពេញកលេញ និងសុខភាពល្អនោះដែរ ។ ដែលខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលល្អសម្រាប់សុខភាពរាងកាយអ្នកត្រូវការ នៅរាងរាល់ពេលព្រឹកព្រលឹម ៖When's the Best Time to Drink Water and Stay Hydrated | Health

– ផឹកទឹកមុនពេលអាហារពេលព្រឹក
ការផឹកទឹកពេលពោះទទេនៅពេលព្រឹក គឺពិតជាមានអត្ថប្រយោជន៍ជាច្រើន ព្រោះបន្ទាប់ពីយប់ដ៏យូរ មនុស្សទំនងជាខ្សោះជាតិទឹក និងបាត់បង់ថាមពល នៅពេលអ្នកផឹកទឹកឆ្អិនត្រជាក់ 500-800 មីលីលីត្រនៅពេលព្រឹក វាគឺជាការល្អបំផុតសម្រាប់សុខភាព ព្រោះតែជាតិទឹកទាំងនេះនឹងទៅលាងសម្អាតពោះវៀន ព្រមទាំងបំពេញជាតិទឹក និងរក្សារាងកាយឱ្យមានសុខភាពល្អ មុនពេលទទួលអាហារពេលព្រឹក។តែទោះជាយ៉ាងណាក៏ដោយ កុំពិសាទឹកច្រើនពេកព្រោះវាអាចនឹងធ្វើឱ្យក្រពះឆ្អែត ព្រមទាំងប៉ះពាល់ដល់អាហារពេលព្រឹកថែមទៀតផង។Our Favorite Fried Chicken Recipe | Food Network Kitchen | Food Network

– អាហារពេលព្រឹកងាយស្រួលរំលាយ
អាហារពេលព្រឹកដែលល្អ និងងសមរម្យ គឺជាអាហារស្រាល ងាយស្រួលរំលាយ និងមានជីវជាតិ ដោយអ្នកគួរចៀសវាងការញ៉ាំអាហារដែលមានជាតិខ្លាញ់ ផ្អែម និងប្រៃពេក ដែលងាយធ្វើឱ្យមានអារម្មណ៍ថាពិបាករំលាយអាហារ និងងងុយគេង។
ដែលអ្នកគួរតែប្រើនំពងមាន់ចំហុយ ជំនួសឱ្យនំដូណាត់ចៀន ហើយអ្នកគួរជ្រើសរើសយកបបរដំឡូងផ្អែមមកជំនួសឱ្យដំឡូងបំពង ; ជ្រើសរើសទឹកដោះគោមួយកែវ ឬទឹកដោះគោជូរជំនួសឱ្យក្រែមទឹកដោះគោ ហើយអ្នកគួរជ្រើសរើសបបរសញ៉ាំជាមួយផ្លែបឺរនឹងកាត់បន្ថយបន្ទុកលើការរំលាយអាហារ ដែលអាហារទាំងនេះនឹងធ្វើឲ្យការចាប់ផ្តើមមួយថ្ងៃនឹងពោរពេញទៅដោយថាមពល នឹងភាពស្រស់ស្រាយ ។Taiwanese Beef Noodle Soup - Ang Sarap

– ញ៉ាំមីស៊ុបគោ ឬសាច់មាន់
បន្ទាប់ពីសម្រាកពេញមួយយប់ រាងកាយយើងគឺពិតជាត្រូវការអាហារពេលព្រឹកសមហេតុផល និងថាមពល ជាមួយនឹងសមាមាត្រនៃកាបូអ៊ីដ្រាតប្រហែល 60% , ប្រូតេអ៊ីនប្រហែល 10 – 14% , ខ្លាញ់ប្រហែល 25 – 30% ដូច្នេះហើយ អ្នកគួរតែរីករាយជាមួយនឹងអាហារពេលព្រឹកដែលមានជីវជាតិជាមួយ vermicelli ឬ pho ព្រោះនេះជាមុខម្ហូបដ៏ពេញនិយមបំផុត ដែលត្រូវបានជ្រើសរើសដោយប្រជាជនវៀតណាមសម្រាប់អាហារពេលព្រឹកព្រោះវាងាយស្រួលរំលាយ និងក្តៅសម្រាប់អាហារពេលព្រឹក។How to Cook With Oats: Homemade Oatmeal Recipe - 2021 - MasterClass

– oats ពាក់កណ្ដាលឬ ទាំងមូល
Oats គឺជាអាហារធញ្ញជាតិដែលមានសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់រាងកាយ ហើយក៏ជាអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់សម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង ដែលអ្នកគួរតែបញ្ចូលក្នុងម៉ឺនុយអាហារពេលព្រឹករបស់អ្នក។
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard ឆ្នាំ 2015 លើមនុស្សជាង 100,000 នាក់ ដែលទទួលទានធញ្ញជាតិនេះយ៉ាងហោចណាស់ 33 ក្រាមជារៀងរាល់ថ្ងៃ ស្មើនឹងបបរ oatmeal មួយចាននឹងមានអត្រាមរណភាពទាបជាងអ្នកដែលមិនមានការទទួលទានឲ្យបានទៀងទាត់។Fried Eggs Recipe - How To Make The Perfect Fried Egg | Goop

– ញ៉ាំស៊ុត
ស៊ុតនីមួយៗផ្តល់សារធាតុចិញ្ចឹមប្រហែល 6 ក្រាម ដើម្បីជួយកសាងសាច់ដុំ និងប្រូតេអ៊ីនសម្រាប់រាងកាយ ជាពិសេសសម្រាប់អ្នកដែលសកម្ម ស៊ុតគឺជាអាហារលេខ 1 ដែលមានប្រភពសម្បូរប្រូតេអ៊ីន ហើយរាងកាយអាចស្រូបយក និងប្រើប្រាស់ប្រភពនេះបានយ៉ាងងាយស្រួលជាងអាហារដទៃទៀត។នំបុ័ង rye - រូបមន្តសម្រាប់ម៉ាស៊ីននំបុ័ង

– នំបុ័ងខ្មៅ
នេះអាចជាមុខម្ហូបអាហារពេលព្រឹកដ៏ល្អមួយ ដើម្បីផ្គូផ្គងជាមួយផ្លែបឺរសម្រាប់អាហារពេលព្រឹកដ៏ឆ្ងាញ់ និងមានសុខភាពល្អ។
ផលិតផលដែលផលិតពីនំបុ័ង rye មានផលប៉ះពាល់ទាបជាងជាតិស្ករក្នុងឈាមជាងនំបុ័ងពណ៌សដែលមានចំនួនកាបូអ៊ីដ្រាតដូចគ្នា។

អត្ថបទដោយ៖ សុផានីត