ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា “កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចំនួន២លើកចុងក្រោយនេះ ត្រូវបានលុបចោល”។May be an image of ‎indoor and ‎text that says '‎هدی #SPORTSLIVEINPEACE‎'‎‎

ឯកឧត្តម  បញ្ជាក់ជូនទៀតថា “អាស៊ានប៉ារ៉ាហ្គេម ២លើកចុងក្រោយដែលលុបចោលនេះ គឺទី១ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងលើកទី២ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ខាងមុខ។ ដូច្នេះ កម្ពុជាមានមោទនភាព ដែលយើងកំពុងសម្រួចគោលដៅប្រកបដោយភាពជឿជាក់ក្នុងការរៀបចំឡើងវិញ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អាស៊ានប៉ារ៉ាហ្គេម ២លើកនេះ ម្ចាស់ផ្ទះមិនធ្វើដោយលុបចោលតែម្តង ប៉ុន្តែពេលដល់វេនកម្ពុជា គឺយើងរៀបចំធ្វើ”។May be an image of 1 person

ឯកឧត្តមអគ្គលេខធិការសង្កត់ធ្ងន់ថា ជាធម្មតា ការប្រកួតកីឡាជនពិការនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ការប្រកួតស៊ីហ្គេម ប្រមាណ២សប្តាហ៍ រៀងរាល់២ឆ្នាំម្តង។ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ CAMSOC បានធ្វើផែនការលម្អិត ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជនពិការ ដោយកំណត់ជាគោលការណ៍ចំនួន ១៣ប្រភេទកីឡា ជាមួយនិងការរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធកីឡាជនពិការ និងការប្រើប្រាស់គណៈកម្មការជំនាញនានារបស់ CAMSOC ដើម្បីបម្រើការរួមគ្នាជាមួយនិងគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ ប្រភេទកីឡាជនពិការធ្លាប់មានសក្តានុពលខ្លាំងក្លា ដោយធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក ប៉ុន្តែយើងកំពុងពង្រឹងសមត្ថភាពបន្ថែម ដើម្បីដណ្តើមកិត្តិយសដ៏ធំធេង ក្នុងឋានៈជាម្ចាស់ផ្ទះការប្រកួតកីឡាជនពិការ ឆ្នាំ២០២៣។ ជាមួយគ្នានោះ យើងក៏កំពុងកៀរគរស្វែងរកកីឡាករ កីឡាការិនីជនពិការប្រកបដោយទេពកោសល្យ និងឆន្ទៈមុះមុតបន្ថែមទៀត៕May be an image of 1 person, sitting and standing

ប្រភព: CAMBODIA SEA GAMES 2023