ផ្លែខ្នុរ ត្រូវបានគេចាត់ទុកជាផ្លែឈើដែលមានក្លិនខ្លាំង ប៉ុន្តែប្រសិនបើបានភ្លក់រសជាតិ វាអាចនឹងធ្វើឱ្យមនុស្សស្រីជាច្រើនដែលមិនចូលចិត្តក្លិននៃផ្លែឈើនេះ តែភាពទាក់ទាញរបស់វាគឺមានរសជាតិផ្អែម
ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត ខ្នុរគឺជាផ្លែឈើដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយមិនធ្លាប់មាន។ ជាពិសេសទាក់ទងនឹងការថែរក្សាស្បែក និងការថែរក្សាភ្នែកនឹងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ។https://blogger.googleusercontent.com/img/a/AVvXsEiQcVWETY_s7mT_jCl7RpXtuEq-2T9pcBt9TfwHRohtIEj4FDHhvn-bZ8-jl5TiHIRjZJnOTGHWYuYXhxoYq0N0YaqWblMNmLqs0t4WlstEgV05NDEcNGtQnlldBSt64d13YOA9vxOOkyMp2DQuJ4IXsKmOn7CzFCkmvsx_GKXdXAyactaOfocTPaTC=s1280

1. ចិញ្ចឹមស្បែក និងភ្នែក
ផ្លែខ្នុរសម្បូរទៅដោយវីតាមីន A ដែលជាសារធាតុចិញ្ចឹម ជួយបំប៉នភ្នែកឱ្យអាចមើលឃើញបានច្បាស់ ហើយក៏ជួយការពារជំងឺភ្នែកឡើងបាយផងដែរ ។ លើសពីនេះទៅទៀត ផ្លែខ្នុរក៏មានសារធាតុប្រឆាំងភាពចាស់នៅលើស្បែកផងដែរ ដែលជួយការពារស្បែកពីកំដៅថ្ងៃ និងមិនបង្កឲ្យមានភាពជ្រីវជ្រួញ។10 Most Common Eye Problems | Westchester Health Blog | Westchester Health  Blog

2. ចិញ្ចឹមឆ្អឹង
កាល់ស្យូមដែលមាននៅក្នុងផ្លែខ្នុរ ក៏បានចូលរួមចំណែកក្នុងការថែទាំឆ្អឹងរបស់យើងយ៉ាងមានប្រសិទ្ធភាពផងដែរ ព្រោះតែវាមានផ្ទុកនូវវីតាមីន C និងម៉ាញ៉េស្យូម ដែលសារធាតុទាំងអស់នេះ ជាជំនួយដ៏សំខាន់ក្នុងការធ្វើឱ្យការស្រូបយកជាតិកាល់ស្យូមទៅក្នុងរាងកាយកាន់តែងាយស្រួល ។Building Strong Bones - Your Health

3. ចិញ្ចឹមសរសៃប្រសាទ
ផ្លែខ្នុរមានសារធាតុចិញ្ចឹមសំខាន់ៗនៃប្រព័ន្ធប្រសាទដូចជា ជាតិ Thiamine ជាតិ niacin និងសារធាតុរ៉ែ ដែលជួយជំរុញដំណើរការនៃខួរក្បាល និងប្រព័ន្ធប្រសាទ ហើយវាក៏ជួយបន្ថយភាពអស់កម្លាំង ឬខ្សោយសាច់ដុំ បានយ៉ាងល្អផងដែរ ។Three Myths About the Brain (That Deserve to Die)

4. ព្យាបាលពងបែក
ខ្នុរជាផ្លែឈើដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រួមទាំង antibacterial និង antiviral សំខាន់វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាស្បែកពីការបំផ្លាញផងដែរ។ ដូច្នេះវាមិនចម្លែកទេដែលខ្នុរអាចព្យាបាលជំងឺត្រអក និងពងបែក។វិធីងាយៗ ដើម្បីព្យាបាលបញ្ហា «ពងបែកក្នុងមាត់» ដោយឱសថធម្មជាតិទាំងនេះ! -  Khmerload

5. បន្ថយសម្ពាធឈាម
ព្រោះខ្នុរមានចាតិប៉ូតាស្យូមខ្ពស់ ដែលអាចកាត់បន្ថយសម្ពាធឈាម ដែលមានន័យថាការទទួលទានផ្លែខ្នុរនឹងជួយរក្សាសម្ពាធឈាមឱ្យមានតុល្យភាព និងកាត់បន្ថយមិនឱ្យមានរោគសញ្ញានៃជំងឺបេះដូងស្ទះសរសៃឈាម រួមទាំងបញ្ហាដែលបណ្តាលមកពីភាពមិនប្រក្រតីនៃសរសៃឈាមផងដែរ ។High Blood Pressure Symptoms: Emergency Symptoms, Treatments, and More

6. ការពារភាពស្លេកស្លាំង
ផ្លែខ្នុរមានជាតិដែក និងម៉ាញ៉េស្យូម ដែលជាតិដែកគឺជាសមាសធាតុសំខាន់
នៃកោសិកាឈាម ម៉ាញ៉េស្យូមគឺជាធាតុសំខាន់សម្រាប់កោសិកាឈាមស ដូច្នេះហើយ វាអាចជួយការពារ
ភាពស្លេកស្លាំងបាន ។បើមានរោគសញ្ញាទាំង១០នេះបង្ហាញថា រាងកាយខ្វះជាតិកាល់ស្យូមហើយ - Khmernote

7. ការពារជំងឺមហារីក
ខ្នុរជាផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដោយវាសម្បូរទៅដោយសារ
ធាតុ Phytonutrients និងវីតាមីន C ដែលសារធាតុចិញ្ចឹមទាំងនេះ ជួយការពារជំងឺមហារីកប្រភេទផ្សេ
ងៗបានផងដែរ ព្រោះសារធាតុចិញ្ចឹមទាំងនេះជួយការពារកោសិកាក្នុងរាងកាយពីការបំផ្លាញ ក៏ដូចជា
ជួយជួសជុលការទាក់ និងរហែកដោយខ្លួនវាផងដែរ។Busting myths: Cancer is not just one disease | CTCA

បន្ថែមពីនេះ ខ្នុរក៏អាចជួយទៅដល់បញ្ហាប្រព័ន្ធរំលាយអាហារ និងជួយដល់ការគេងមិនលក់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ វាគួរតែត្រូវបានបរិភោគក្នុងកម្រិតមធ្យម ដើម្បីជួយឱ្យរាងកាយរបស់អ្នក
ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីផ្លែឈើនេះ។

អត្ថបទដោយ៖ សុផានីត