ជឿឬមិនជឿ ថាការផ្ដោតលើការមើលថែខ្លួនឯងដោយមិនបានធ្វើលំហាត់ប្រាណ អាចធ្វើឲ្យសុខភាពអ្នកប្រសើរឡើង វាក៏អាចធ្វើបានយ៉ាងងាយស្រួលផងដែរ។ ចាប់ផ្តើមពីផ្ទះ ដោយយើងបានចងក្រងនូវគន្លឹះមួយចំនួនក្នុងការថែរក្សាខ្លួនអ្នកឱ្យមានសុខភាពល្អ សម្រាប់អ្នកដែលមិនមានពេលហាត់ប្រាណ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន តោះទៅតាមដាន និងអានទាំងអស់គ្នា ៖

1. កំណត់ម៉ោងរោទិ៍មុនពេលចូលគេង
តើអ្នកនៅចាំទេថា សុខភាពល្អទាមទារឱ្យមានការគេង និងសម្រាកឱ្យបានគ្រប់គ្រាន់ ហើយគួរផ្តោតលើការគេងឱ្យបានឆាប់ ដើម្បីឱ្យមានឥទ្ធិពលវិជ្ជមានដល់មុខងារផ្សេងៗក្នុងរាងកាយ។ ដូច្នេះការកំណត់ម៉ោងរោទិ៍ដើម្បីបន្លឺសំឡេងមួយម៉ោងមុនពេលចូលគេង នេះគឺជាពេលដែលអ្នកអាចរៀបចំ និងបំពេញបេសកកម្មផ្សេងៗ ពេលវេលាកាន់តែមានការគេងគ្រប់គ្រាន់ ហើយវាក៏បានធ្វើឱ្យការភ្ញាក់ពីគេងនៅពេលព្រឹកមានភាពស្រស់ស្រាយផងដែរ។Ringing Alarm Clock Waking up Stock Footage Video (100% Royalty-free) 1012574522 | Shutterstock

2. ផឹកកាហ្វេខ្មៅ
ជាការពិតណាស់ រាងកាយត្រូវទទួលបានជាតិកាហ្វេអ៊ីន ព្រោះវាជាសារធាតុដែលជួយឱ្យរាងកាយដុតបំផ្លាញថាមពល ហើយវាក៏ជួយជំរុញឲ្យអារម្មណ៍មានថាមពលផងដែរ បន្ថែមពីនេះវាក៏ជួយឱ្យខ្លាញ់ក្នុងខ្លួន ត្រូវបានដុតបំផ្លាញបានកាន់តែប្រសើរតាមរយៈការហាត់ប្រាណផងដែរ ។ ដូច្នេះហើយអ្នកគួរតែពិសាកាហ្វេខ្មៅពេលព្រឹកជាជាងផឹកភេសជ្ជៈផ្សេងៗទៀត ព្រោះកាហ្វេខ្មៅជាភេសជ្ជៈដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរាងកាយ ។Top 10 Benefits of Drinking Black Coffee Everyday

3. ផឹកទឹកឱ្យបានច្រើន
ការទទួលទានទឹកឲ្យបានច្រើន សុទ្ធតែមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយរបស់យើងជានិច្ច។ ព្រោះក្រៅពីការបន្ថែមភាពស្រស់ស្អាតដល់រាងកាយ ទឹកក៏ជួយឱ្យស្បែករបស់អ្នកមើលទៅមានភាពភ្លឺថ្លា នឹងមានសំណើម ហើយមើលទៅពោរពេញទៅដោយជាតិទឹកផងដែរ។ ដូច្នេះហើយបើចង់បានសុខភាពល្អគឺត្រូវផឹកទឹកឱ្យបានញឹកញាប់ជារៀងរាល់ថ្ងៃ ។Purification of Drinking Water | Ozismart Australia, Genuine Water Filters, Cooler and Dispenser Supplier

4. ញ៉ាំគ្រាប់ធញ្ញជាតិជំនួសអាហារសម្រន់
វិធីសាស្រ្តនេះគឺល្អបំផុតសម្រាប់ក្មេងនារី ចំពោះអ្នកដែលចូលចិត្តញ៉ាំអាហារសម្រន់ ហើយមិនអាចនៅសុខនោះទេបើមិនបានទទួលទានអាហារសម្រន់ទាំងនេះ ប៉ុន្តែប់អ្នកប្ដូរអាហារទាំងនោះមកជាការទទួលទានគ្រាប់ធញ្ញជាតិវិញ នោះវានាំឲ្យអ្នកមានសុខភាពល្អសម្រាប់រាងកាយ ព្រោះគ្មានជាតិស្ករ ឬជាតិខ្លាញ់ខ្ពស់ដូចអាហារសម្រន់ឡើយ ហើយក៏បានរួមចំណែកធ្វើឱ្យមនុស្សស្រីមានរាងស្អាតផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEgQWBUok-zTV6lcT6ru0FeEkbQua8CrdRE2LrLqRS6T4DX4O7qcmZT_Swh2WTjcACgy1GUZ765DOGMBjII3I-6CRfca5QzeD71DI4kQIVGVhv0QfmUeadkJZYqksW3ZEk6vuAsvqACN8dLEPJZrbjTcx0mjDr2F53rF0mAroiniX0h3L6Sx5dDXhgkf=s800

5. ធ្វើសកម្មភាពដែលជួយឱ្យអ្នកសម្រាក
ទោះបីជាគ្មានពេលធ្វើលំហាត់ប្រាណក៏ដោយ បើចង់បានសុខភាពល្អ គួរតែរកសកម្មភាពដែលជួយសម្រួលដល់អារម្មណ៍អ្នក ដោយក្រៅពីការគេង យ៉ាងហោចណាស់អ្នកគួរតែធ្វើចលនាដូចជា យូហ្គា សមាធិ ឬដើរជុំវិញផ្ទះ ដោយវិធីសាស្រ្តនេះជួយដល់សុខភាពផងដែរ ។Yoga for beginners: How to start yoga and the best types of beginners | Woman & Home

អត្ថបទដោយ៖ សុផានីត