ថៃ៖ មហាជនអ្នកតាមដានប្រាកដជាបានស្គាស់រួចមកហើយជាមួយតារាស្រីរូបស្រស់ Teaw ដែលតែងតែបង្ហាញខ្លួននៅក្នុងរឿងភាគថៃជាច្រើនកន្លងមក ដោយបានបង្ហាញពីសមត្ថភាពយ៉ាងប៉ិនប្រសប់ និងមានទេពកោសល្យមិនចាញ់តារាជួរមុខផ្សេងទៀតនោះទេ។

នៅក្នុងពេលថ្មីៗកន្លងទៅនេះ Teaw នាងបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុងបណ្ដាញសង្គម។ ក្នុងនោះអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នាងបានបង្ហាញនូវភាពស៊ីចស៊ីដែលធ្វើឱ្យហ្វេនៗដកកចំហមាត់ស្ងប់ស្ងែងនូវភាពស្រស់ស្អាតរបស់នាង ជាមួយនឹងការស្លៀកឈុតពណ៌ខ្មៅព្រមទាំងមានការកាត់ជាម៉ូតនៅទ្រង់ចំហៀងខោទៀតផង បើទោះបីជានាងលេងខ្លួនស៊ីចស៊ីបន្តិចមែន តែវានៅតែបង្ហាញនូវភាពលេចធ្លោ និងសាកសមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់នាងគ្មានទាស់តែម្ដង៕