រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែតុលា ម្សិលមិញនេះ លោក ឌួង ឆាយ បានព្រលយបង្ហើបពីរឿងឪពុកលោកខ្ចីប្រាក់ធនាគារចំនួន១០លានដុល្លារ ដោយរហូតមកទល់ពេលនេះបំណុលទាំង១០លាននេះ​ ត្រូវបានលោក រួមទាំងម្ដាយ នឹងប្អូនៗបានសងរួចអស់ហើយ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់លោក ឌួង ឆាយ បានរៀបរាប់ឲ្យដឹងថា៖«សូមប្រកាសថាខ្ញុំ និងអ្នកម្តាយរួមទាំងប្អូនៗបានសងបំណុលធនាគារជាង 10,000,000$ អស់ហើយដែលខ្ចីដោយលោកឪពុករបស់ខ្ញុំយកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមគោរពអរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានសណ្តោសប្រោសប្រណី។ សូមអរគុណបងប្អូនល្អ និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។ រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអាណិតគ្រួសារខ្ញុំ» ៕

https://blogger.googleusercontent.com/img/a/AVvXsEhzwpHQ2v-_iRQSj82g31qnW0MGvV0fBm4l1opnega5Gcw_Zn84tQBqKuWpcVKEa_C33lrf9SeiZndpy-h0rXOJ1IvGCqCzK2y7QLIxE-0MO9EtySZb2KSU0f9UxxrVLmfLZcCm71v_kJq45uOb7_X9_mgS4x89XnIRe0PP41SKOwqDByQFTX764L7B=s902