ថៃ៖  ប្រិយមិត្តអ្នកគាំទ្រប្រាកដណាស់ច្បាស់ជាបានស្គាល់ជាមួយនឹងកំពូលតារាចម្រៀង K-pop ដើមកំណើតថៃ គឺ Lalisa មកពីក្រុមតារាចម្រៀង Blackpink ដែលកំពុងតែល្បីខ្លាំងនៅទូទាំងប្រទេសក្នុងតំបន់អាស៊ី។

ក្នុងរយៈពេលកន្លងទៅថ្មីៗនេះមានវេបសាយមួយបានឱ្យដឹងថា Lalisa កំពុងតែត្រូវបានអញ្ជើញឱ្យសម្ដែងក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីនៅប៉ុន្មានខែខាងមុខនេះ ទីទាំងលើកោះ Phuket ភាគខាងត្បូងនៃប្រទេសថៃ។ ក្នុងការប្រារព្ធពិធីនោះផងដែរ គឺ​ត្រូវការចំណាយថវិកាជាច្រើន  ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn និយាយថា វត្តមានរបស់កំពូលតារាស្រី Lalisa នេះ សង្ឃឹមថានឹងជួយលើកកម្ពស់ការបើកទ្វារឡើងវិញរបស់ប្រទេសថែ និងប្រកាសទៅកាន់ពិភពលោកឱ្យដឹងថាថៃបានត្រៀមខ្លួនរួចរាល់ក្នុងការបើកប្រទេសឡើងវិញយ៉ាងពេញលេញសម្រាប់ទទួលភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីនៅក្នុងឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ៕