“ មីកញ្ចប់” គឺជាអាហារដែលមាននៅគ្រប់គេហដ្ឋាន មិនថាវាជាពេលវេលាធម្មតាដែលយើងញ៉ាំអាហារពេលល្ងាច យប់ជ្រៅ ឬអាហារពេលណានោះទេ ជាមួយនឹងតម្លៃថោក ងាយស្រួលទិញ និងអាចរក្សាទុកបានយូរ។

ប៉ុន្តែបន្ថែមពីលើរបៀបញ៉ាំ ត្រូវស្រុះជាមួយទឹកក្តៅរហូតដល់មីរីក ដែលគិតថាចម្អិនឆ្អិនរួចរាល់ តែក៏មានមនុស្សខ្លះ ដែលញ៉ាំវាក្នុងទម្រង់“ ញ៉ាំឆៅ” ហើយបន្ថែមគ្រឿងទេសដាក់ក្នុងមីកញ្ចប់ឆៅនោះ ដែលជាអាហារសម្រន់ដ៏ពេញនិយមក្នុងចំណោមយុវវ័យដែលកំពុងធ្វើការជាច្រើន។New instant noodles product launched every two days in Vietnam - VnExpress  International

តើមីកញ្ចប់ដែលត្រូវបានគេបរិភោគឆៅមានគ្រោះថ្នាក់ឬអត់ តើវាខុសពីការញ៉ាំឆ្អិនយ៉ាងដូចម្តេច?
មីកញ្ចប់នៅពេលញ៉ាំឆៅ វាបានផ្តល់ថាមពលប្រមាណ ២០០ កាឡូរី ដោយមានខ្លាញ់ប្រហែល ១១ ក្រាមប្រមាណ ២៥% នៃខ្លាញ់ឆ្អែត ប្រចាំថ្ងៃមិនគួរលើសឡើយ ហើយវាក៏ផ្ទុកនូវសូដ្យូមប្រហែល ៦០-៧០%
ដែលរាងកាយរបស់អ្នកត្រូវការ។I taste-tested 11 varieties of instant ramen to find out which is best -  The Boston Globeទោះបីជាវាជាអាហារដែលផ្តល់ថាមពលក៏ដោយ ក៏ប៉ុន្តែវាគឺជាថាមពលដែលមិនមានគុណភាពច្រើនចំពោះរាងកាយនៅទេ ព្រោះវាជាថាមពលដែលទទួលបានពីម្សៅ និងខ្លាញ់ទាំងអស់ ហើយអ្វីដែលសំខាន់បំផុតនោះ គឺនៅពេលអ្នកញ៉ាំម្សៅឆៅ លាយជាមួយគ្រឿងទេស មិនមានល្បាយលាយដូចជា ពុះជាមួយទឹកក្តៅទេ វានឹងធ្វើឱ្យយើងស្ងួតក តែប្រសិនបើអ្នកញ៉ាំជាមួយភេសជ្ជៈដែលមានជាតិអាល់កុលច្រើនវិញ វានឹងបំផ្លាញសុខភាពអ្នក ព្រោះមានតែម្សៅស្ករ និងខ្លាញ់នៅក្នុងអាហារ ហើយអាចប្រឈមនឹងការហើមពោះច្រើនជាងធម្មតា។Amazon.com : WOW-great Instant Noodles Non Fried Noodles Stretched Noodles  Egg Noodles for Your Breakfast 890g/31.39oz/1.96lb 鸡蛋面 面条粉丝拉面挂面 方便面速食 :  Grocery & Gourmet Food

ដុច្នេះអ្នកមិនគួរទទួលទានអាហារនេះលើសពី ២ ដងជាប់គ្នា ឬញ៉ាំច្រើនថ្ងៃជាប់ៗគ្នានោះទេ ដោយអ្នកគួរតែមានចន្លោះពេលក្នុងការទទួលទាន ឬ ប្តូរទៅជាប្រភេទអាហារផ្សេងទៀត។
តែប្រសិនជាអ្នកញាំ អ្នកគួរតែបន្ថែមវត្ថុធាតុដើមដែលផ្តល់សារធាតុចិញ្ចឹមផ្សេងៗបន្ថែមទៀត ដើម្បីបន្ថែមសារធាតុចិញ្ចឹមទៅក្នុងមីកញ្ចប់ដូចជា ស៊ុត បន្លែ ផ្សិត សាច់ផ្សេងៗ។ ល។
អត្ថបទដោយ៖ សុផានីត