រាជធានីភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ រយៈពេល៩ខែ អាជ្ញាធរជាតិអប្សរា ផ្តល់បច្ចេកទេសការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណី។https://blogger.googleusercontent.com/img/a/AVvXsEipIptuzqtqGfv4Qa0qscJWmRktu4kMKoNKl54_jCoZuEQjpenT9Ac_05Kdk3UT13vA-GSwtxptA1xyEtYzxNazKlQH0xsXUHnjUqhPZfi_StzdSGFcc1Bz9j5z-SJG0HegeXVLwoh3g-MmcNWIl6r_kCc9GnBfFR-bE6JsvWdm86PnGNmzclB7qFCE=s1280

យោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការចេញលិខិតអនុញ្ញាតសាងសង់ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលក្នុងនោះរួមមាន៖ ខែមករា អនុញ្ញាតចំនួន៦១ ករណី ខែកុម្ភៈ អនុញ្ញាតចំនួន៧៣ ករណី ខែមីនា អនុញ្ញាតបានចំនួន៣៩ ករណី ខែមេសាអនុញ្ញាតចំនួន៣៣ ករណី ខែឧសភាអនុញ្ញាតបានចំនួន៤៨ ករណី ខែមិថុនា អនុញ្ញាតបានចំនួន១៣ ករណី ខែកក្កដា អនុញ្ញាតបានចំនួន៤១ ករណី ខែសីហា អនុញ្ញាតបានចំនួន៥៥ ករណី និងខែកញ្ញា អនុញ្ញាតបានចំនួន២៩ ករណីផងដែរ។

ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយ ក្រុងសៀមរាប ច្រកចេញតែមួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែមួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា។https://blogger.googleusercontent.com/img/a/AVvXsEhat4cktBG2K84VTZraIrmcG4214-yTVaEEqecocRtxQ-46asQ6MNVsPBvpEaIAFsv4opDP3MRVImI38MPHvpRgM3ljlRcYOUHPSimtvZ-zp_6BpEydEbftlkBVEPj0aUENrj6IweVyPJnuEKPXxZCeiW-ZeTUjCAhF97zHQCaAFUew_Zh-jftUSuZX=s1280

បញ្ជាក់ ករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាត ឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះ ចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕