រាជធានីភ្នំពេញ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា គោព្រៃជាសត្វចតុប្បាទនិមិត្តរូបនៃ ព្រះរាជាណាចក្រកម្ពុជា ជាសត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ។

តាមរយៈហ្វេសប៊ុក លោក នេត្រ ភក្ត្រា បានលើកឡើងថា ពិភពលោកបានចាត់ប្រភេទគោព្រៃជាសត្វជិតផុតពូជ បំផុតនៅលើពិភពលោក។ នៅក្នុងតំបន់មហាទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ត្រូវគេជឿថា សត្វគោព្រៃដែលជាប្រភេទសត្វក្រចកជើងចម្ពាមបានផុតពូជនៅប្រទេសកម្ពុជាទៅហើយ។https://blogger.googleusercontent.com/img/a/AVvXsEh4zVl7J09G12JK4bZoZgfiRjG3vzjUflL6L6sui8qtlkUu5ApybwtQRlwjmfz7EKOeJkcYASbQS_DLemJumVcxjuB4cyu7g757tUOHzH55LGtvCqS4mwuSGr48c15ZLxQgEHtK_sS0ooUa1bYQrxVq89V0QY-305AgBXm-rZW3pb1NdyayH457d8SF=s1280

លោកបន្តថា កាលពីសម័យអាណានិគមបារាំង មានការថតខ្សែភាពយន្តឯកសារបង្ហាញពីគោព្រៃ ក្នុងតំបន់ការពារ ធម្មជាតិរបស់កម្ពុជា ដែលគេឃើញសម្បូណ៌នៅតំបន់ទេសភាពខ្ពង់រាបខាងកើតដូចជា ខេត្តមណ្ឌលគិរីជាដើម និងនៅតាមតំបន់ព្រៃល្បោះផ្សេងទៀតដូចជានៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។កន្លែងដែលសត្វគោរស់នៅ។ គោព្រៃ៖ តើកូនចៅរបស់សត្វបុរាណទាំងនេះមានអ្វីខ្លះនៅក្នុងធម្មជាតិ? គោព្រៃតូចបំផុត

សត្វគោព្រៃជាសត្វស្លូតដែលរស់នៅជាហ្វូង លាយជាមួយហ្វូងសត្វទន្សោង ខ្ទីង និងប្រើស។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរបានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា«និមិត្តរូបនៃមរតកធម្មជាតិកម្ពុជា»។ តាមរយៈព្រះរាជ ក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់ និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា គោព្រៃគឺជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា៕