ខេត្តកណ្ដាល ៖ ករណីឃាតកម្មចាក់សម្លាប់ជនរងគ្រោះ នៅក្រោមដើមត្នោត នៅស្រុកមុខកំពូល ខេត្តកណ្តាល ។ ហើយនៅថ្ងៃបន្ទាប់ ជនដៃដល់ថែមទាំងទៅចូលរួមបុណ្យស.ពជនរងគ្រោះ ធ្វើខ្លួនដូចធម្មតាដើម្បីកុំឲ្យគេសង្ស័យ ប៉ុន្តែក្រោមជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ ក៏ត្រូវឃាត់ខ្លួន បានតែម្តង។ លុះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ទើបចាប់ជនសង្ស័យជាឃាតករ ត្រូវជាមិត្តភក្តិជនរងគ្រោះ ថែមទាំងបានទៅចូលរួមបុណ្យសព ជនរងគ្រោះទៀតផង។https://blogger.googleusercontent.com/img/a/AVvXsEi1keiMzotw2Qs9ObGtZcNchpqlyLca2ETSUdL9Vo228z5FO2SsAqfIyBiC-EgwClEgD8pXz6B2CPwTtvn5XlbqfoAyXnewQyLDtiRJ-9gVMq6Kd3Hnjq-rPnUJjwvzLMnAysoz5h3txAjHobUVSIH5wdCUYdBHL8vu4c0FRABEH9lPfScTDJBarZtk=s1024ជនរងគ្រោះឈ្មោះ ង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម (មានប័ណ្ណស្នាក់នៅ) អាយុ៤០ឆ្នាំ មុខរបរម៉ៅការសំណង់ ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ចំណែកឯ ជនសង្ស័យមានឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា មុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទ ណាត់រូបគេទៅជួប ដើម្បីនិយាយការងារ ឲ្យទៅជួយមើលការងារសំណង់នៅភ្នំពេញ។ លុះដល់ថ្ងៃត្រង់ ជនសង្ស័យក៏បានជិះរថយន្តឈ្នួល ចេញពីផ្ទះនៅខេត្តព្រៃវែង ទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួច ដងជ័រពណ៌លឿង០១ដើម ទុកក្នុងហោប៉ៅខោ ទៅជាមួយផង។https://blogger.googleusercontent.com/img/a/AVvXsEhzlj1wcnv08MWZIHJrO08gJw0tLE8V-ay5ne2n7XgAVlU-4-ojHaoH5iKMobUfR-UmgIXsDePDI0XGXZU1ZPFfPoz-T33HO9iWD5vW5PEy7Nv0uLCN21ZJ8LKun9Y1S-BdktGL33-ftzFNCKl_ahQDwLem1T-JuPdfxGEnTX7d_3rpgkTipT2DSkuc=s768 ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យបានទូរស័ព្ទ ទៅជនរងគ្រោះជាច្រើនដង ឲ្យមកទទួលរូបគេ ប៉ុន្តែជនរងគ្រោះជាប់រវល់លេងអុក ដោយប្រាប់ថា ឲ្យចាំមួយភ្លែតៗ រហូតដល់វេលាល្ងាច ទើបបានទៅជួបគ្នា ទើបជនសង្ស័យខឹងជាខ្លាំង ព្រោះជនជាតិវៀតណាមរូបនេះ ធ្លាប់កុហកខ្លួនច្រើនដងមកហើយ ធ្វើឲ្យខាតពេលវេលា និងអស់សោហ៊ុយជាច្រើនដងផងដែរ ។
ជនសង្ស័យសារភាពបន្តថា ក្រោយមក ជនរងគ្រោះក៏បានដឹករូបគេ ប្រាប់ថាទៅមើលកាងារសំណង់ ដោយជិះម៉ូតូតាមផ្លូវជាតិលេខ 6A ខណៈពេលកំពុងធ្វើដំណើរ ក៏មានភ្លៀង រួចក៏បាននាំគ្នា ចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកអស់ចំនួនកន្លះកេស ហើយជនរងគ្រោះ ប្រាប់រូបគេថា មេឃភ្លៀង ហើយយប់ងងឹតទៀត មិនបាច់ទៅទេ និងប្រាប់ទៀតថា ឲ្យជនសង្ស័យទៅដេកនៅផ្ទះខ្លួន នៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគ្នា និយាយការងារទៀត ។ https://blogger.googleusercontent.com/img/a/AVvXsEjMpdWfwHY5ZdV-xeAlEN0PzNfEn1DvAhVqaqX_b2pweJzxxpkXXBLzHewc-JO_szilnH3HYxPCQH2rSgHQtXYVJvH81oN6DsU5p5JpA-8R4Hwk4A3PT55eWsrP2qxfHuRt_RdWdq14KZ4iRUpgsQK-pMBTt3jivrhEF-NYvgk_hwlzRXsATJgqtFcN=s1024ប៉ុន្តែដោយសារខឹងនិយាយកុហកបែបនេះហើយ ក៏បានឈ្លោះប្រកែកគ្នា រួចហើយគិតលុយចេញពីហាង ធ្វើដំណើរទៅទៀត ដោយជនរងគ្រោះជាអ្នកឌុប នៅពេលកំពុងជិះម៉ូតូនោះ ជនសង្ស័យនិងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះចង់ឈប់ចុះនោមសិន ក៏បង្អង់ម៉ូតូ រៀបនឹងឈប់ដាក់ចន្ទល់ ក៏ស្រាប់តែជនសង្ស័យ បានយកកូនកាំបិតចុងស្រួចដែលទុកក្នុងហោប៉ៅខោ ដកចេញធ្វើសកម្មភាពចាក់ខ្នងជនរងគ្រោះពីក្រោយ ០១កាំបិត ភ្លាមនោះជនរងគ្រោះបានតបតទៅវិញ ដោយយកមួកសុវត្ថិភាព ដេញវាយជនសង្ស័យ ក៏បានបែរមកចាក់ជនរងគ្រោះត្រូវ ០១កាំបិតទៀតចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែម បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
បន្ទាប់ពីបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅ ហើយបានបោះកូនកាំបិតចោល នៅជិតកន្លែងកើតហេតុ រួចជិះម៉ូតូតាមផ្លូវជាតិលេខ 6A ឡើងផ្លូវជាតិលេខ 8 ឆ្ពោះទៅផ្ទះរបស់ខ្លួន នៅស្រុកពាមរក៍ ខេត្តព្រៃវែង ហើយកាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ និងយកម៉ូតូទៅរុញទម្លាក់ចោល ក្នុងទឹកស្រះ ស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។លុះនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះ ដោយធ្វើខ្លួនដូចគ្មានរឿងអ្វីកើតឡើង ដើម្បីកុំឲ្យគេសង្ស័យ៕