ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ។ កាលជើងទី១ កម្ពុជាបានយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិកនេះ ១-០។May be an image of 5 people and people standing

សរុបលទ្ធផលទាំងពីរជើង កម្ពុជា ៣-១ កោះហ្គាំ៕May be an image of 5 people